ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​បង្ក្រាប​ទីតាំង​ភោ​ជនី​យ​ដ្ឋា​ន អាយ ផាប់ នៅ​ក្រុង​តា​ខ្មៅ និងឃាត់ខ្លួន​បុគ្គលិក​៦​នាក់ ឯម្ចាស់​ទីតាំង​រត់​រួច

1 ខែ មុន

ខេត្តកណ្តាល ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ទាំង​កណ្តាលអធ្រាត្រ ខណៈ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៌​ឯក ឡាក់ ម៉េ​ង​ធី នាយការិយាល័យ បាន​សហការ​ជាមួយ​កម្លាំង​ចម្រុះ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ធ្វើការ​ឡោម​ព័ទ្ធ ចុះ​បង្ក្រាប​ភោជនីយដ្ឋាន អាយ​ផាប់…

ខេត្តកណ្តាល ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ទាំង​កណ្តាលអធ្រាត្រ ខណៈ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៌​ឯក ឡាក់ ម៉េ​ង​ធី នាយការិយាល័យ បាន​សហការ​ជាមួយ​កម្លាំង​ចម្រុះ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ធ្វើការ​ឡោម​ព័ទ្ធ ចុះ​បង្ក្រាប​ភោជនីយដ្ឋាន អាយ​ផាប់ ដែល​ផ្គើន និង​វិធានការ​រដ្ឋបាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដោយ​លួច​បើក​ទទួលភ្ញៀវ និង​មានការ​ប្រគុំ​តន្ត្រី​ជា​វង់ មាន​សម្លេង​លឺ​ៗ​ចេញ​មក​ខាងក្រៅ ដោយ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​០៦​នាក់ ។

ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២១ ក្នុង​ភោជនីយដ្ឋាន អាយ ផាប់ ស្ថិត​នៅ​ផ្លូវ​បេតុង ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល នៅ​រាត្រី​យប់ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២១ ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរ​សេនី​យ៌​ឯក ឡាក់ ម៉េ​ង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ប្រាប់​អោយ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ នេះ​ថា ប្រតិបត្តិការ​នេះ​បាន​ឃាត់ខ្លួន​បុគ្គលិក​៤​នាក់ អ្នកចម្រៀង​២​នាក់ ចំណែក​ម្ចាស់​ទីតាំង និង​ភ្ញៀវ​បាន​រត់គេច​ខ្លូ​ន​តាម​ទ្វារ​ក្រោយ​អស់​បន្សល់​ទុក​រថយន្ត​០៦​គ្រឿង ម៉ូតូ​១៤​គ្រឿង ។

លោក​បាន​បន្ត​ទៀត​ថា ទីតាំង​ភោជនីយដ្ឋាន អាយ ផាប់ បាន​បិទ​បណ្តោះអាសន្ន​ហើយ ។ ដោយឡែក​ម្ចាស់​ទីតាំង សមត្ថកិច្ច​កំពុង​តាម​ស្វែងរក និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្តរ​តាម​នីតិវិធី​ច្បាប់ ៕