ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាគ្រោះថ្នាក់​ចរាចរណ៍​ តែផ្ទុះអាវុធ​បា.ញ់​៣​គ្រាប់ ហើយ​បើក​ឡាន​រត់​បាត់​ស្រមោល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​រថយន្ដ​មួយគ្រឿងបុកជាមួយ​​ម៉ូតូ​មួយ​​បណ្តាលឱ្យ​ដួល​សន្លប់​យុវជន​២​នាក់ ហើយ​រថយន្ត​បើករត់គេច តែត្រូវ​មិត្តភក្តិ​ជន​រង​គ្រោះ​ដេញ​តាម​ឃាត់​ ក៏ត្រូវម្ចាស់​រថយន្ត​ដក​កាំភ្លើង​បាញ់​គំរាម​​ចំនួន​៣​គ្រាប់ រួចបន្ថែម​ល្បឿន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍នេះកើតឡើងកាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ​វិច្ឆិកា…


រាជធានីភ្នំពេញ ៖ ​រថយន្ដ​មួយគ្រឿងបុកជាមួយ​​ម៉ូតូ​មួយ​​បណ្តាលឱ្យ​ដួល​សន្លប់​យុវជន​២​នាក់ ហើយ​រថយន្ត​បើករត់គេច តែ
ត្រូវ​មិត្តភក្តិ​ជន​រង​គ្រោះ​ដេញ​តាម​ឃាត់​ ក៏ត្រូវម្ចាស់​រថយន្ត​ដក​កាំភ្លើង​បាញ់​គំរាម​​ចំនួន​៣​គ្រាប់ រួចបន្ថែម​ល្បឿន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍នេះកើតឡើងកាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ​វិច្ឆិកា ​ស្ថិតនៅតាម​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​លេខ​១៣០ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខ្លួន​និង​មិត្តភក្តិ​ជិះ​ម៉ូតូ​៣​គ្រឿងធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ ពណ៌​ខ្មៅ (​មិន​ចាំ​ម៉ាក​) ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៣០​ ឆ្លងកាត់​ទទឹង​ផ្លូវ​គ្នា ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​បាន​បុក​ម៉ូតូ​មិត្ភភក្តិត​របស់​ខ្លួន​
មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៩ ពណ៌​ខ្មៅ ជិះ​គ្នា​ពីរ​នាក់ បណ្តាល​ឲ្យ​ដួល​សន្លប់​មួយសន្ទុះ​ធំ រថយន្ត​បង្ក​បាន​បន្ត​បើក​រត់គេច​មិន​ទទួលខុសត្រូវ ទើប​រូបគេ​ជិះ​ម៉ូតូ​ប្រដេញ​តាម​រថយន្ត​ទៅ​ដល់​ខាងជើង​ផ្សារ​ធំ​ថ្មី ។

ស្រាប់តែ​ម្ចាស់​រថយន្ត​បើក​កញ្ចក់​ដក​កាំភ្លើងខ្លី បាញ់​ដី​មួយ​គ្រាប់​ដើម្បី​គំរាម (​បន្សល់​សំបក​គ្រាប់​នៅ​ទីតាំង​កើតហេតុ​) រួច​បើក​រត់គេច​បន្ត​ទៀត តែ​ពួក​គាត់​មិន​អស់ចិត្ត​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ទៀត​ដល់​អតីត​រង្វង់​មូល​ទួល​គោក​ចាស់ ក៏​ត្រូវ​ម្ចាស់​រថយន្ត​ដក​កាំភ្លើង​បាញ់​គម្រាម​ចំនួន​២​គ្រាប់​ទៀត ធ្វើ​ឲ្យ​គាត់​ភ័យ​ស្លន់ស្លោ​លែង​ហ៊ាន​ដេញ​តាមតែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ​បាន​ប្រមូល​យក​សំបក​គ្រាប់​ទុក​ ។ ដោយ​ការ​ភ័យ​ខ្លាច ជន​រង​គ្រោះ​សុំ​មិន​ដាក់​ពាក្យបណ្តឹង​ទេ និង​យក​ម៉ូតូ​ទៅ​ជួសជុល​ដោយ​ខ្លួនឯង តែ​យ៉ាងណា ប្រជាពលរដ្ឋ​សង្ឃឹមថា​ សមត្ថកិច្ច​និង​ចាត់​វិធានការ​ទៅ​លើ​រថយន្ត​បង្ក​ជា​មិន​ខាន​ទេ ៕

អត្ថបទសរសេរ ដោយ