ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​អ្វី​ម្ល៉េះ​! រថយន្ត​មួយ​គ្រឿង​បោះពួយ​រអិល​ចូល​ដាំ​ក្បាល​ក្នុង​រណ្ដៅ​ដី​ការដ្ឋាន

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ទាំង​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ជោកជាំ​ផង រួច​ក៏​ជ្រុល​ចង្កូតរថយន្ត​រអិល​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​ដី​របស់​ការដ្ឋាន​ជួសជុល​ប្រព័ន្ធ​បង្ហូរទឹក​ស្អុយ ដែល​គេ​ជីក​ដើម្បី​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ទាំង​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ជោកជាំ​ផង រួច​ក៏​ជ្រុល​ចង្កូតរថយន្ត​រអិល​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​ដី​របស់​ការដ្ឋាន​ជួសជុល​ប្រព័ន្ធ​បង្ហូរទឹក​ស្អុយ ដែល​គេ​ជីក​ដើម្បី​ដាក់​លូ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ ត្រង់​ចំណុច​ខាង​មុខ​សាលា អេ​ស្ទើ​ន​អន្តរជាតិ តាម​បណ្ដោយ​ផ្លូវ​15B ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ការដ្ឋាន​ជួសជុល​ប្រព័ន្ធ​បង្ហូរទឹក​ស្អុយ​នៅ​ត្រង់​ចំណុច​កើតហេតុ​នោះ គឺ​បាន​ដំណើរ​អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ ដោយ​បាន​ជីក​កាយ​ដី​ផ្លូវ​ជម្រៅ​៥​ម៉ែត្រ ទំហំ​៣​ម៉ែត្រ និង​ប្រវែង​១០​ម៉ែត្រ ដែល​ធ្វើ​ឲ្យ​កំណាត់​ផ្លូវ​15B នោះ ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​នោះ​ទេ ប៉ុន្តែ​ក្រុមការងារ​ដែល​បម្រើ​ការ​នៅ​ក្នុង​ការដ្ឋាន​នោះ មិន​បាន​យក​ស្លាក​សញ្ញា​សំគាល់​ទៅ​ដាក់​ប្រាប់​អ្នកដំណើរ​ពី​ដើមផ្លូវ ឬ​ឆ្ងាយ​ពី​ការដ្ឋាន​ដើម្បី​ឲ្យ​អ្នកដំណើរ​ដែល​មាន​បំណង​ចង់​បើក​កាត់​ផ្លូវ​នោះ​បានដឹង​នោះ​ទេ តែ​បែរជា​ដាក់​បាំង​ត្រឹម​ការដ្ឋាន​ដែល​កំពុង​ដំណើរ​តែ​ប៉ុណ្ណោះ​។

ប្រភព​ដដែល​បន្ត​ថា លុះដល់​វេលា​កើតហេតុ ខណៈ​ពេល​ដែល​មេឃ​កំពុង​តែ​ធ្លាក់​ភ្លៀង​ជោកជាំ​ផង​នោះ ក៏​ឃើញ​មាន​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2AU-1171 បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​15B ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​លឿន​។ លុះដល់​ចំណុច​កើតហេតុ រថយន្ត​ក៏​អក់​ហ្សើ​ជាមួយ​ការដ្ឋាន​នោះ និង​បាន​ជាប់​ហ្វ្រាំង​ដែរ តែ​មិន​ជាប់ រួច​ក៏​បណ្ដាល​ឲ្យ​រថយន្ត​រអិល​ធ្លាក់​ដាំ​ក្បាល​ចូល​ទៅ​ក្នុង​រណ្ដៅ​របស់​ការដ្ឋាន​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ បុរស​ជា​អ្នកបើកបរ​រថយន្ត​ក៏​បាន​ចេញពី​ក្នុង​រថយន្ត​ដោយ​សុវត្ថិភាព រួច​ក៏​បាន​ឡើង​ចេញពី​ក្នុង​រណ្ដៅ​នោះ ហើយ​ក៏​បាន​ដើរ​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​តែ​ម្តង បន្សល់​ទុក​តែ​រថយន្ត រួច​ក៏​ត្រូវ​បាន​សមត្ថ​កិច្ច​ចុះ​មក​អន្តរាគមន៍​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ក៏​មាន​សាច់ញាតិ​របស់​អ្នកបើកបរ​រថយន្ត​បាន​មក​ដល់ទី​តាំង​កន្លែង​កើតហេតុ ប៉ុន្តែ​ដោយសារ​រថយន្ត​មិន​បាន​បង្ក​ឲ្យ​មានការ​ខូចខាត ឬ​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​នោះ ទើប​សមត្ថកិច្ច​ព្រម​ឲ្យ​ម្ចាស់​រថយន្ត​ធ្វើការ​ស្ទូច​យក​រថយន្ត​របស់​ខ្លួន​ចេញពី​កន្លែង​កើត​ហេតុតែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ