ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ណូ​វែ​ល​ហ្សេ​ឡង់​ចំនួន​១៣០​នាក់​ក្នុង​មួយ​ឆ្នាំ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ឲ្យ​សិស្ស និស្សិត​កម្ពុជា​ទទួល​បាន​ព័ត៌មាន​សិក្សា និង​ចង់​ដាក់​ពាក្យ​សិក្សា​បន្ត និង​ស្នើ​សុំ​អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ ក្រុមហ៊ុន IDP សហការ​ជាមួយ​ស្ថាប័ន​អប់រំ​នៃ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ឲ្យ​សិស្ស និស្សិត​កម្ពុជា​ទទួល​បាន​ព័ត៌មាន​សិក្សា និង​ចង់​ដាក់​ពាក្យ​សិក្សា​បន្ត និង​ស្នើ​សុំ​អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ ក្រុមហ៊ុន IDP សហការ​ជាមួយ​ស្ថាប័ន​អប់រំ​នៃ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ ចំនួន​៩​រៀបចំ​ពិព័រណ៍​សិក្សា​ណូ​វែ​ល​ហ្សេ​ឡង់ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ មេ​សា នៅ​មជ្ឈមណ្ឌល​អូ​ស្រា្ត​លី សម្រាប់​ការ​បណ្តុះបណ្តាល (ACE )​។

លោក ម៉ៅ ស្រេង នាយក IDP Education ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា «​ថ្មី​ៗ​នេះ ប្រទេស​ណូវែ​ល​ហ្សេ​ឡង់ កាន់តែ​ទាក់ទាញ​ចំនួន​សិស្ស និស្សិត​ប្រទេស​កម្ពុជា​យើង​បាន​កាន់តែ​ច្រើន​ឡើង​ៗ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ យើង​សង្កេត​ឃើញ​សិស្ស និស្សិត​កម្ពុជា​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ មាន​ចំនួន​ពី​១២០​ដល់​១៣០​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​ចំនួន​នេះ​រាប់​បញ្ចូល​ទាំង​កូនសិស្ស​កម្ពុជា ទទួល​បាន​អាហារូបករណ៍​ពី​រដ្ឋាភិបាល​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​ផង​ដែរ​។ ការ​ផ្លាស់​ប្តូរ​នៃ​ការ​រៀនសូត្រ​ពី​ណូ​វែ​ល​ហ្សេ​ឡង់ មក​កម្ពុជា និង​កម្ពុជា​ទៅ​ណូ​វែ​ល​ហ្សេ​ឡង់ នូវ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​តូច​នៅឡើយ ដែល​ទើបតែ​បាន​ចាប់ផ្តើម​ប្រមាណ​ពី​៣​ទៅ​៤​ឆ្នាំ​ប៉ុណ្ណោះ តែ​ខ្ញុំ​សង្ឃឹមថា ដំណើរការ​នេះ​នឹង​ធ្វើ​ឲ្យ​សិស្ស និស្សិត​កម្ពុជា​ស្គាល់​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​ច្រើន ហើយ​ក្នុង​នោះ​ដែរ ចំនួន​សិស្ស និស្សិត​ណូ​វែ​ល​ហ្សេ​ឡង់​បាន​យល់​ពី​ប្រទេស​កម្ពុជា​បាន​ច្រើន នឹង​ជំរុញ​ឲ្យ​កូនសិស្ស​ណូ​វែ​ល​ហ្សេ​ឡង់​មក​កម្ពុជា កាន់តែ​មានការ​កើនឡើង​ថែម​ទៀត​»​។

លោក​បន្ត​ថា ពិព័រណ៍​សិក្សា​ណូ​វែ​ល​ហ្សេ​ឡង់ លើក​ទី​៤ នេះ អាច​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស និង​មាតាបិតា​មក​សាកសួរ​ពី​ព័ត៌មាន​នានា ដោយ​ជួប​ជាមួយ​តំណាង​សាកលវិទ្យាល័យ​ណូ​វែ​ល​ហ្សេ​ឡង់​ដោយ​ផ្ទាល់​ដើម្បី​ពិភាក្សា​ពី​ជម្រើស​នៃ​ការ​សិក្សា ពី​បៀ​ប​បទ​នៃ​ការ​សុំ​ចូល​រៀន ពី​លក្ខណ​ស​ម្ប​តិ្ត​ដែល​ត្រូវ​មាន​ក្នុង​ការ​សុំ​ទិដ្ឋាការ​ទៅ​សិក្សា​នៅ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​។ ជា​ទូទៅ​ការ​សិក្សា​នៅ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ អាច​ធ្វើ​បាន​គ្រប់​កម្រិត​ទាំងអស់​នៃ​ការ​សិក្សា​ទាំងអស់​រួម​ទាំង​ថ្នាក់មធ្យមសិក្សា រហូត​ដល់​មហាវិទ្យាល័យ អនុ​បណ្ឌិត និង​បណ្ឌិត​ជាដើម​។ អ៊ីចឹង​លក្ខខណ្ឌ​ដែល​សិស្ស​និស្សិត​កម្ពុជា​ត្រូវ​មាន ទី​១-​គុណភាព​សិក្សាធិការ​អប់រំ​សម​ស្រប និង​កម្រិត​ដែល​សិស្ស និ​សិ​ត្ស គាត់​ចង់​បន្ត​ការ​សិក្សា​,​ទី​២- ត្រូវ​មាន​ព្រឹត្តិបត្រ​ពិន្ទុ ដើម្បី​បង្ហាញ​ទៅ​ស្ថាប័ន​សិក្សា​នៅ​ណូ​វែ​ល​ហ្សេ​ឡង់ ,​ទី​៣ -​ត្រូវ​មាន​កម្រិត​ភាសា​អង់គ្លេស​ខ្ពស់​។

លោក​បន្ត​ថា នៅ​រៀង​រាល់​ឆ្នាំ​រដ្ឋាភិបាល​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​បាន​ផ្តល់​អាហារូបករណ៍​សម្រាប់​សិស្ស និស្សិត​កម្ពុជា ហើយ​នៅ​ឆ្នាំ​២០១៦​នេះ កំពុងធ្វើការ​ផ្សព្វផ្សាយ​ជ្រើសរើស​អាហា​រូបរ​កណ៍​សិក្សា​បន្ត​មាន​រហូត​ដល់​៣៥​កន្លែង សម្រាប់​ថ្នាក់លើ​ឩ​ត្តម​សិក្សា​ឡើង​ទៅ ហើយ​ការ​ឈប់​ទទួល​ពាក្យ​នៅ​ចុង​ខែមេសា​នេះ​ផង​ដែរ​។ ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ ថ្វី​ត្បិត​មិនសូវ​មានកេរ្តិ៍ឈ្មោះ​ដូច​ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក និង​អង់គ្លេស ប៉ុន្តែ​កម្រិត​ការ​សិក្សា​នៅ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​មានការ​ទទួលស្គាល់​សញ្ញាបត្រ​មាន​លក្ខណៈ​ជា​អន្តរជាតិ​មិន​ចាញ់ ទៅ​នឹង​ប្រទេស​ដែល​បាន​លើក​ឡើង​ខាងលើ​។

អ្នកស្រី សៅ ណាគ្រី អតីត​និស្សិត​នៃ​សកល​វិទ្យាល័យ Auckland ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ បាន​រំលឹក​ពី​ជីវិត​និស្សិត​ថា​«​ណូ​វែ​ល​ហ្សេ​ឡង់ គឺជា​ប្រទេស​ដែល​សិស្ស និស្សិត​ប្រាថ្នា​ធ្វើ​ជា​គោលដៅ​សិក្សា​នា​ថ្ងៃ​អនាគត​។  បន្ថែម​ពីលើ​ការ​អប់រំ​ដែល​ប្រកបដោយ​គុណភាព សកល​វិទ្យាល័យ​នៅ​ទីនោះ​យកចិត្តទុកដាក់​លើ​ការ​រស់នៅ​របស់​សិស្ស និស្សិត​អន្តរជាតិ ហើយ​ផ្តល់​ជា​ជំនួយ​ចាំបាច់​ផ្សេង​ៗ​ដល់​ពួក​គេ​»​។ សាស្ត្រាចារ្យ​នៅ​ទីនោះ តែងតែ​ស្វាគមន៍​យោបល់​សិស្ស​ជា​និច្ច ហើយ​ពួក​គេ​នឹង​ជួយ​ជ្រោមជ្រែង​រៀង​រាល់ពេល​ដែល​ពួក​គេ​មាន​បញ្ហា​ផ្សេង​ៗ​។ សិស្ស និស្សិត នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជា​ច្រើន​នៅ​ពេល​ដែល​ពួក​គេ​ឃើញ​នូវ​ការ​យកចិត្តទុកដាក់​យ៉ាង​ល្អិតល្អន់​ពី​សំណាក់​អ្នក​នៅ​ជុំវិញ​ខ្លួន​។ លើស​ពី​នេះ​ទៅ​ទៀត ណូ​វែ​ល​ហ្សេ​ឡង់ ទទួល​បាន​ភាព​ល្បីល្បាញ​ថា ជា​ប្រទេស​ប្រកប​ទៅ​ដោយ​ភាព​ស្រស់​ស្អាត សន្តិភាព និង​គ្មាន​អំពើ​ពុក​រលួយ​៕