ខេត្តស្ទឹងត្រែង ៖ ដោយផ្អែកពីសក្តានុពលអំពីស្ថានភាពជីវជាតិដីសម្រាប់ការដាំដុះលើដំណាំកសិឧស្សាហកម្ម និងគុណភាព
ផលកសិកម្ម ដំណាំស្វាយចន្ទី កសិករត្រូវបានជ្រើសរើសសម្រាប់ធ្វើការដាំដុះច្រើនជាប់ចំណាត់ថ្នាក់លេខរៀងទី៣ បន្ទាប់ពីខេត្តកំពង់ធំ និងខេត្តក្រចេះ ។
ដោយមើលឃើញពីគុណតម្លៃនៃសក្តានុពលលើដំណាំកសិកម្មមួយនេះ ប្រជាកសិករដែលមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីបានប្រមូលផ្តុំ ដើម្បីគ្រោងបង្កើតជាសហគមន៍ឡើង ដោយការពិភាក្សានោះ ស្ថិតក្រោមការសម្របសម្រួលពីលោក ទុំ នីរ៉ូ ប្រធាន
មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទយ៉ាងយកចិត្តទុកដាក់បំផុត ។ ប្រជាកសិករដែលបានមកពិភាក្សានោះ គឺសុទ្ធសឹងជានាក់មានចម្ការស្វាយចន្ទីរួចរាល់មកហើយ ដែលស្វាយចន្ទីខ្លះកំពុងឲទទួលផល និងខ្លះបានផលជាច្រើនឆ្នាំ និងខ្លះទៀតជិតឈានចូលឆ្នាំប្រមូលផល។ ចំពោះការជជែកពិភាក្សានោះ គឺជាជំហានដំបូងដើម្បីឈានទៅដល់ការឯកភាពគ្នាក្នុងការបង្កើតឲ្យចេញជារូបរៀងសហគន៍ស្វាយចន្ទីប្រចាំខេត្តនៅពេលខាងមុខឆាប់ៗ។
សូមរំឭកផងដែរថា បើតាមរបាយការណ៍ដំបូងរបស់ក្រសួងកសិកម្ម ខេត្តស្ទឹងត្រែង បច្ចុប្បន្ន មានដំណាំស្វាយចន្ទីរលើផ្ទៃដី
ប្រមាណជា៦៧៣០៦ហិកតារួចហើយ ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខរៀងទី៣ បន្ទាប់ពីលេខរៀទី១គឺខេត្តកំពង់ធំមានដំណាំស្វាយចន្ទីលើផ្ទៃដីចំនួន១១៥០២១ហិចតា និងលេខ២ខេត្តក្រចេះ មានដំណាំស្វាយចន្ទីលើផ្ទៃដីចំនួន៨២៣៧៤ហិចតា។
ចំពោះគោលបំណងបង្កើតសហគមន៍ស្វាយចន្ទី ក្នុងខេត្តស្ទឹងត្រែងគឺក្នុងគោលដៅ ដើម្បីកែច្នៃគ្រាប់ស្វាយនាំចេញទៅក្រៅប្រទេស ដែលមានតំលៃខ្ពស់ជាងការនាំគ្រាប់ស្វាយចន្ទីឆៅចេញ ទៅលក់នៅក្រៅប្រទេស។ ដោយសារតែជាច្រើនឆ្នាំកន្លងមកនេះ កសិករនៅខេត្តស្ទឹងត្រែង បាននាំគ្រាប់ស្វាយឆៅទៅលក់នៅក្រៅប្រទេស ដែលមានតំលៃពុំទៀងទាត់ ៕
ចែករំលែកព័តមាននេះ