ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធសាសនា​មិន​បាន​បង្ខំ​មនុស្ស​ឱ្យ​ជឿ​ទេ

2 ឆ្នាំ មុន

យោង​តាម​ឯកសារ​អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​ពន្យល់​ថា ព្រះពុទ្ធ​សាសនា​មាន​ដើម​ដំណើ​ត​នៅ​លើ​ភព​ផែនដី​នេះ​ហើយ​បាន​ស្ថិតស្ថេរ​គង់វង្ស ព្រមទាំង​មានការ​តាំង​មាំ​ក្នុង​ចិត្ត​របស់​មនុស្ស​ទាំងឡាយ មិនមែន​ព្រោះតែ​បង្រៀន​មនុស្ស​ឲ្យ​ជឿ​លើ​ការ​ឃោសនា ការ​សម្ដែង​អួត​សរសើរ ការ​អូស​ទាញ ឬ​ការ​បញ្ចុះបញ្ចូល​មនុស្ស​ឲ្យ​ជឿ​ទាំង​ខ្វះ​ហេតុផល ឬ​ឲ្យ​ជឿ​ដោយ​បង្ខិតបង្ខំ​នោះ​ទេ ។ ​ពិត​ណាស់​អ្នក​ដែល​គោរព​បូជា​ព្រះពុទ្ធ​សាសនា…

យោង​តាម​ឯកសារ​អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​ពន្យល់​ថា ព្រះពុទ្ធ​សាសនា​មាន​ដើម​ដំណើ​ត​នៅ​លើ​ភព​ផែនដី​នេះ​ហើយ​បាន​ស្ថិតស្ថេរ​គង់វង្ស ព្រមទាំង​មានការ​តាំង​មាំ​ក្នុង​ចិត្ត​របស់​មនុស្ស​ទាំងឡាយ មិនមែន​ព្រោះតែ​បង្រៀន​មនុស្ស​ឲ្យ​ជឿ​លើ​ការ​ឃោសនា ការ​សម្ដែង​អួត​សរសើរ ការ​អូស​ទាញ ឬ​ការ​បញ្ចុះបញ្ចូល​មនុស្ស​ឲ្យ​ជឿ​ទាំង​ខ្វះ​ហេតុផល ឬ​ឲ្យ​ជឿ​ដោយ​បង្ខិតបង្ខំ​នោះ​ទេ ។

​ពិត​ណាស់​អ្នក​ដែល​គោរព​បូជា​ព្រះពុទ្ធ​សាសនា មិនមែន​បែប​ប្រមូល​បរិស័ទ​នោះ​ឡើយ ហើយ​ក៏​មិនមែន​ជឿ​ព្រោះតែ​បាន​លាភសក្ការៈ​នោះ​ដែរ គឺ​គ្រប់​មនុស្ស​ទាំងអស់​ដែល​ត្រូវ​បាន​ហៅ​ថា​ជា​ពុទ្ធបរិស័ទ​នោះ​គឺ​សុទ្ធតែ​បាន​ឆ្លងកាត់​ការ​ឈ្វេងយល់​យ៉ាង​ច្បាស់​អំពី​គោលការណ៍​សំខាន់​ៗ​នៃ​មាគ៌ា​ប្រតិបត្តិ​រួច​ទៅ​ហើយ ទើប​ពួក​គេ​មានការ​ជឿជាក់​ជា​ខាងក្រោយ មិនមែន​ជឿ​រួច​ហើយ​ទើប​ប្រតិបត្តិ​តាម​នោះ​ទេ វា​ស្រប​ទៅ​នឹង​ពាក្យ​ថា គិត​ហើយ​សឹម​គូរ ទើប​ត្រឹមត្រូវ​ប្រាកដនិយម មិនមែន​គូរ​រួច​ហើយ​ទើប​គិត​ជា​ខាងក្រោយ​នោះ​ឡើយ ។

បើ​ទោះជា​ច្បាប់​នៅ​កម្ពុជា​បាន​ចែង​ថា ប្រជាជន​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​គោរព និង​ជឿ​លើ​សាសនា​ដែល​ខ្លួន​ពេញចិត្ត​ក៏​ដោយ តែ​ក៏​បាន​ប្ដេជ្ញា​យ៉ាង​មុតមាំ​ផង​ដែរ​ថា ព្រះពុទ្ធ​សាសនា គឺជា​សាសនា​របស់​រដ្ឋ ប្រជាពលរដ្ឋ​ភាគច្រើន​បំផុត​ជា​អ្នក​គោរព​បូជា​ព្រះពុទ្ធ​សាសនា និង​គាំទ្រ​យ៉ាង​មុតមាំ​មិន​ថា​តែ អ្នក​រស់នៅ​ទីក្រុង ឬ​ជនបទ​ស្រុកស្រែ​ចម្ការ​នោះ​ទេ ហើយ​ថែម​ទាំង​មាន​ពុទ្ធ​មណ្ឌល វត្ត​អារាម​គ្រប់​ទិស​ទី​ក្នុង​ប្រទេស​ផង​ដែរ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ