ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧត្ដមសេនីយ៍ត្រី​គន្ធ តារា​វណ្ណ តារាភាពយន្ដ​ខ្មែរ​នៅ​តែ​បន្ដ​ក្នុង​ពិភព​សិល្បៈ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​គន្ធ តារា​វណ្ណ ទោះបីជា​មន្ដ្រី​យោធា​ថ្នាក់ឧត្ដមសេនីយ៍​ត្រី “​ផ្កាយ​មួយ​” ក៏​ដោយ ក៏​លោកនៅ​តែ​ឈរ​លើ​វិ​ថី​សិល្បៈ​សំដែង​មិន​រា​ថយឡើយ ។ ក្នុង​ពេល​បច្ចុប្បន្ន​គេ​ឃើញ​ការសំដែង​របស់​លោកតា​មរយៈ​ខ្សែ​វី​ដេ​អូ​ភាគ និង​រឿង​ខ្លី​បែប​អប់រំ់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​នានា​។

រាជធានី​ភ្នំពេញ ៖ លោក​គន្ធ តារា​វណ្ណ ទោះបីជា​មន្ដ្រី​យោធា​ថ្នាក់ឧត្ដមសេនីយ៍​ត្រី “​ផ្កាយ​មួយ​” ក៏​ដោយ ក៏​លោកនៅ​តែ​ឈរ​លើ​វិ​ថី​សិល្បៈ​សំដែង​មិន​រា​ថយឡើយ ។ ក្នុង​ពេល​បច្ចុប្បន្ន​គេ​ឃើញ​ការសំដែង​របស់​លោកតា​មរយៈ​ខ្សែ​វី​ដេ​អូ​ភាគ និង​រឿង​ខ្លី​បែប​អប់រំ់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​នានា​។

លោក​គន្ធ តារា​វណ្ណ ក្នុង​វ័យ​៥៣​ឆ្នាំ បានចាប់ផ្ដើម​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​សំដែងតាំងពី​ឆ្នាំ​១៩៨៦ ។ លោក​ធ្លាប់​ចូលរួមសំដែង​ក្នុង​ខ្សែភាពយន្ដ​រឿង​សម័យ និង បុរាណ​ប្រហែលជា​១៧០​រឿង ។ លោក​មានកេ​រិ៍្ដ​ឈ្មោះ​ល្បី​ចាប់តាំងពី​ឆ្នាំ​១៩៨៩​មក ជំនាន់​លោក​គង់ សុ​ភី លោក​ចៅ ចាន់​ណា​រី លោក​យស បូ​វណ្ណៈ អ្នក​នាង​អម្ពរ ទេវី អ្នកនាង​ចាន់ តារា​ទី លោក​ខៃ ប្រ​សិ​ដ្ឋ អ្នក​នាង សុខ ស្រី​មុំ និង​អ្នក​នាង​ពិសិដ្ឋ ពិ​លិ​កា ជាដើម ។ កាលនោះ​លោក​ល្បី​ខ្លាំង​តាម​រយៈ រឿង “​ផ្ការាំង​រុះ​រោយ​” តួឯក​ជាមួយ​អ្នក​នាង ឃុន វ​ណ្ណា ។ ចាប់តាំងពី​ពេល​នោះ​មក លោក​តែងតែ​ចូលរួម​សំដែង​ជា​រឿយ​ៗ តែចាប់តាំងពី​ឆ្នាំ​២០០០​មក លោក​បាន​ក្លាយជា​តួ​ឪពុក និង​ជា​តួ​ឧកញ៉ា ឬ​តួ​ព្រះមហាក្សត្រ ជា​ច្រើន​រឿង​ដូច​ជា​រឿង “​តេ​ជោ​តំ​ឌិន​” រឿង “​ព្រះ​សុ​ធន នាង​កែវ​មនោ​រា​ហ៍​” ជាដើម ។ ក្នុង​ឆ្នាំ​២០១០​នេះ លោក​បាន​ចូលរួម​សំដែងក្នុង​រឿង​ភាគ​ជា​ច្រើន​រឿង​ដូច​ជា​រឿង “​បេះដូង​ខ្ញុំ​សំរាប់​អ្នក​ណា​” រឿង “​ចាញ់ចិត្ដ​ដ្បិតស្រលាញ់​” ដែល​មាន​លោក​ហ៊ុយ វាសនា ជាអ្នកដឹកនាំ​រឿង​សំរាប់​ចាក់​ផ្សាយ​តាម​កញ្ចក់
ទូរទស្សន៍​បាយ័ន  ។ ក្រៅពី​នេះ លោក​សំដែងក្នុង​រឿង “​ទេវបុត្រ​នរក​” ឱ្យ​ផលិតកម្ម​ជី អេស ភី (​G.S.P​) ដោយ​អ្នកដឹកនាំ​រឿង​តំរូវឱ្យ​លោក​សំដែង​ជា​តួ​ឧត្ដមសេនីយ៍ឯក (​ផ្កាយមាស​៣) និង​ជា​តួអង្គ​ព្រះបាទ​ស្រី​សុរិយោពណ៌​ក្នុង​រឿង “​ឧកញ៉ា​រាម​រាជ​តេ​ជោ​យ៉​ត​” ។

លោក​មានចិត្ដ​សប្បាយ​រីករាយ​ដែល​បាន​ចូលរួម​សំដែង​ក្នុង​រឿង​ភាគ​បែប​ប្រវត្ដិសាស្ដ្រ​ខ្មែរ ដើម្បី​ឆ្លុះ​បញ្ចាំង​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយស្គាល់​ពី​ប្រវត្ដិសាស្ដ្រ​របស់​ខ្លួន​កាន់តែ​ច្បាស់ថែម​ទៀត ។
លោក​គន្ធ តារា​វណ្ណ ថ្លែង​ថា លោក​ធ្លាប់សំដែង​រឿងបុរាណ និង​សម័យ​ជា​ច្រើន​រឿង ហើយ​លោក​មាន​មោទនភាព​ណាស់​ដែល​បានចាប់​អាជីព​ជា​តារាភាពយន្ដ​តាំងពី​អំឡុង​ទស​វត្ស​ទី​៨០​រហូត​ដល់​បច្ចុប្បន្ន ។ នេះ​ជា​ការ​រួម ចំណែក​លើក​ស្ទួយ​វិស័យ​ភាពយន្ដ​ជាតិ​របស់លោក ។ លោក​គន្ធ តារា​វណ្ណ ក្រៅពី​ចូលរួមសំដែង​ភាពយន្ដ​លោក​ក៏​ជា​ឧត្ដមសេនីយ៍ត្រីមួយ​រូប​បំរើ​ការងារ​នៅ​ក្រសួងការពារជាតិ
មានមុខ​នាទី​ជា​នាយករង​នាយកដ្ឋាន​អប់រំ ។ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់បណ្ឌិត​ផ្នែកនីតិសាស្ដ្រ​នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុបច្ចេកវិទ្យា ។ ក្រៅពី​នេះ លោក​មាន​កិត្ដិយស​ទទួល​បាន​មេដាយ​ការងារ និង​គ្រឿងឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់មហា​សេរី​វឌ្ឍន៍​ពី​ព្រះមហាក្សត្រ​ដោយ​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បំរើ​ការងារ​ផ្នែក​អប់រំ​។ លោក​មានកូន​១៣​នាក់ ក្នុង​នោះ​ប្រុស​៨ នាក់ ៕