ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ជីវិតអ្នកក្រ) ដោយ លីម ចំរើន

14 ឆ្នាំ មុន

១.​ ​នេះ​សូម​ថ្លាថ្លែង​ ​សូម​លើក​ជាក់ស្ដែង​ ​តែងរឿង​អ្នកក្រ
​ ​រស់នៅ​លំបាក​ ​តោកយ៉ាក​ត្រដរ​ ​មាន​អាក្រក់​ល្អ
​ ​ក្នុង​ឆាកជីវិត​។

១.​    ​នេះ​សូម​ថ្លាថ្លែង​    ​សូម​លើក​ជាក់ស្ដែង​    ​តែងរឿង​អ្នកក្រ
    ​    ​រស់នៅ​លំបាក​    ​តោកយ៉ាក​ត្រដរ​    ​មាន​អាក្រក់​ល្អ
    ​    ​ក្នុង​ឆាកជីវិត​។
 ​២.​    ​អ្នកខ្លះ​យ៉ាប់​កាយ​    ​ទុក្ខសោក​យ៉ាប់​ស្រាយ​    ​ដូច​យប់​ងងឹត
   ​    ​បាំង​បាត់​រស្មី​    ​លោកិយ​ក្រៀម​ស្វិត​    ​ហាក់​ទួញ​ខ្លោចចិត្ដ
    ​    ​អាណិត​អ្នកក្រ​។
 ​៣.​    ​ខ្លះ​មាន​រូប​កាយ​    ​ស្គម​ស្វិត​ខ្វល់ខ្វាយ​    ​សាច់​ខ្មៅ​មិន​ស
   ​    ​កូន​ច្រើន​រហង់​    ​ត្រាច់​ត្រង់​អង្វរ​    ​រក​អ្នក​ចិត្ដល្អ
    ​    ​ផ្ដល់​ក្ដី​មេត្ដា​។
៤.​    ​ខ្លះ​ប៉ះ​អ្នកបុណ្យ​    ​ទុក្ខសោក​ជាប់កុន​    ​ហាក់​ប្រែ​ស្រស់ថ្លា
  ​    ​តែ​កម្ម​កោងកាច​    ​ប្រែ​អាច​ខ្លោចផ្សា​    ​ប៉ះ​ជន​ចិត្ដ​ខ្លា
   ​    ​បាន​ត្រឹម​ទឹកភ្នែក​។
៥.​    ​ខ្លះ​រស់​វេទនា​    ​លំបាក​គ្រប់​គ្រា​    ​ទុក្ខ​ព្រួយ​បែកមែក
  ​    ​ផ្ទះ​ខ្ទម​កំសត់​    ​ជូរ​ចត់​ទឹកភ្នែក​    ​ឃើញ​គួរ​ស​ង្វេ​ក
   ​    ​គួរ​អាសូរ​ក្រៃ​។
៦.​    ​ជញ្ជាំង​លំហ​    ​ដំបូល​លម្អ​    ​ផ្កាយ​រះ​យប់​ថ្ងៃ
  ​    ​ទ្វា​ស្វ័យប្រវត្ដិ​    ​យ៉ាប់​ឃាត់​ជើងដៃ​    ​មិនបាច់​រុញ​វ៉ៃ
   ​    ​ចូល​ដោយ​ងាយស្រួល​។
៧.   ​ស្ដី​ពី​ម្ហូប​បាយ​    ​ដណ្ដើម​ប្រ​ញ៉ា​យ​    ​ហូប​ទាំង​ក្ដុកក្ដួល
  ​    ​ទោះ​ចង់​មិន​ចង់​    ​ដួស​ស្រង់​ទទួល​    ​ម្ហូប​ឥត​ប្រែប្រួល
  ​    ​បន្លែ​ក្រោយ​ផ្ទះ​។
៨.   ​ស្រី​សាច់​ស្ដើងស្ដួច​    ​ហូប​ចុក​លាក់​លួច​    ​ខ្លាច​គេ​ប្រទះ
    ​ឃើញ​ម្ហូប​ឯង​ឆ្ងាញ់​    ​ក្នក់ក្នាញ់​រូតរះ​    ​ត្រឡប់​ទៅ​ផ្ទះ
  ​    ​មិន​ហ៊ាន​មក​ក្បែរ​។
៩.   ​រឿង​មាន​ជាក់ស្ដែង​    ​មិនមែន​កំប្លែង​    ​មាន​ច្រើន​ហូរហែ
       ​ទីក្រុង​ជនបទ​    ​ជូរ​ចត់​ឥត​ល្ហែ​    ​ពាសពេញស្រុក​ខ្មែរ
   ​    ​ខ្លះ​យ៉ាប់​ឥត​ត្រើយ​។
១០.  ​បើ​មិន​ជឿចិត្ដ​    ​អាច​ជួយ​ពិនិត្យ​    ​សង្កេត​ឱ្យ​ហើយ
    ​  ​បើ​ទៅ​ទីណា​    ​មេត្ដា​ឆ្លង​ឆ្លើយ​    ​សួរ​អ្នក​ក្ស​ត់​ខ្សោយ
    ​   ​លំបាក​យ៉ាងណា​។​    ​   

នៅ​ស្ទឹង​ត្រែងៈ​សៅរ៍ ទី​២០ ខែមីនា ឆ្នាំ​២០១០ (៩​:​១៥ នាទី​ព្រឹក​)
តែង​ដោយៈ​លោក លី​ម ចំរើន ទូរស័ព្ទ​លេខៈ​០១២ ៥១ ៩១ ៣៧ / ០១១ ៣៧ ៨១ ៧១

Email:limchamroeun@yahoo.com