ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ណាស់ ! ត្រឹម​ជិត​២៤​ម៉ោង បំបែកសំណុំរឿង​ប្លន់​សម្លា.ប់​​បាន

7 ឆ្នាំ មុន

ខេត្តក្រចេះ ​៖ ​ក្រុម​ចោរ​​​ប្រដាប់​អាវុធ​​៣​​​នាក់​ ​ពាក់​ព័ន្ធករណី​​​​ប្លន់​​​​សម្លា.ប់​​បុរស​ជា​អ្នក​ចាំ​ចម្ការ​ម្នាក់​ក្នុង​ស្រុក​​ស្នួល និង​​ប្លន់​យក​​លុយ​ចំនួន​២​លាន​រៀល ត្រូវ​កម្លាំង​នគរបាល​បំបែក​សំណុំ​រឿង​ក្រសោប​ចាប់ខ្លួន​បាន​ជា​បន្តបន្ទាប់ ​ក្នុងរយៈ​ពេល​ជិត​២៤​ម៉ោង ក្រោយ​​ពី​បើក​ការ​ស៊ើប​អង្កេត ។ ​

ខេត្តក្រចេះ ​៖ ​ក្រុម​ចោរ​​​ប្រដាប់​អាវុធ​​៣​​​នាក់​ ​ពាក់​ព័ន្ធករណី​​​​ប្លន់​​​​សម្លាប់​​បុរស​ជា​អ្នក​ចាំ​ចម្ការ​ម្នាក់​ក្នុង​ស្រុក​​ស្នួល និង​​ប្លន់​យក​​លុយ​ចំនួន​២​លាន​រៀល ត្រូវ​កម្លាំង​នគរបាល​បំបែក​សំណុំ​រឿង​ក្រសោប​ចាប់ខ្លួន​បាន​ជា​បន្តបន្ទាប់ ​ក្នុងរយៈ​ពេល​ជិត​២៤​ម៉ោង ក្រោយ​​ពី​បើក​ការ​ស៊ើប​អង្កេត ។ ​បាញ់ម្ចាស់ផ្ទះស្លាប់​ យកលុយ២​លានរៀលគេចខ្លួនបាត់

អធិការ​នគរបាល​​ស្រុក​ស្នួល លោក​វរ​សេនី​ទោ​ចាន់ សុ​គី​ម បាន​ឱ្យ​​ដឹង​ថា ក្រុម​ជន​​​ដៃដល់​​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​-​ស្រុកចុះ​បង្ក្រាប​បាន ​កាលពី​​រសៀល​ថ្ងៃ​ទី​៦ មេ​សា ២០១៦ បន្ទាប់​ពី​ពួក​គេ​​ធ្វើ​សកម្មភាព​បាញ់​ប្លន់​សម្លាប់​​បុរសម្នាក់ កាលពី​យប់​ថ្ងៃ​ទី​៥ មេ​សា និង​បាន​រត់គេច​ខ្លួន​ ។

បុរស​រង​គ្រោះ​​ដែល​​ស្លាប់​​ឈ្មោះ​សឿ​ន រ៉ា អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​ក្នុងផ្ទះ​តៀម ​ធ្វើ​ចម្ការ​នៅ​តំបន់​ជនបទ​ដាច់​ស្រ​យាល​ខាង​ក្រោយ​​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល និង​ត្រូវ​​​ស្លាប់​បន្ទាប់​ពី​នគរបាល​បាន​បញ្ជូន​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្នួល​ ។

យ៉ាង​ណាក៏​ដោយ ​ក្នុង​ហេតុ​ការ​ណ៍​បាញ់​ប្លន់ ក្រៅពី​បាញ់​សម្លាប់​​​បុរស​រង​គ្រោះជា​ប្តីបណ្តាល​​ឱ្យ​​ស្លាប់ហើយ ​ក្រុម​ជនសង្ស័យ​​មិន​បាន​ប្រើ​ហិ​ង្សា​រ​អ្វី​ផ្សេង ​មក​លើ​ស្ត្រី​ជា​ប្រ​ព​ន្ធ ​និង​កូន​​ទេ ដោយ​គ្រាន់តែ​គំរាម​ស្ត្រី​ជា​ប្រ​ព​ន្ធ​​យក​លុយ​​ដែល​លក់ ​បាន​​ចំនួន​២​លាន​រៀល ហើយ​ក៏​នាំ​គ្នា​គេចខ្លួន​ចូល​ព្រៃ​កៅស៊ូ​ខាងក្រោយ​ភូមិ​។

​ប្រភពបន្តទៀត​ថា ក្រោម​ការ​ចុះ​ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់​របស់​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​-​ស្រុក ​និង​​ដឹកនាំ​ផ្ទាល់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍​លន់ សុ​ផាត ស្នងការ​នគរបាល ទើប​កម្លាំង​នគរ បាន​ឈាន​ដល់​ការ​កំណត់​លើ​មុខសញ្ញា និង​មានការ​ចាប់​ឃាត់ខ្លួន​បក្សពួក​ជនសង្ស័យ​បានចំនួន​៣​នាក់នៅ​កន្លែង​ផ្សេង​គ្នាក្នុង​ថ្ងៃ​តែ​មួយ​ ។

នគរបាល​ព្រហ្មទណ្ឌ​បាន​បង្ហាញអត្តសញ្ញាណ​​ជនសង្ស័យ​​ទាំង៣នាក់​នេះ ​១-ឈ្មោះឡេ​ង វី អាយុ​៣៣​ឆ្នាំ (ជា​ជន​ដៃដល់) ២-​​​ឈ្មោះ អឿ​ន ភេ អាយុ​២៥​ឆ្នាំ ទាំង២នាក់​រស់នៅ​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ​​និង​​៣-​​ឈ្មោះ​សេន ឡា​ង អាយុ​៣៤​ឆ្នាំ (ជា​អ្នក​ជិះ​ម៉ូតូឌុប​) ​។