ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងថ្លៃ​ជនសង្ស័យ​ដែល​លួច​ម៉ូតូ​មិត្តភក្តិ​គឺជា​ចោរ​គាស់​ផ្ទះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ត្រូវ​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន បន្ទាប់​ពី​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល ។

រាជធានី​ភ្នំពេញ ៖ ​បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ត្រូវ​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន បន្ទាប់​ពី​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល ។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១១ មេ​សា ២០១៦ នៅ​បន្ទប់​ផ្ទះ​ជួល​ចំណុច​ផ្លូវ​បេតុង ភូមិ​-​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។ ជនសង្ស័យ​ឈ្មោះ ហឿ​ម តុលា ភេទ​ប្រុស អាយុ​២២​ឆាំ្ន ជា​ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅ​បន្ទប់ ជួល​ក្នុងភូមិ​សាស្ត្រ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ផូ​មិ​ព្រៃ​រំដេង ឃុំ​ពង្រ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​មុន​ពេល​ចាប់ខ្លួន ជនសង្ស័យ​បាន​លួច​ឆ្កឹះ​ទ្វារ​នៅ​បន្ទប់​លេខ​១១​ជាន់​ផ្ទាល់​ដី តែ​មិន​សម្រេច​ក៍ឡើ​ង​ទៅ​ជាន់​ទី​១​ដោយ​ធ្វើ​សកម្មភាព​គាស់​បន្ទប់​លេខ​៣១​និង​៤៤​ទៀត ក៍​ត្រូវ​អ្នក​មើល​ការ​ខុស​ត្រូវ​បន្ទប់​ជួល​ឃើញ​ទាន់​ស្រែក​ផ្អើល​អ្នក​ជិតខាង​ព័​ទ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង ។

នៅ​ពេល​នេះ ជនសង្ស័យ​កំពុង​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ រង់ចាំ​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ហឿ​ម តុលា​នេះ ត្រូវជា​បងថ្លៃ​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ផា​ន់ ឈី​ង អាយុ​១៧​ឆ្នាំ ដែល​លួច​ម៉ូតូ​មិត្តភក្តិ​ក្រោយ​ពេល​នាំ​ស្រី​ទៅ​ដេក​នៅផ្ទះ​សំណាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ មេ​សា ២០១៦ នៅ​សំណាក់​យីហោ “​បឹង​លាភ​” ស្ថិត​នៅ​ផ្លូវ​បេតុង ភូមិ​-សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ដែល​ម្ចាស់​ម៉ូតូ​ឈ្មោះ ពេជ្រ បូ​រី អាយុ​២៥​ឆ្នាំ ជា​កម្មករ​ទឹក​បរិ​សុ​ទ្ឋ ស្នាក់​នៅ​ភូមិ​-​សង្កាត់​ទួល​សង្កែ ៕