ទំនាក់ទំនងស្នេហ៍ដ៏ជ្រាលជ្រៅរបស់តាស៊ីក្លូនិងស្រីមុំ ធ្វើឱ្យល្បីរន្ទឺនូវភាពអៀនខ្មាសដូចហែកកេរ្តិ៍ចោលកណ្តាលវាល…។ កន្លងមកស្រីមុំបានបដិសេធរាល់ការទំនាក់ទំនង…បដិសេធសំឡេងក្នុងខ្សែអាត់…បដិសេធហើយបដិសេធទៀត…។
ទំនងនាងជឿ…ឬធ្វើតាមអ្វីដែលតាស៊ីក្លូបានប្រាប់…អង្គុយលើស៊ីក្លូជាប់ទៅហើយ…ពឹងលើតាសីុក្លូទាំងស្រុងទៅហើយ…លុះងាកមើលក្រោយ ស្រាប់តែបាត់តាស៊ីក្លូ…បាត់ឈឹង !
មើលទៅបើនៅតែកុហកទៀត…បើនៅតែខំបដិសេធទៀត…ឬនៅតែជួយគាត់ទៀត…បាយកាន់តែលែងបាន..ដេកកាន់តែលែងលក់…ចត់មាត់រាប់ខែហើយ…មនសិការស្តីបន្ទោសក្នុងអារម្មណ៍មិនឈប់សោះ…ទីបំផុតសារភាពចំពោះមុខច្បាប់តែម្តង…ស៊ីក្លូនេះពិតជារបស់គាត់មែន !!
បានសារភាពដោយត្រង់ប៉ុណ្ណេះ…ដូចលោតចេញផុតពីស៊ីក្លូដ៏កំសត់នេះហើយ…ពេលនេះប្រសិនបើស្រីមុំមិនសារភាពទេ…មិនខុសពីតារុញស៊ីក្លូចូល
ឡាន…កំសត់ម្នាក់ឯង អត់មានអ្នកណាជួយអាណិតឡើយ…
ឱ ! តាស៊ីក្លូអើយ…ចាប់ផ្តើមដល់កហើយ មែនទេ ?…ហេ ! ហេ ! ស្រីមុំចេះឆាប់ដឹងខ្លួនគ្រាន់បើ…មិនទុកពេលឱ្យតាស៊ីក្លូរុញស៊ីក្លូចូលឡានឡើយ…
អាឡេវ
ចែករំលែកព័តមាននេះ