ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​មួយរូប ជួបគ្រោះអកុសល​​តាម​ផ្លូវ​៦០ម៉ែត្រ យ៉ាង​អាណោចអាធ័ម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​មន្ត្រី​នគរបាល​ជិះ​ម៉ូតូ​តាម​ផ្លូវត្រូវ​រថយន្ត​បែន​ដឹក​ខ្សាច់​ជ្រុល​ទៅ​បុ.កពី​ក្រោយ​និង​​

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​មន្ត្រី​នគរបាល​ជិះ​ម៉ូតូ​តាម​ផ្លូវត្រូវ​រថយន្ត​បែន​ដឹក​ខ្សាច់​ជ្រុល​ទៅ​បុ.កពី​ក្រោយ​និង​​កិ.នអូស​​ ​បណ្ដាល​ឲ្យ​បា.ក់​ក​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​នៅ​កណ្តាលផ្លូវ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ ចំនុច​ច្រកចូល​ក្រោយ​ផ្សារ​ក្រមួន ផ្លូវ​៦០​ម៉ែត្រ ភូមិ​ទួល​រកា​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។

​ជន​រង​គ្រោះ​ឈ្មោះ ជា សំណាង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​មន្ត្រី​នគរបាល មាន​ឋានន្តរសក្ដិ អនុសេនីយ៍ឯក​ ឋានៈ នាយ​រង​ផ្នែក​ថែរក្សា មានស្រុក​កំណើត ភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្ដាល ​ជាអ្នកបើកបរ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​យ៉ា​ម៉ា​ហា ហ្វី​ណូ ពណ៌​សលាយ​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1S-4763 ។

ដោយឡែក​ខាង​រថយន្ត​​ដឹកខ្សាច់​​វិញ​ម៉ាក DAEWOO ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 3A-0858 ​បើក​បរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​រត់គេច​ខ្លួន​បាត់​ ក្រោយ​ពី​បង្ក​គ្រោះថ្នាក់​រួច ។

យោង​តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល​មួយ​រូប បាន​ជិះ​ម៉ូតូ​មួយគ្រឿង​​ម៉ាកយ៉ា​ម៉ា​ហា ហ្វី​ណូ ពណ៌​សលាយ​ផ្កាឈូក ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​មិនដឹង​ថា​គោលបំណង​ទៅ​ណា​នោះ​ទេ លុះ​មក​ដល់​ចំនុច​កើតហេតុ ក៍​ស្រាប់តែ​បុរស​ម្នាក់​ទៀត​បើករថយន្ត​ប្រភេទ​បែន​ដឹក​ខ្សាច់ ម៉ាក DAEWOO​ពណ៌​ឈាម​ជ្រូក បាន​ធ្វើ​ដំណើរ​តាម​ទិស​ដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន ​មិនដឹង​យ៉ាង​ម៉េចទេ​ ក៏​ស្រាប់តែ​ជ្រុល​ទៅ​បុ.ក​​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពីក្រោយ ​និង​អូស​ម៉ូតូ​ខ្ទា.ត​ទៅ​ចិញ្ចើម​ផ្លូវ​១០​ម៉ែត្រ រង​ការ​ខូចខាត​យ៉ាងដំណំ ​រីឯ​អ្នក​​បើកបរ​ម៉ូតូ​ហោះ​ទៅ​ផ្ទុប​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បា.ក់​ក​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​តែ​ម្ដង ។ ដោយ​ឡែក​រថយន្ត​វិញ នៅ​ពេល​បង្ក​គ្រោះ​ហើយ​បើករ​ត់ទៅ​មុខ​ប្រហែល​១០០​ម៉ែត្រ ហើយ​ក៏​ឈប់​ ​រួច​​អ្នកបើកបរ​ក៏រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏ជា​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ តែ​មិន​អាច​ទំនាក់ទំនង​សាច់ញាតិ​បាន ក៍ស​ម្រេច​អោយ​រថយន្ត​ដឹក​ស.ព​ជន​រង​គ្រោះ​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា​ ក្នុង​ខណ្ឌ​សែន​សុខ ដើម្បី​ស្វែងរក​សាច់ញាតិ​​ឱ្យ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំនែក​ម៉ូតូ​និង​រថយន្ត​វិញ ត្រូវ​បាន​ផ្នែក​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដំណោះស្រាយ​​តាម​​នី​តិ​វិធី​នៅពេលក្រោយ​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ