ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតត្រឹមថ្ងៃ២៧ តុលា អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដកើន៩៩.៩០% និងកុមារ ៩០.៧៨%ធៀបនឹងគោលដៅ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែតុលា ក្រុម​គ្រូពេទ្យ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​នៅ​ទូ​ទាំង​ប្រទេស​សម្រាប់​មនុស្ស​ពេញវ័យ​មាន​ចំនួន​៩៩.៩០% និង​កុមារ​មាន​ចំនួន​៩០.៧៨%​បើ​ធៀប​នឹង​គោលដៅ ។ ក្រសួង​សុខ​ភិ​បាល​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែតុលា ក្រុម​គ្រូពេទ្យ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​នៅ​ទូ​ទាំង​ប្រទេស​សម្រាប់​មនុស្ស​ពេញវ័យ​មាន​ចំនួន​៩៩.៩០% និង​កុមារ​មាន​ចំនួន​៩០.៧៨%​បើ​ធៀប​នឹង​គោលដៅ ។

ក្រសួង​សុខ​ភិ​បាល​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​២៨ តុលា ឆ្នាំ​២០២១​ថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ មាន​៩៩,៩០% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​១០​លាន​នាក់ និង​លើ​កុមារ​-​យុវវ័យ​អាយុ​ពី​១២​ឆ្នាំទៅ​ក្រោម​១៨​ឆ្នាំ មាន​៩០,៧៨% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​១,៩៦៦,៩៣១​នាក់ និង​លើ​កុមារ​អាយុ​ពី​០៦​ឆ្នាំ​ដល់​ក្រោម ១២​ឆ្នាំ មាន​១០០,៨៣% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២​នាក់​។

ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​អ្នក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​១.៧៥៩.២៩១​នាក់ (​ស្រី​ចំនួន​៧៩៦.៧៩៦​នាក់​)​។

សូម​ជម្រាប​ថា រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងសុខាភិបាល​បាន​កំពុង​តែ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នៅ​ទូ​ទាំង​ប្រទេស ពិសេស​នោះ​មន្ត្រី​ជួរ​មុខ​ទាំងអស់ ។ យុ​ទ្ធា​នា​ការ​នេះ បាន​ចាប់ផ្តើម​ចាក់​ចេញពី​រាជធានី​ភ្នំពេញ​មុនគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ