ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់មិញ! សាហា.វ​ដូច​​រឿង​កុន​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​២​គ្រឿង​​​ដោយ​បើក​​​ខ្វះ​​ការ​​ប្រុង​ប្រយ័ត្ន បណ្ដាល​ឱ្យ​​បុក​គ្នា​​យ៉ាង​ពេញ​ទំហឹង​ ធ្វើ​ឱ្យ​​រថយន្ត​​​ក្រឡាប់​២​ត្រឡប់ រង​ការ​​​ខ្ទេច​ផ្នែក​ខាង​មុខ​ និង​​បង្ក​ជា​អណ្តាតភ្លើង​​ឆាបឆេះឡើង​ ដែល​ហេតុការណ៍​នេះ​​ ភ្ញាក់ផ្អើល​កាលពី​​វេលា​ម៉ោង​១២ ​និង​១០​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២០ ​មេសា ស្ថិត​ត្រង់​ចំណុច​ផ្លូវ​៤៣២ កែង​​​ផ្លូវ​១៦៣​ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។

បើ​តាម​សម្ដី​​ពលរដ្ឋ​ដែល​​​ឃើញ​ហេតុការណ៍​​​ថា មុន​ពេល​កើតហេតុ​ យុវជន​​​ម្នាក់​​មាន​​អាយុប្រមាណ​២៥​ឆ្នាំ​ បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស ​RX330 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខភ្នំពេញ2AE-9276 ធ្វើ​ដំណើរ​តាម​ផ្លូវលេខ​១៦៣​ទិស​ដៅ ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ។ លុះ​មក​ដល់​ចំណុច​​កើតហេតុ ដែល​ជា​ផ្លូវបំបែក​ជា​បួន ស្រាប់តែ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ CD-80070​ បើក​ដោយ​បុរស​ជនជាតិ​វៀតណាម​៣​នាក់ ធ្វើ​ដំណើរ​តាម​ផ្លូវលេខ​៤៣២ ទិស​ដៅពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ​និង​ស្រវឹង​ផង ក៏ចាប់​ហ្រាំ​ង​មិន​ទាន់​ជ្រុល​ទៅ​បុកជាមួយ​រថយន្ត​ឡិចស៊ី​ស​​ ចំ​កង់​ខាងក្រោយ​​ចំហៀង​ខាង​ស្តាំ បណ្ដាល​ឱ្យ​រថយន្ត​ឡិច​ស៊ី​ស​ក្រឡាប់​២​ត្រលប់ផ្ងារជើង​មួយ​ចំហៀង បត់​ក្បាល​ត្រលប់​ក្រោយរង​កា​ខូចខាត​យ៉ាងដំណំ ចំណែក​​អ្នកបើកបរ​រង​របួស​រលាត់​ដៃជើង​ស្រាល​មិន​បាន​ទៅ​ពេទ្យ​ទេ ។

រីឯ​រថយន្ត​បង្ក​វិញ ខ្ទេច​ផ្នែក​ខាង​មុខឆេះ​ចេញ​ជា​អណ្ដាតភ្លើង ត្រូវ​បាន​ប្រជាពលរដ្ឋជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ បាញ់​អស់​មួយ​បំពង់​ ទើប​រលត់​អស់ ។ ចំនែក​មនុស្ស​ដែល​រង​របួសស្រាល៣​នាក់ ​មាន​ម្នាក់​រត់គេច​ខ្លួន​បាត់ នៅ​សល់​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់
​ខ្លួន ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ចុះ​ទៅ​វាស់វែង​រួច​ហើយ ភាគី​ទាំង​សងខាង​​មាន​តំណាងចេញ​មក​ចរចា​ ដោយ​ខាង​រថយន្ត​បង្ក​យល់​ព្រម​សង​រថយន្ត​ថ្មី​មួយ​គ្រឿង​ក្នុង​តម្លៃ​៣.២០០០​ដុល្លារ ចំណែក​រថយន្ត​ដែល​ខូចខាត​ម្ចាស់​រថយន្ត​បង្ ក​ជា​អ្នក​យក​ទៅ​ជួស​ជុល ៕