ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល! ​ព័ទ្ធ​ចាប់ចោរ​ដៃ​ស្អិត​ និងស្រីស្នេហ៍​

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​មាឌ​ក្រអាញ​ម្នាក់ ដែល​មាន​សាក់​លើ​ស្មា​ម្ខាង និង​ស្រី​ស្រស់​ម្នាក់​ផង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា គ្រា​ដែល​កំពុង​សម្ងំ​ស្នាក់​នៅ​ជាមួយ​គ្នា​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​កន្លែង ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។

ការ​ឃាត់ខ្លួន​នេះ ក្រោយ​ពី​មាន​សង្ស័យ​ថា ជន​នេះ​និង​បក្សពួក​មួយ​ចំនួន​ទៀត មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព «​ឆក់​» ទ្រព្យ​សម្បត្តិ​ពី​អ្នកដំណើរ​យ៉ាង​សកម្ម​នា​ពេល​កន្លង​មក ។ ប្រធាន​ក្រុម​បង្ការ​-​បង្ក្រាប​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក​ឈឿ​ង គឹ​ម​សុង និយាយ​ថា ជន​ស្រី​ប្រុស​ទាំង​២​នាក់​នេះ បុរស​ឈ្មោះ ម៉ា វី​ហា អាយុ​៣៣​ឆ្នាំ ស្ត្រី​ឈ្មោះ​ឈុំ ស្រី​អូន អាយុ​២០​ឆ្នាំ ពួក​គេ​គ្មាន​ទីកន្លែង​ស្នាក់​នៅ​ពិតប្រាកដ​ទេ តែ​មាន​ប្រភព​មក​ពី​ក្រុង​ប៉ោង​ប៉ែ​ត​។

លោក គឹ​ម​សុង និយាយ​ថា ជន​នេះ​នៅ​មាន​បក្សពួក​មួយ​ចំនួន​ទៀត​ដែល​បាន​គេចខ្លួន​មុន​ពេល​សមត្ថកិច្ច​ឆ្មក់​ចូល​ទៅ​បង្ក្រាប​ដល់​បន្ទប់​ផ្ទះសំណាក់ ដែល​មាន​យីហោ «​ពន្លឺ​ពេជ្រ​» នៅ​ក្នុងភូមិ សង្កាត់​ខាងលើ​។ លោក ឈឿ​ង គឹ​ម​សុង បញ្ជាក់​ថា ក្រុម​នេះ​ត្រូវ​សង្ស័យ​ថា តែង​ចេញ​ធ្វើ​សកម្មភាព «​ឆក់​» យក​ទ្រព្យសម្បត្តិ​ពី​អ្នកដំណើរ​មិន​ថា យប់​ឬ​ថ្ងៃ​ទេ​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ក្រុង​បាត់ដំបង និង​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ខេត្ត ។

ប៉ុន្តែ​សកម្មភាព​ចុង​ក្រោយ ត្រូវ​គេ​សង្ស័យ​ថា បាន «​ឆក់​»​ទ្រព្យ​សម្បត្តិ​អ្នកដំណើរ​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមេសា នៅ​ក្បែរ​សណ្ឋាគារ «​ប្រេ​ស៊ី​ដង់​» ស្ថិត​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ​ក្រុង​បាត់ដំបង ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​តាម​ប្រមាញ់​​ទាំង​យប់​យ៉ាង​ប្រកិត រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា​តែ​ម្ដង ។