ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​វាចា​! បុរស​៣​នាក់​មិន​ត្រឹម​ចូល​ប្លន់​ទេ ថែម​ទាំង​ចាប់​បំពាន​ក្មេង​ស្រី​២​នាក់​ក្នុងផ្ទះ

2 ឆ្នាំ មុន
  • កំពត

មាន​ករណី​ប្លន់ និង​រំ​លោ​.​ភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រី​ដែល​ជា​អ​និ​តិ​ជន​ចំនួន​២​នាក់​បងប្អូន​បង្កើត​ពី​សំណាក់​ជនសង្ស័យ ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់ និង​គូកន​ចំនួន​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​ពេល​នេះ

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ប្លន់ និង​រំ​លោ​.​ភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រី​ដែល​ជា​អ​និ​តិ​ជន​ចំនួន​២​នាក់​បងប្អូន​បង្កើត​ពី​សំណាក់​ជនសង្ស័យ ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់ និង​គូកន​ចំនួន​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ឃាត់ខ្លួន​គូកន​ទាំង​២​នាក់​នោះ​យក​មក​ផ្តន្ទាទោស​ផង​ដែរ​។

លោក​វរសេនីយ៍ឯក លក ញ៉ា​វ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖ ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ និង​ទទួល​បានការ​ចង្អុល​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​នគរបាល​ខេត្ត និង​បាន​បញ្ជា​ដល់​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ឲ្យ​សហការ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ជាមួយ​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ ។

លោក​ឧត្តមសេនីយ៍ ឯក ងេ​ង ជួ ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​មានការ​ណែនាំ​នីតិវិធី​ពី​ឯកឧត្តម ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត បញ្ជា​ឲ្យ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ចុះ​មក​ធ្វើការ​សហការ​ជាមួយ​កម្លាំង​​ការិយាល័យ​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​មាន ៖ ផែនការ​ងារ​ព្រហ្មទណ្ឌ ផែន​ការងារ​ការពារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរ​ជ័យ​, ស្រុក​ដងទង់​, ស្រុក​កំពង់ត្រាច ឲ្យ​ធ្វើការ​សហការ​ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​ករណី​ប្លន់ និង​រំ​លោ​.​ភ​សេពសន្ថវៈ​ទៅ​លើ​អ​និ​តិ​ជន​២​នាក់​បងប្អូន កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​២​រំលង​អ​ធ្រា​ត ដោយ​ជនល្មើស​មាន​គ្នា​ចំនួន​៣​នាក់ បាន​គាស់​បង្អួច​ចូល​ក្នុងផ្ទះ​ជន​រង​គ្រោះ ខណៈ​ពេល​ជន​រង​គ្រោះ​នៅផ្ទះ​តែ​២​នាក់​បងប្អូន ហើយ​ម្តាយ​ទៅ​រកស៊ី​នៅ​ខេត្តកំពង់ស្ពឺ​បាត់ ចំណែក​ឪពុក​ក៏​ទៅ​យាម​ទា​នៅ​ឆ្ងាយ​ពី​ផ្ទះ​ទៀត​។

លោក​បន្ត​ថា នៅ​ពេល​ចូល​ទៅ ជនល្មើស​បាន​ចាប់​រំ​លោ​.​ភ​ជន​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន រួច​មក​ជនល្មើស​ក៏​បាន​ប្លន់​យក​កងដៃ​ប្លា​ទី​ន​, ខ្សែ​.​ក​ប្លា​ទី​ន​, លុយ​ខ្មែរ​៣​ម៉ឺន​រៀល និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ផង​ដែរ​។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជនល្មើស​ទាំង​៣​នាក់​ក៏​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ ដែល​ផ្ទះ​របស់​ជន​រង​គ្រោះ គឺ​ស្ថិត​នៅ​ក្នុងភូមិ​ប្រ​ភ្នំ ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរ​ជ័យ ខេត្តកំពត។

លោក​បន្ត​ទៀត​ថា ក្នុង​ករណី​ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ គឺ​ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ឯក លក ញ៉ា​វ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ លោក​ឈឹ​ម ឈាង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌកំ​រឹត​ធ្ងន់ ប្រធាន​ការិយា​ល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អ​និ​តិ​ជន​នៃ​ស្នងការដ្ឋាន​ខេត្ត រហូត​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ដែល​មានឈ្មោះ ផាត់ ចិន្តា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ព្រែក​ក្រើ​ស ស្រុក​កំពង់ត្រាច នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៩​ខែតុលា ឆ្នាំ​២០២១​នេះ​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ហើយ ជនសង្ស័យ​ក៏​បាន​សារភាព​ពី​សកម្មភាព​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ​មក​លើ​ជន​រង​គ្រោះ ជាមួយនឹង​គូកន​២​នាក់​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន ក្រោយមក​សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

សូម​បញ្ជាក់​ថា ជុំវិញ​ករណី​ប្លន់ និង​រំ​លោ​.​ភ​សេពសន្ថវៈ​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន ដោយ​ម្នាក់​បង​មាន​អាយុ​១៧​ឆ្នាំ និង​ម្នាក់​ប្អូន​មាន​អាយុ​១៣​ឆ្នាំ ហើយ​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​អង្គការ​(​ស៊ី​ភី​យូ​) អង្គការ​ការពារ​កុមារ ជួយ​ឧបត្ថម្ភ​ការពារ​ខាង​ផ្លូវច្បាប់​ផង​ដែរ (​រក​មេធាវី​ការពារ​ផ្លូវច្បាប់​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ