ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​បាន​កាន់​តំណែង​ស្រួលបួល​ផង​ លោក​នាយ​ប៉ុ​ស្តិ៍​លេង​ក្បាច់​នេះ​​បាត់​ទៅ​ហើយ

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ ​កាលពី​រសៀល​ថ្ងៃ​ទី២៨ តុលា​ លោក​ជួន​ សុវណ្ណ​ម៉េ​ត​ ជានាយ​ប៉ុស្តិ៍​ស្ដីទី​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ញាតិ ​ត្រូវ​បាន​ថ្នាក់លើ​ហៅ​ឲ្យ​ចូលខ្លួន​ទៅ​​​ការិយាល័យ​ចរាចរណ៍​ខេត្ត​ ពាក់ព័ន្ធ​នឹង​ការ​លាក់បាំង​ជនសង្ស័យ​ជា​តៃ​កុងឡាន​វេ​អង ​ដែល​បង្ក​គ្រោះថ្នាក់​បណ្ដាលឱ្យស្លា.ប់​មនុស្ស២នាក់…


ខេត្ត​កំពង់ស្ពឺ​ ៖ ​កាលពី​រសៀល​ថ្ងៃ​ទី២៨ តុលា​ លោក​ជួន​ សុវណ្ណ​ម៉េ​ត​ ជានាយ​ប៉ុស្តិ៍​ស្ដីទី​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ញាតិ ​ត្រូវ​បាន​ថ្នាក់លើ​ហៅ​ឲ្យ​ចូលខ្លួន​ទៅ​​​ការិយាល័យ​ចរាចរណ៍​ខេត្ត​ ពាក់ព័ន្ធ​នឹង​ការ​លាក់បាំង​ជនសង្ស័យ​ជា​តៃ​កុងឡាន​វេ​អង ​ដែល​បង្ក​គ្រោះថ្នាក់​បណ្ដាលឱ្យស្លា.ប់​មនុស្ស២នាក់ ​និង​របួសធ្ងន់​ម្នាក់​ ។

យោង​តាម​ប្រភព​ច្បាស់​ការណ៍​ពី​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បង្ហើប​ប្រាប់ កាលពីព្រឹក​ថ្ងៃ​ទី២៩ តុលា នេះថា ​លោកនាយ​ប៉ុស្តិ៍​ស្ដីទី​ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ចរាចរណ៍​ខេត្ត​ធ្វើការ​សាកសួរ​ ពាក់ព័ន្ធ​នឹង​ការ​លាក់បាំង​ជនសង្ស័យ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​កើតឡើង​ក្នុងភូមិ​ដូន​កែវ​ ឃុំ​សែន​ដី ​ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ​ ។ ចំពោះ​មូលហេតុ​ដែល​ពាក់ព័ន្ធ​លោកនាយ​ប៉ុស្តិ៍​ស្ដីទី ​គឺ​ទីតាំង​កើតហេតុ​មាន​ព្រំប្រទល់​ជាប់​គ្នា​រវាង​ឃុំ​សែន​ដី​ ស្រុក​សំរោង​ទង ​និង​ឃុំ​ព្រៃ​ញាតិ​នៃ​ស្រុក​គងពិសី​។​

ដោយសារ​តែ​ជិតទីតាំង​នៅ​ឃុំ​ព្រៃ​ញាតិ ​ពេល​កើតហេតុ​គឺ​លោកនាយ​ប៉ុស្តិ៍​ស្តីទី​ បាន​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​ ហើយ​ឃាត់ខ្លួន​តែ​កុង​ឡាន​បង្កបាន​មុនគេទេ​ តែដោយសារ​ទីតាំង​កើតហេតុ​បាត់​ក្នុង​ឃុំ​សែន​ដី​ ស្រុក​សំរោង​ទង​វិញ ​ទើប​ប្រគល់​កិច្ចការ​នេះ​ទៅ​ឲ្យ​ខាង​ស្រុក​សំរោង​ទង ជា​អ្នកចាត់ការ​តែ​នៅ​ពេល​ដែល​ប្រគល់​ទទួល​សំណុំរឿង​​ព្រមទាំង​វត្ថុ​តាង​ គឺ​ពុំ​មាន​វត្តមាន​របស់​តៃកុង​ឡាន​បង្ក​នោះ​ទេ​ ។ បន្ទាប់​មក​ ដោយសារ​តែ​គ្រោះថ្នាក់​នេះ ​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​សម្ថ​ត​កិច្ច​ជំនាញ​ ក៏​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ក៏​ដូច​ជា​តំណាង​អយ្យកា​រថា ​ពុំ​មានការ​ឃាត់ខ្លួន​មនុស្ស​បាន​នោះ​ទេ ។​

នៅ​ល្ងាច​ថ្ងៃ​ដដែល ​បន្ទាប់​ពី​សាច់ញាតិ​ជន​រង​គ្រោះ​ទៅ​សួរនាំ​រឿង​តែ​កុង​ឡាន​បង្ក ស្រាប់តែ​រឿង​នេះ​បាន​ក្រឡាប់ចាក់​360°c​ដូច​លោកនាយ​ប៉ុស្តិ៍​ស្តីទី ​បែរជា​រាយការណ៍​ថា ​តៃកុង​ឡាន​បង្ក​ចាប់​បាន​ទៅ​វិញ ​គឺ​ក្រោយ​ពេល​ដែល​សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង​បាន​រាយការណ៍​រួច​ទៅ​ហើយ​ទៅ​ថ្នាក់លើ ​ក៏​ដូច​ជា​តំណាង​អយ្យកា​រថា ​ពុំ​មាន​ឃាត់ខ្លួន​តែ​កុង​ឡាន​បង្ក​បាន​ឡើយ ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ​ករណី​នេះ​ លោក​វរសេនីយ៍​ជួន ​សុវណ្ណ​ម៉េ​ត​ នាយ​ប៉ុស្តិ៍​ស្ដីទី​ក៏​បាន​សារភាព​ពី​កំហុស​របស់​ខ្លួន​ហើយ​ព្រម​ទទួលខុសត្រូវ​ចំពោះ​ទ​ង្វើ​របស់​ខ្លួន​និង​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​លែង​ឲ្យ​មាន​កំហុស​បែប​នេះ​កើត​ឡើងជា​លើក​ទី 2 ទៀត​ដែរ​។ ចំណែកឯ​លោក​ជួន​ សុវណ្ណ​ម៉េ​ត ​បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ នា​ព្រឹក​ថ្ងៃ​ទី២៩ ដដែលនេះ​​ថា​ ដំបូង​ឡើយ​គឺ​ខាង​លោក​ឃាត់​បាន​ទៅ​កុង​ឡាន​បង្ក​ពិតមែន​ហើយ​សុំ​គោលការណ៍​ចង់​យក​ទៅ​សួរនាំ​នៅ​ស្រុក​ តែ​ដោយ​ថ្នាក់លើ​ថា​ ទុក​ឱ្យ​សួរនាំ​នៅ​ប៉ុស្តិ៍​ទើប​មានការ​ឆក​ល្វែង​នឹង​ការងារ​ធ្វើ​ឲ្យ​លោក​មាន​កំហុស​បែប​នេះ​ ហើយ​រូប​លោក​ក៏​ត្រូវ​បាន​ថ្នាក់លើ​ហៅ​ទៅ​ស្តីបន្ទោស​ខ្លះ​
ដែរ​។​ ក្នុង​រឿង​នេះ​ ​កំហុស​របស់​លោក​ទាំងស្រុង​ ពុំ​មាន​ពាក់ព័ន្ធ​នឹង​ការ​បញ្ជា​ឲ្យ​ដោះ​លែង​ទៅ​កុង​ឡាន ​បង្ក​ដូច​ការ​លើក​ឡើង​ក៏​ដូច​ពាក្យ​ចចាមអារ៉ាម​ទេ ​។

សូម​រំលឹក​ថា​ មាន​ករណី​រថយន្ត​បុ.ក​រថយន្ត រួច​ជ្រុល​ទៅ​បុក ម៉ូតូ​01​គ្រឿង ទៀត​​បណ្តាលអោយ​ស្លា.ប់​មនុស្ស​៣​នាក់ ​របួស​ម្នាក់​កើតឡើង​កាលពី​ថ្ងៃ​ទី​២៧ ​តុលា​វេលា​ម៉ោង០៥ ​និង៣០នាទី លើ​ផ្លូវជាតិ​លេខ​41 (15-16) ត្រង់​ចំណុច​ភូមិ​ដូន​កែវ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​រថយន្ត 01​គ្រឿង ម៉ាក​ហ៊ី​យិ​ន​ដាយ ពណ៌​ស​-​ក្រហម ពាក់​ស្លាក​លេខ​តាកែវ 3A-2310 សណ្តោង​សឺ​មី​រ៉ឺ​ម៉ក​ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 4A-1503 មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ (​រត់គេច​ខ្លួន ក្រោយ​ពេល​កើតហេតុ​) បើកបរ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង លុះ​មក​ដល់​ចំណុច​ខាងលើ បាន​បុក​ពីក្រោយ​រថយន្ត​01​គ្រឿង ម៉ាក​គៀ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 2A-3576 អ្នកបើកបរ​ឈ្មោះ គឺ​ត វាសនា ភេទ​ប្រុស អាយុ 35​ឆ្នាំ រស់នៅ​ភូមិ​បឹង​ប្រ​ស្រែ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដែល​កំពុង​បើកបរ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង រួច​រថយន្ត​ម៉ាក​គៀ​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង បាន​ទៅ​បុក​ម៉ូតូ​01​គ្រឿង ម៉ាក​ហុងដា​សេ​125 ពណ៌​ខ្មៅ សេរី​2018 ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1M-1175 អ្នកបើកបរ​ឈ្មោះ កើត កុសល ភេទ​ប្រុស អាយុ 45​ឆ្នាំ មាន​ឌុ​ប​មនុស្ស​02​នាក់ 1-​ឈ្មោះ អ៊ូ ស្រី​អូន ភេទ​ស្រី អាយុ 37​ឆ្នាំ 2-​ឈ្មោះ គឹ​ម ដា​ណែ​ត ភេទ​ស្រី អាយុ 23​ឆ្នាំ អ្នក​ទាំង​បី​រស់នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដែល​កំពុង​បើកបរ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង​។ ចំពោះ​​វត្ថុ​តាង​ទាំង​03​គ្រឿង រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ត្រពាំង​គង ៕​

អត្ថបទសរសេរ ដោយ