ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងូរ​ដូច​ព្រាប​ទៅ​ហើយ !

8 ឆ្នាំ មុន

នៅ​ក្រសួង​ខ្លះ​…​ឬ​ក្រសួង​ស្ទើរតែ​ទាំងអស់​…​ក្រសួង​ណា​ក៏​ដូច​ក្រសួង​ណា​ដែរ​…​មន្ត្រី​ខ្លះ​ជ្រួល !…​បាយ​កំពុង​ឆ្ងាញ់​ស្រាប់តែ​ចង់​ចត់​…​ដេក​កំពុង​លក់​ស្រួល ស្រាប់​ដេក​លែង​សូវ​លក់​…​ដឹង​ជា​អញ​បាន​នៅ​ទៀត​អត់ ? ដឹង​គេ​ដក​អញ​ដាក់​ណា​ទេ ?

នៅ​ក្រសួង​ខ្លះ​…​ឬ​ក្រសួង​ស្ទើរតែ​ទាំងអស់​…​ក្រសួង​ណា​ក៏​ដូច​ក្រសួង​ណា​ដែរ​…​មន្ត្រី​ខ្លះ​ជ្រួល !…​បាយ​កំពុង​ឆ្ងាញ់​ស្រាប់តែ​ចង់​ចត់​…​ដេក​កំពុង​លក់​ស្រួល ស្រាប់​ដេក​លែង​សូវ​លក់​…​ដឹង​ជា​អញ​បាន​នៅ​ទៀត​អត់ ? ដឹង​គេ​ដក​អញ​ដាក់​ណា​ទេ ? កៅអី​អញ​ដឹង​យ៉ាងម៉េច ?

ភ័យ​រឿង​ធ្វើ​ខុស គឺ​គ្មាន​ទេ​…​ភ័យ​ជាងគេ អញ​ដាច់​ខ្សែ​…​អញ​អស់​ខ្សែ​…​អញ​មិនមែន​ខ្សែ​គេ​…​ដឹង​គេ​ដាក់​អញ​ទៅ​ណា​វិញ​ទេ​…​ធម្មតា​ទេ​…​កាលណា​មេ​ថ្មី​មក​ដឹកនាំ​…​គេ​មិន​ចោល​ខ្សែ​គេ​ទេ​…​គេ​ណា​ទៅ​ជឿ​យើង​…​ដែល​យើង​មិន​ដែល​ស្គាល់គ្នា​ផង !

ខាងលើ​នេះ​ជា​ពាក្យ​ថ្ងូរ​រ​ហ៊ឹ​ម​ៗ​ដូច​ព្រាប​វត្ត​…​ក្រោយ​ពី​កំពុង​បំរើ​ការងារ​សុខ​ៗ ស្រាប់តែ​មានការ​រៀបចំ​ដោះ​ដូរ​មេ​…​កែសម្រួល​មេ​ក្រសួង​…​ដែល​និយាយ​ឱ្យ​ចំ​ថា ផ្លាស់​ប្តូរ​រដ្ឋមន្ត្រី ។

ពិតប្រាកដ​ហើយ​…​ដូរ​ខាងលើ​…
រង្គើ​រញ្ជួយ​ខាងក្រោម​អីចឹង​ហើយ​…

ចាប់ពី​ថ្ងៃ​ទី​៤ មេ​សា​នេះ​តទៅ ក្រសួង​ប្រមាណ​៨​បង្វិល​ដាក់​រដ្ឋមន្ត្រី​ថ្មី​…​មិនមែន​ថ្មីចែស​ទេ​…​គឺ​ថ្មី​យើង ចាស់​គេ​…
ចិត្ត​មេដឹកនាំ​មិន​ដូច​គ្នា​ទាំងអស់​ទេ​…​ខ្លះ​គេ​ចម្រាញ់​យក​អ្នកមាន​សមត្ថភាព​…​អ្នកឯកទេស​…​ជំនាញ​និង​បទ
ពិសោធន៍ ។ ប៉ុន្តែ​ក្រែង​វា​មិន​អីចឹង ?

ខ្លាច​គ្មាន​អី​ធំ​ជាង​បក្សពួក​…​គ្មាន​អី​ធំ​ជាង​ខ្សែ​វ​ល្លិ៍​…​ចេះ​ជ្រៅ​ពេក​មិន​ទុកចិត្ត !
ជួនកាល​មេ​ថ្មី​គេ​ដាក់​គ្នា​គេ​មួយ​ចង្កោម​…​ដូច្នេះ​មួយ​ចង្កោម​ចាស់​ត្រូវ​តែ​រក​កៅអី​ផ្សេង​ដែរ​…​។
មិន​អី​ទេ​…​មិន​ហ៊ាន​និយាយ​មុន​ទេ​…​ចាំ​មើល​ជាក់ស្តែង​សិន​…​មាន​ប៉ើ​ង​របើករបាញ​កៅអី​មែនឬ​អត់ ?
                    អា​ឡេវ