ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ជំនាញ​ប្រកាស​សីតុណ្ហភាព​ឡើង​ដល់ 42 អង្សា​សេ នៅ​ស​ប្ដា​ហ៍​ក្រោយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៣ មេ​សា ២០១៦ នេះ​ថា សីតុណ្ហភាព​នៅ​តំបន់​ខ្ពង់រាប​អាច​ឡើង​កំ​ដៅ​រហូត​ដល់ ៤២​អង្សា​សេ ហើយ​តំបន់​វាលទំនាប់​កណ្តាល​មាន​ពី​៣៨ ទៅ​៤១​អង្សា​សេ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៣ មេ​សា ២០១៦ នេះ​ថា សីតុណ្ហភាព​នៅ​តំបន់​ខ្ពង់រាប​អាច​ឡើង​កំ​ដៅ​រហូត​ដល់ ៤២​អង្សា​សេ ហើយ​តំបន់​វាលទំនាប់​កណ្តាល​មាន​ពី​៣៨ ទៅ​៤១​អង្សា​សេ និង​តំបន់​មាត់សមុទ្រ មាន​ចន្លោះ​ពី​៣៥ ទៅ​៣៧​អង្សា​សេ ។

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាតុភូត​ធម្មជាតិ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​ខ្លាំង មាន​ចាប់ពី​ថ្ងៃ​ទី​២៨ មេ​សា ដល់​ថ្ងៃ​ទី​០១ ឧសភា ២០១៦ ។​ក្រសួង​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ខេត្ត​ដែល​អាច​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ខ្លាំង​ជាងគេ គឺ​មាន​ខេត្ត ៖ នៅ​ខេត្តព្រះវិហារ កំពង់ធំ រតនគិរី មណ្ឌលគិរី ស្ទឹង​ត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និង​ខេត្តស្វាយរៀង ៕