ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​សប្បាយ​ដៃ​ណាស់​ នៅ​ច្រករបៀង​កោះ​ស្កូ​ន

8 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ រថយន្ត​ធំ​ៗ​រាប់​សិប​គ្រឿង កំពុង​សម្រុក​ដឹក​ជញ្ជូន​ស្ករ.ស និង​បារី​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹក​គគ្រេង​ជា​រៀងរាល់ថ្ងៃ​តាម​ច្រករបៀង​កោះ​ស្កូ ដែល​ជា​ច្រក​ឧ​ប​សម្ព័ន្ធ​របស់​ច្រករបៀង​កោះ​សំពៅ ស្ថិត​នៅ​ក្នុង​ឃុំ​កោះ​សំពៅ ស្រុក​ពាម​ជរ ។

ខេត្តព្រៃវែង ៖ រថយន្ត​ធំ​ៗ​រាប់​សិប​គ្រឿង កំពុង​សម្រុក​ដឹក​ជញ្ជូន​ស្ករ.ស និង​បារី​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹក​គគ្រេង​ជា​រៀងរាល់ថ្ងៃ​តាម​ច្រករបៀង​កោះ​ស្កូ ដែល​ជា​ច្រក​ឧ​ប​សម្ព័ន្ធ​របស់​ច្រករបៀង​កោះ​សំពៅ ស្ថិត​នៅ​ក្នុង​ឃុំ​កោះ​សំពៅ ស្រុក​ពាម​ជរ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ឃុំ​កោះ​សំពៅ បាន​ឲ្យ​ដឹង​ថា បើ​ទោះបីជា​សម្តេច​ក្រឡាហោម ស ខេ​ង ឧប​នាយករដ្ឋមន្ត្រី រដ្ឋ​ន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​បិទ​ច្រករបៀង​នៅ​តាម​បណ្ដោយ​ព្រំដែន ហាម​មិន​ឲ្យ​មានការ​ចរាចរណ៍​ដោះ​ដូរ​ទំនិញ​ឆ្លង​ដែន​នៅ​តាម​ច្រករបៀង​ទូ​ទាំង​ប្រទេស​ក៏​ដោយ ប៉ុន្តែ​សម្រាប់ច្រករបៀង​កោះ​ស្កូ​នេះ ក្រុម​ឈ្មួញ​នៅ​តែ​អាច​នាំ​យក​ទំនិញ​របស់​ពួក​គេ ដូច​ជា​ស្ករស និង​បារី​ជាដើម យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន ដោយ​គ្មាន​ការ​រំខាន​ឬ​ទប់ស្កាត់​ពី​សំណាក់​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​នៅ​ចំណុច​ព្រំដែន​កោះ​ស្កូ​នេះ​ឡើយ ។

ក្រុម​ឈ្មួញ​រកស៊ី​ក្នុងស្រុក​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ស្ករស​និង​បារី​នេះ រាជរដ្ឋាភិបាល​មិន​បាន​ហាមឃាត់​ទេ គឺ​មាន​តែ​បង្ក​លក្ខណៈ​ឲ្យ​កាន់តែ​ងាយស្រួល​ថែម​ទៀត​សម្រាប់​ក្រុម​ពាណិជ្ជករ តែ​មិន​អនុញ្ញាត​ឲ្យ​នាំ​ចេញ​តាម​ច្រក​ឧ​ប​សម្ព័ន្ធ​(​ច្រករបៀង​)​នោះ​ទេ គឹ​ត្រូវ​នាំ​ចេញ​តាម​ច្រក​ទ្វេភាគី ឬ​ច្រក​ទ្វារ​អន្តរជាតិ​។ ប៉ុន្តែ​សម្រាប់​ប្រទេស​វៀតណាម​វិញ ទំនិញ​ទាំងនេះ រដ្ឋាភិបាល​វៀតណាម​គេ​ហាមឃាត់​មិន​ឲ្យ​មានការ​នាំ​ចូល​ទេ ហេតុ​ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ទំនិញ​ប្រភេទ​នេះ​មាន​តម្លៃ​ថ្លៃ​និង​កាក់កប​ខ្លាំង​សម្រាប់​ក្រុម​ឈ្មួញ ដែល​បាន​ជះ​ចំហាយ​ធ្វើ​ឲ្យ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​នៅ​ច្រក​កោះ​ស្កូ​នេះ​សើម​មាត់​សើ​មក​មិន​តិច​ដែរ​។

ចំពោះ​ករណី​នេះ អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក ឡា​ច ភី​រៈ ប្រធាន​ច្រករបៀង​កោះ​សំពៅ អស់​រយៈពេល​២​ថ្ងៃ ដើម្បី​សុំ​ការ​បំភ្លឺ​កាលពីមុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​ហៅ​ចូល​ហើយ​គ្មាន​អ្នក​ទទួល ។ ចំណែក​លោក ឃួ​ន វាន់​ថេ​ន មេ​ប៉ូលិស​ព្រំដែន​វរៈ​៦០៧ ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ គឺ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នក​ទទួល​ដូច​គ្នា ។

ដោយឡែក​ លោក​ឧត្តមសេនីយ៍ ស្រេង ជាស្នងការ​នគរបាល​ខេត្តបាន​ឲ្យ​ដឹង​ថា ខាង​សមត្ថកិច្ច​របស់​លោក​គ្រប់គ្រង ​និង​ទប់ស្កាត់​តែ​ជនអន្តោប្រវេសន៍​ប៉ុណ្ណោះ ចំណែក​រឿង​ទំនិញ​ជា​រឿង​របស់​មន្ត្រី​គយ លោក​មិនដឹង​ធ្វើ​ម៉េច​ដែរ​ទេ​។ ករណី​នេះ​កោះសន្តិភាព​ ក៏​បាន​ទាក់ទង​ទៅ​លោកកាង លាង ប្រធាន​សាខា​គយ ​និង​រដ្ឋាករ​ខេត្ត​ទៀត ​ដើម្បី​សុំ​ការ​បំភ្លឺ ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក ហៅ​ចូល​ហើយ​​គ្មាន​អ្នក​ទទួល ៕