ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​គ្រោះថ្នាក់​ចរាចរណ៍​​ទាំង​ព្រឹក

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​០៥​នាក់​បាន​ស្លា.ប់​នៅ​ក្នុង​ឧ​បប​តិ​ហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៏​រន្ធត់​មួយ រវាង​រថយន្ត​ជាមួយ​រថយន្ត កាលពី​វេលា​ម៉ោង​៥​និង​១០​ព្រឹក​ថ្ងៃ​ទី២៨ តុលា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ចំណុច ភូមិ​មោង ឃុំ​មោង…

ខេត្តបាត់ដំបង​ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​០៥​នាក់​បាន​ស្លា.ប់​នៅ​ក្នុង​ឧ​បប​តិ​ហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៏​រន្ធត់​មួយ រវាង​រថយន្ត​ជាមួយ​រថយន្ត កាលពី​វេលា​ម៉ោង​៥​និង​១០​ព្រឹក​ថ្ងៃ​ទី២៨ តុលា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ចំណុច ភូមិ​មោង ឃុំ​មោង ស្រុក​មោងឫស្សី​។ នេះ​បើ​តាម​សេចក្ដី​បឋម​របស់​សមត្ថកិច្ច​។

សេចក្ដី​រាយ​ការ​ណ៍​បានឱ្យ​ដឹង​ថា បើ​តាម​ពិនិត្យ​កន្លែង​កើតហេតុ ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង រ​វាង​រថយន្ត​ធុន​ធ្ងន់​ម៉ាកហ៊ី​ណូ ពាក់​ផ្លា​ក​លេខ​កំពង់ឆ្នាំង 3A.1566 អ្នក​បើកបាន​រត់គេច​ខ្លួន​ក្រោយ​បង្ក​គ្រោះថ្នាក់ ​។ រថយន្ត​យក្ស​នេះ​ បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ម៉ាក​នី​ស្សាន់ ពាក់​ផ្លា​ក​លេខ​បាត់ដំបង​2B-2211 ដែល​កំពុង​ធ្វើ​ដំណើរ​ផ្ទុយ​គ្នា​ពី​ទិស​ខាង​លិចទៅ​កើត ដែល​ធ្វើ​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​នី​ស្សាន់​នេះ​ចំនួន​០៥​នាក់​បាន​ស្លា.ប់​យ៉ាង​រន្ធត់រាប់​ទាំង​អ្នកបើកបរ​ផង​។

បើ​តាម​សាក្សី​បាន​ផ្ដល់​ព័ត៌មាន​បឋម​ថា រថយន្ត​ធុន​ធ្ងន់​បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត ​ឆ្ពោះទៅ​ទិស​ខាងលិច ហើយ​ពេល​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​នី​ស្សាន់​ពេញទំហឹង ខណ​:​កំពុង​រត់​ក្នុង​ល្បឿន​លឿន​ប្រហាក់ប្រហែល​គ្នា​។ ប៉ុន្តែ​គេ​សង្ស័យ​រថយន្ត​នី​ស្សាន់​បាន​ព្យាយាម​បត់​ឆ្វេង មុន​ពេល​បុក​គ្នា ទើប​ប​ណ្តាល​ឱ្យ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ដែល​កំពុង​បើក​លឿន​បាត់បង់​ស្មារតី​គ្រប់​គ្រង់​ល្បឿន​មិន​បាន​ក្នុង​ស្ថានភាព​ប្រថុចញ៉ុច​បែប​នេះ ក៏​បុក​តែ​ម្ដង​។

សមត្ថកិច្ច​បាន​និយាយ​ថា តុល​ក្យ​ការ​នៃ​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​នេះ គឺ រថយន្ត​ភាគី​ទាំង​០២​បាក​រង​ការ​ខូចខាត​ដូច​គ្នា តែ​មនុស្ស​ចំនួន​០៥​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​នី​ស្សាន់​បាន​ស្លា.ប់ ខណ​:​មាន​អ្នកដំណើរ​ម្នាក់​ទៀត​រង​របួសធ្ងន់​។ ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំង​អស់នោះ​ទេ ព្រោះ​សមត្ថកិច្ច​កំពុង​អន្តរា​គម​ន៏​ជួយ​អ្នក​របួស​នៅឡើយ​៕

អត្ថបទសរសេរ ដោយ