ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​កើត​ចោរប្លន់​…

8 ឆ្នាំ មុន

តាម​ចំណាំ​រៀង​រាល់​ដល់​រដូវ​ចូល​ឆ្នាំ​ម្តង​ៗ…​ចោរប្លន់​នោះ​ប្លន់​…​ប្លន់​អត់​ល្ហែ​…​ធ្វើ​ឱ្យ​សន្តិសុខ​សង្គម​អ​ស្ថេ​រ​ភាព​គួរ​ឱ្យ​ខ្លាច​បំផុត ។ ម្ល៉ោះហើយ​ច្រើន​ឆ្នាំ​កន្លង​…​បង្កើត​បាន​នូវ​ទ្រឹស្តី​មួយ​…​គឺ​រដូវ​កើត​ចោរប្លន់​…​។​ឆ្នាំ​នេះ​…​គ្រាន់បើ​…​រដូវ​កើត​ចោរប្លន់​មែន !

តាម​ចំណាំ​រៀង​រាល់​ដល់​រដូវ​ចូល​ឆ្នាំ​ម្តង​ៗ…​ចោរប្លន់​នោះ​ប្លន់​…​ប្លន់​អត់​ល្ហែ​…​ធ្វើ​ឱ្យ​សន្តិសុខ​សង្គម​អ​ស្ថេ​រ​ភាព​គួរ​ឱ្យ​ខ្លាច​បំផុត ។ ម្ល៉ោះហើយ​ច្រើន​ឆ្នាំ​កន្លង​…​បង្កើត​បាន​នូវ​ទ្រឹស្តី​មួយ​…​គឺ​រដូវ​កើត​ចោរប្លន់​…​។​ឆ្នាំ​នេះ​…​គ្រាន់បើ​…​រដូវ​កើត​ចោរប្លន់​មែន ! ប៉ុន្តែ​មិន​មាន​កើត​ចោរប្លន់​ដូច​ឆ្នាំ​មុន​ៗ​ទេ​…​មាន​ប្លន់​ខ្លះ​ៗ​ដែរ​…​មួយ​ៗ…​ចាត់ទុកជា​រដូវ​ស្បើយ​ចោរប្លន់​…​ចាត់​ទុក​ថា ចោរប្លន់​កំពុង​ក្រាប​…​។

បានជា​រដូវ​កើត​ចោរប្លន់ លែង​មាន​ចោរប្លន់​…​តាម​ការ​កត់សម្គាល់​…​ព្រោះ​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ការពារ​…​យាមកាម​យ៉ាង​តឹង​រឹង​…​ដោយសារ​បទបញ្ជា​ធ្ងន់​ៗ​ពី​មេ​ប៉ូលិស​ទូ​ទាំង​ប្រទេស​…​ទីណា​ក៏​មាន​កម្លាំង​ការពារ​ចេញ​ធ្វើ​ប្រតិបត្តិការ​…​ទីណា​ក៏​សមត្ថកិច្ច​មាន​គោលដៅ​យាមកាម​…​ទើប​ធ្វើ​ឱ្យ​ចោរប្លន់​ខ្លាច​…​បើ​មិន​ខ្លាច​ក៏​ញញើត​ដែរ​…​មិន​ហ៊ាន​ប្លន់​ក្នុង​ផ្សារ​…​មិន​ហ៊ាន​ប្លន់​ហាង​មាស​ទេ​…​។

ពិសេស​ទៀត ក្រសួងមហាផ្ទៃ​រះ​មួយ​ប្រាវ​កន្លង​មក​…​ដូច​ស្រោច​ទឹក​ឱ្យ​មេ​ប៉ូលិស​ទាំងឡាយ​ក្រោកពីដំណេក​…
កាន់តែ​ពិសេស​ទៀត​…​មុខសញ្ញា​ចោរប្លន់​ទាំងឡាយ​…​ត្រូវ​បាន​ចាប់​ប្រមូល​ជា​បន្តបន្ទាប់​…​ដូច​កាត់​ក្បាល​ពស់វែក​ចង់​អស់​ទៅ​ហើយ​…​ធ្វើ​ម៉េច​ប្រមូល​កម្លាំង​ប្លន់​បាន​ទៀត​ទៅ ?​…

រឿង​ចោរប្លន់​កើត​មាន​ឬ​អត់​…​មិនមែន​មក​ពី​ចោរ​មិន​ប្លន់​ទេ​…​វា​មក​ពី​សមត្ថកិច្ច​ទុក​ចន្លោះ​ប្រហោង​ឱ្យ​វា​ប្លន់​…​ចោរប្លន់​បាន​ដោយ​សុវត្ថិភាព​រួច ទើប​សមត្ថកិច្ច​ទៅ​ដល់​…
ពេល​នេះ​គ្មាន​ប្រហោង​ទុក​ឱ្យធ្វើ​កេរ​ទៀត​ទេ​…​គ្មាន​ប្រហោង​ចន្លោះ​ទុក​ឱ្យ​ប្លន់​បាន​ទៀត​ទេ​សម្រាប់​ទីក្រុង​…​សម្រាប់​ទីផ្សារ​…​ម្ល៉ោះហើយ​ទោះបី​ក្រុម​ចោរប្លន់​ម៉ាក​អា​ក្រៃ​ថោ​ង​ក៏​លែង​ហ៊ាន​ប្រថុយ​ដែរ ។

ប្រ​សិន​ដាក់​កម្លាំង​ការពារ​សន្តិ​ភាពរឹងមាំ​ដូច​រាល់ថ្ងៃ​…​អត់​មាន​ហ៊ាន​ទេ ចោរប្លន់​…​សង្ស័យ​ដាក់​កម្លាំង​ការពារ​បាន​តែ​មួយ​ដង្ហើមចង្រិត​ប៉ុណ្ណោះ យក​ស្នាដៃ​…​។
សន្តិភាព​ទូ​ទាំង​ប្រទេស​មាន​មែនហើយ​…​កម្ពុជា​ជា​កោះសន្តិភាព​យ៉ាង​ពិតប្រាកដ​មែនហើយ​…​ប្រសិនបើ​កើត​មាន​សន្តិសុខ​ទូ​ទាំង​ប្រទេស​ទៀត​…​អាណត្តិ​ក្រោយ​មិនបាច់​ប្រឹង​ឃោសនា​ក៏​ជាប់​ឆ្នោត​ដែរ​…៕            អា​ឡេវ