ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់​កាន់​កន្ត្រៃ​លេង ដួល​ជុង​មុត​ស្លា.ប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់​បាន​បាត់បង់​ជីវិត​ក្រោយ​ពេល​ដែល ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ ដល់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ បន្ទាប់​ពី​រូបគេ​កាន់​កន្ត្រៃ​មួយ

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់​បាន​បាត់បង់​ជីវិត​ក្រោយ​ពេល​ដែល ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ ដល់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ បន្ទាប់​ពី​រូបគេ​កាន់​កន្ត្រៃ​មួយ ហើយ​ឡើង​ទៅ​លើ​ធ្នើរ ដាក់​ចានឆ្នាំង​មួយ​ដែល​មាន កម្ពស់​ប្រមាណ​ជាង​១​ម៉ែត្រ បន្ទាប់​មក​បាន​លោត​ចុះ​មក​ក្រោម បណ្ដាល​ឲ្យ​ធ្លាក់​ផ្កាប់មុខ មក​ដី​ត្រូវ​បាន​កន្ត្រៃ នោះ​ជុង​មុត​ក្រោម​ដោះ​ខាងស្ដាំ បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង​។ ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤ រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​រហូត​ដល់​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​ទើប​ភ្ញាក់ផ្អើល​ដល់​នគរបាល​និង​អាជ្ញាធរ មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ​មើល​។

ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​ឈ្មោះ ផុ​ន ថា​រ៉ា អាយុ​៧​ឆ្នាំ មាន​ម្ដាយ​ជា​ស្រី​មេម៉ាយ​ឈ្មោះ សាយ កុសល អាយុ​៣១​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ហើយ​ក្មេង​រង​គ្រោះ​មាន​បងប្អូន​បង្កើត​ចំនួន​៣​នាក់ ចំណែក​រូបគេ​គឺជា​កូន​ទី​២ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​រូប​នោះ បាន​ស្នាក់​នៅ​ជា មួយ​ជីដូន​របស់​ខ្លួន ចំណែក​ស្ត្រី​ជា​ម្ដាយ បាន​ទៅ​ធ្វើការ​រោងចក្រ​កាត់ដេរ ខណៈនោះ​គេ​បាន​កាន់​កន្ត្រៃ​លេង និង​បាន​ឡើង​ទៅ​លើ​ធ្នើរ ដាក់​ចានឆ្នាំង​ខាងក្រោយ​ផ្ទះ ដែល​មាន​កម្ពស់​ប្រមាណ​ជាង​១​ម៉ែត្រ ដើម្បី​លោត លេង ហើយ​ក៏​បាន​ធ្លាក់​ផ្កាប់​មក​មក​ដី បណ្ដាល​ឲ្យ​ជុង​កន្ត្រៃ​មុត​ក្រោម​ដោះ​ខាងស្ដាំ រង​របួស​យ៉ាងធ្ងន់ធ្ងរ ។

ចំណែក​លោកយាយ របស់​គេ​មិន​បានដឹង​នោះ​ឡើយ រហូត​ក្មេង​ប្រុស​ស្រែកយំ ទើប​រត់​ពីមុខ​ផ្ទះ​ទៅ​មើល ឃើញ​ចៅ​របួសធ្ងន់​ទើប នាំ​ទៅ​កាន់​គ្លីនិក​ឯកជន​មួយ ប៉ុន្តែ​គ្រូពេទ្យ​នៅ​ទីនោះ​មិន​ហ៊ាន​ព្យាបាល ទើប​បញ្ជូន​បន្ត​ទៅ​កាន់ មន្ទីរពេទ្យ ព្រះ​កុសុមៈ ហើយ​ពេល​ទៅ​ដល់ គ្រូពេទ្យ​បាន​ប្រាប់​ថា ក្មេង​ប្រុស​ខាងលើ​បាន​ស្លាប់​បាត់​ទៅ​ហើយ ទើប​ដឹក​ត្រឡប់​មក​ផ្ទះ​វិញ​ធ្វើបុណ្យ តាម​ប្រពៃណី​ជាតិ​៕