ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តមបញ្ជាឱ្យប្រធានភាសុីផ្សារកំពង់ត្រាច​ត្រូវ​រៀប​ចំប្រព័ន្ធ​លូទឹក​ឡើង​វិញ

2 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត ៖ ​ឯកឧត្តម ​ម៉ៅ ​ធនិន ​អភិបាល​ខេត្តកំពត បាន​អមដំណើរ​ជាមួយ​លោក​អភិបាលរង​ខេត្ត​ រួម​ទាំង​លោក​អភិបាលស្រុក​កំពង់ត្រាច​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ តុលា…

​ខេត្តកំពត ៖ ​ឯកឧត្តម ​ម៉ៅ ​ធនិន ​អភិបាល​ខេត្តកំពត បាន​អមដំណើរ​ជាមួយ​លោក​អភិបាលរង​ខេត្ត​ រួម​ទាំង​លោក​អភិបាលស្រុក​កំពង់ត្រាច​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ តុលា ​ចុះ​ជួប​សំណេះសំណាលជាមួយ​​ក្រុម​អាជីវក​លក់ដូរ​ផ្សារ​កំពង់ត្រាច ​ខណៈក៏​មាន​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ចង់​ជួប​មុខលោកផ្ទាល់​ផង​ដែរ ​។

​វត្ត​មានរបស់​លោក ប្រជាពលរដ្ឋរីករាយ និងបាន​សុំ​ថតរូប​ជាមួយ​ឯកឧត្តម​ម៉ៅ ​ធនិន​ ដែល​មាន​សម្ដី​យ៉ាង​ទន់ភ្លន់​ ។ ​ក្រុម​អាជីវក​លក់ដូរ​បាន​និយាយ​ប្រាប់​ឯកឧត្តម​ដោយ​ត្រង់​ៗ​ថា ​ប្រធាន​អ្នក​យក​ភា​ស៊ី​ផ្សារ​ យក​តែ​លុយ​ទេ​តែ​សំរាម​នៅ​គរ​ស្អុយ​ចោល​រាយ​ប៉ាយ​។​ អាជីវក​លក់ដូរ​បាន​ប្រាប់​ឯកឧត្តម​ទៀតថា​ ជា​ពិសេស​ កន្លែង​លក់​ត្រី​នេះ​ទឹក​ស្អុយ​មាន​ក្លិនស្អុយ​មិន​ហូរ​ទីណា​ទេ ​នៅ​ធុំ​ក្លិនស្អុយ​ជា​ប្រចាំ​។​

ឯកឧត្តមក៏​បាន​ប្រាប់​ទៅ​លោក​ប្រធាន​ភា​ស៊ីផ្សារ​អោយ​រៀបចំ​ប្រ​ព័ន្ធលូ​ សម្រាប់​បង្ហូ​រទឹក​ស្អុយ​នេះ​ចេញ​អោយ​បាន​ឆាប់ ​កុំឱ្យ​
ប៉ះ​ពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ ។ ឯកឧត្តម​បាន​ប្រាប់​ទៅ​លោក​ហាម ​បាវ​ តំណាង​អោយ​ភា​ស៊ី​ផ្សារ​កំពង់ត្រាច​ថា ​ត្រូវ​ចាប់​ដំណើរការ​ដាក់​លូ​ពី​ថ្ងៃ​ទី​១ ​វិ​ច្ចិ​កា ​ខាង​មុន​នេះ​តទៅ ​។ ហើយ​បើប្រធាន​ភា​ស៊ីផ្សារ​កំពង់ត្រាច ​មិន​ធ្វើទេ ​​ឱ្យ​ប្រជាពលរដ្ឋ​ទូរ​សព្ទ័​ប្រាប់​​គាត់​ជា​អភិបាលខេត្ត​។​

​លោក​ហាម​ បាវ​ បាន​ធានា​នៅ​ចំពោះ​មុខ​លោក​អភិបាលខេត្ត​ថា​ នឹង​រៀបចំ​ធ្វើ​តាម​ការ​សន្យា​មិន​អោយ​លើស​ពី​ខែ​វិ​ច្ចិ​កា ឆាំ្ន​២០២១នេះ​ឡើយ​ ។

អត្ថបទសរសេរ ដោយ