ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ល្បាត​ចល័ត​ផ្លូវជាតិ​លេខ​៤ ឃាត់​រថយន្ត​ ២​គ្រឿង ឲ្យ​បក​ស្ទីក​ឃ័​រ​ពាក្យ​មិន​សមរម្យ​ចេញ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​រថយន្ត​ចំនួន​០២​គ្រឿង បំពាក់​អំ​ពូ​ល​ភ្លើង​ខុស​ប្រក្រតី និង​បិទ​ស្ទីក​ឃ័​រ​ពាក្យ​មិន​សមរម្យ បាន​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ត្រូវ​បាន​សមត្ថកិច្ច​ក្រុម​ល្បាត​ចល័ត ផ្នែក​ចរាចរណ៍​ធ្វើការ​ឃាត់​អប់រំ និង​ស្នើ​ឲ្យ​ម្ចាស់​រថយន្ត​ដក​ឫ​បក​ចេញ​ពាក្យ​មិន​សមរម្យ ។…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​រថយន្ត​ចំនួន​០២​គ្រឿង បំពាក់​អំ​ពូ​ល​ភ្លើង​ខុស​ប្រក្រតី និង​បិទ​ស្ទីក​ឃ័​រ​ពាក្យ​មិន​សមរម្យ បាន​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ត្រូវ​បាន​សមត្ថកិច្ច​ក្រុម​ល្បាត​ចល័ត ផ្នែក​ចរាចរណ៍​ធ្វើការ​ឃាត់​អប់រំ និង​ស្នើ​ឲ្យ​ម្ចាស់​រថយន្ត​ដក​ឫ​បក​ចេញ​ពាក្យ​មិន​សមរម្យ ។

យោង​តាម​ប្រភព​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រុម​ល្បាត​ចល័ត នៃ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​ប្រចាំការ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​សាស្ត្រ ខេត្ត​ព្រះ​សីហ​នុ និង​ផ្លូវជាតិ​លេខ​៤១ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ បាន​ឃាត់​រថយន្ត ដាក់​តាំង​ភ្លើង​ខុស​បច្ចេកទេស និង​បាន​បិទ​ស្ទីក​ឃ័​រ មាន​ពាក្យ​មិន​សមរម្យ​លើ​រថយន្ត ។

សមត្ថកិច្ច បាន​អប់រំ ណែនាំ និង​អោយ​ដោះ​និង​បក​ចេញ នៅ​ហ្នឹង​កន្លែង ព្រមទាំង​បាន​ឲ្យ​អ្នកបើកបរ ធ្វើ​កិច្ចសន្យា បញ្ឈប់ ហើយ​ចូលរួម​គោរព​ច​ច្បាប់ ស្ដី​ពី ចរាចរណ៍​ផ្លូវគោក ។

សូម​ជម្រាប​ដែរ​ថា នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​បង្កើត​ក្រុម​ល្បាត​ចល័ត ដើម្បី​ធ្វើការ​រួម​គ្នា​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស ក្នុង​ការ​ត្រួតពិនិត្យ​បទល្មើស​ចរាចរណ៍ នៅ​តាម​ដងផ្លូវ ក្នុង​នោះ ក្រុម​ល្បាត​នឹង​ចាប់ផ្តើម​អនុវត្ត​ការងារ​នេះ នៅ​ផ្លូវជាតិ​ចំនួន ២​ខ្សែ ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាងគេ គឺ​ផ្លូវជាតិ​លេខ​៤ និង​លេខ​៥ ស្ថិត​ក្នុង​ទឹកដី នៃ​ខេត្តកំពង់ស្ពឺ ព្រះ​សីហ​នុ កំពង់ឆ្នាំង និង​ពោធិ៍សាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ