ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ទម្លាក់​ចេញពី​រថយន្ត​ទាំង​អាក្រាត​កាយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​គរ​ថ្លង់​ម្នាក់ ត្រូវ​អ្នក​ដែល​ទើប​ស្គាល់គ្នា​នាំ​យក​ទៅ​ប៉ង​រំលោ.ភ​សេពសន្ថវៈ​នៅ​ក្នុង​រថយន្ត តែ​មិន​បាន​សម្រេច ក៏​ត្រូវ​ជនសង្ស័យ​ទម្លាក់​នាង​ពីលើ​រថយន្ត​ទាំង​ខ្លួនប្រាណ​អាក្រាត ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​

រាជធានី​ភ្នំពេញ ៖ នារី​គរ​ថ្លង់​ម្នាក់ ត្រូវ​អ្នក​ដែល​ទើប​ស្គាល់គ្នា​នាំ​យក​ទៅ​ប៉ង​រំលោភ​សេពសន្ថវៈ​នៅ​ក្នុង​រថយន្ត តែ​មិន​បាន​សម្រេច ក៏​ត្រូវ​ជនសង្ស័យ​ទម្លាក់​នាង​ពីលើ​រថយន្ត​ទាំង​ខ្លួនប្រាណ​អាក្រាត ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២១ មេ​សា ២០១៦ នៅ​កន្លែង​ស្ងាត់​ក្បាលជ្រោយ ក្បែរ​សណ្ឋាគារ​សុខា ក្នុងភូមិ​ទី​១ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

នារី​រង​គ្រោះ​មាន​អាយុ​២៣​ឆ្នាំ ជា​មនុស្ស​គ និង​ថ្លង់ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ភ្នំ​ព​ញ​ថ្មី ខណ្ឌ​សែន​សុខ មាន​សង្សារ​ជា​ជន​បរ
ទេស និង​មាន​លំនៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា  មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​គរ​នោះ ត្រូវ​បាន​គេ​ទម្លាក់​ចេញពី​ក្នុង​រថយន្ត​មួយ​គ្រឿង មិន​ចាំ​ម៉ាក​ទាំង​ខ្លួនប្រាណ​អាក្រាត​ ។ ភ្លាម​ៗ ​ត្រូវ​បាន​អ្នក​ភូមិ នាំ​គ្នា​រក​ខោអាវ​ឱ្យ​ស្លៀក និង​ទាក់ទង​គ្រួសារ​នាំ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍ ។

តាម​រយៈ​អ្នក​ប្រែភាសា​គរ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នាង​ធ្វើ​ដំណើរ​ទៅ​លេង​មិត្តភក្តិ​ស្រី​ៗ នៅ​ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​ល ហើយ​បាន​បាយ​ជុំ​គ្នា ។ លុះ​យប់​ជ្រៅ ក៏​បាន​បែកផ្លូវ​គ្នា​អស់ ហើយ​នាង​ត្រូវ​បាន​បុរស​ម្នាក់ ដែល​ទើបតែ​ស្គាល់គ្នា​តាម​រយៈ​មិត្តភក្តិ​ធានា​ជូន​ទៅ​ផ្ទះ​តាម​រថយន្ត ។

តាម​នារី​គរ​បន្ត​ថា នៅ​យប់​នោះ នាង​ត្រូវ​បុរស​ម្នាក់​នោះ​នាំ​ដើរ​លេង​នៅ​ម្តុំ​វត្ត​ភ្នំ និង​បន្ត​ទៅ​ជ្រោយចង្វារ (​កន្លែង​កើតហេតុ​) ដែល​ជា​កន្លែង​ស្ងាត់ ក៏​បាន​ឈប់​រថយន្ត​លួងលោម​សុំ​ស្នេហ៍ និង​បាន​ចាប់​សម្រាត​សំលៀក​បំពាក់ ក្នុង​គោល​បំណង​រំលោភ តែ​នាង​មិន​ព្រម ក៏​ត្រូវ​បាន​គេ​ច្របាច់​.​ក​វាយ​ធ្វើបាប ហើយ​បើកទ្វារ​ធាក់​នាង​ទម្លាក់​ចុះ​ពីលើ​រថយន្ត​ទាំង​ខ្លួនប្រាណ​អាក្រាត រួច​បើករថយន្ត​ទៅ​បាត់ ។

តាម​ប្រភព​បន្ត​ទៀត​ថា ភា្ល​ម​ៗ​ក៏​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ នាំ​មក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយចង្វារ ដើម្បី​ដាក់​ពាក្យ​បណ្តឹង ។ តាម​ព័ត៌មាន​ថា ជន​ដៃដល់​ដែល​ប៉ង​រំលោភ​នាង​នោះ ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ ។