ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកា​សរក​សាច់ញាតិ​​ជនរងគ្រោះ៤នាក់​ដែល​ក្រឡាប់​​ឡាន​​នៅថៃ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ អ្នក​ស្លា.ប់​និង​របួស​ ដោយសារ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍នៅ​ខេត្ត​ស្រះ​កែវ​ កាលពី​យប់​ថ្ងៃ​ទី​២ ​វិច្ឆិកា​​ដែលជនរងគ្រោះ​មាន​ចំនួន​៤​នាក់​គឺនៅ​មិន​ទាន់​រក​ឃើញ​សាច់ញាតិ​នៅឡើយ​ទេ ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រី​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ​តាម​រយៈ​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ​ថៃ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ អ្នក​ស្លា.ប់​និង​របួស​ ដោយសារ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍នៅ​ខេត្ត​ស្រះ​កែវ​ កាលពី​យប់​ថ្ងៃ​ទី​២ ​វិច្ឆិកា​​ដែលជនរងគ្រោះ​មាន​ចំនួន​៤​នាក់​គឺនៅ​មិន​ទាន់​រក​ឃើញ​សាច់ញាតិ​នៅឡើយ​ទេ ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រី​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ​តាម​រយៈ​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ​ថៃ ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ ​

សា.កស.ព​ចំនួន​៣​នាក់ (​ស្រី​២​ ប្រុស​១) ​និង​បុរស​របួសធ្ងន់​ម្នាក់ ​ត្រូវ​មន្ត្រី​ខាងលើ​អះអាង​ថា​ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។​ មន្ត្រី​ខាងលើ​បញ្ជាក់​ថា ​សា.ក.ស.ព​ទាំង​៣​នាក់​ ត្រូវ​ភាគី​ថៃ​យក​ទៅ​តម្កល់​ទុក​នៅ​ក្រុង​បាងកក ​ដើម្បី​ឲ្យ​មន្ត្រី​កម្ពុជា​ស្រាវជ្រាវ​រក​សាច់ញាតិ​។​

ចំណែក​បុរស​ម្នាក់​ដែល​របួសធ្ងន់ ​និង​មិន​អាច​សាកសួរ​បាន​ពេល​នេះ​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ក្នុង​ខេត្ត​ស្រះ​កែវ​។​ដោយឡែក​ ស.ព.​ពលករ​ម្នាក់​ដែល​ភាគី​ថៃ​រក​ឃើញ​ថា​ មាន​ផ្ទុកមេរោគ​កូ​វី​ដ​ ត្រូវ​គេ​បូជា​លើ​ទឹកដី​ថៃ​ ហើយ​កាលពី​ម្សិលមិញ​។​ដូច្នេះ​ បើ​គ្រួសា​រណា​មាន​បាត់​សមាជិក ​សូម​ទំនាក់ទំនង​មន្ត្រី​ផ្នែក​ទំនង​ព្រំដែន​កម្ពុជា​ថៃ​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កុំ​បី
ខាន​។​

សូមរំលឹកថា​ កាលពី​ម៉ោង​ជិត​៩​យប់​ថ្ងៃ​ទី​២ ​វិច្ឆិកា ​២០២១ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​ បាន​កើតឡើង​លើ​ទឹកដី​ថៃ ​ក្នុងស្រុក
​វ៉ាំ​ង​សំ​ប៊ូ​ន​ ខេត្ត​ស្រះ​កែវ​ ដោយ​រថយន្ត​ថៃ​មួយ​គ្រឿង​ក្រឡាប់​ជា​ច្រើន​ត្រឡប់​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​១៣​នាក់​ស្លា.ប់​ និង​របួស
​(​ស្លា.ប់​៥​នាក់​ជនជាតិ​ថៃ​ម្នាក់​)​ ​ដែល​ក្នុង​ចំនួន​នេះ ​ក្រៅពី​អ្នកបើកបរ​រថយន្ត​ម្នាក់ ​សុទ្ធតែ​ជា​ពលករ​ខ្មែរ​ទាំងអស់​ ។

អត្ថបទសរសេរ ដោយ