ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ! ស្ថានភាព​ទឹកលិចនៅ​ចំណុចស្តុបព្រែកជ្រៃ រាងស្រកជាងពីយប់តែ​បន្តិចទេ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​​ឱ្យ​ដឹង​ថា មកដល់ព្រឹកថ្ងៃទី​​​២៨ តុលា ឆ្នាំ​២០២១ នេះ ស្ថានភាពទឹកលិចនៅ​

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​​ឱ្យ​ដឹង​ថា មកដល់ព្រឹកថ្ងៃទី​​​២៨ តុលា ឆ្នាំ​២០២១ នេះ ស្ថានភាពទឹកលិចនៅ​ចំណុចស្តុបព្រែកជ្រៃ ស្ថិត​ក្នុងភូមិបាគូ សង្កាត់​ដង្កោ ខណ្ឌដង្កោ​ នៅតែលិចដដែល ប៉ុន្តែរាងស្រកជាងពីយប់តែ​បន្តិចប៉ុណ្ណោះ ។​

តាមសេចក្តីរាយការណ៍បានបន្ត​ថា ទឹកចាប់ផ្តើមលិចផ្លូវនៅ​ចំណុច​ខាងលើ​កាលពីវេលាម៉ោង​​៦​យប់ថ្ងៃទី​​​២៧ តុលា ឆ្នាំ​២០២១ រហូតមកដល់ព្រឹកថ្ងៃនេះ នៅតែលិច​ដដែល តែបើ​តាម​​ការអះអាង​ពីសមត្ថកិច្ច​ប្រចាំការ​នៅ​ចំណុច​ខាងលើ​បាន​​​ឱ្យដឹង​ថា រាងស្រកជាងពីយប់បន្តិច ។

ដោយឡែកស្ថានភាព​ទឹកស្ទឺងព្រែកត្នោត បើតាម​ប៉ូលិស​ដែលប្រចាំការ​ និង​តាមដានស្ថានភាពទឹក​រហូត​​ បាន​ឱ្យ​ដឹង​ថា មានសង្កាត់ខ្លះឡើង សង្កាត់ខ្លះស្រក ទៅតាមស្ថានភាពលើក្រោម ។​ ដូចជា​សង្កាត់ប៉ែក​ខាងលើ ​មានដូច​ជា​សង្កាត់ក្រាំង​ពង្រ សង្កាត់សាក់សំពៅ និង​សង្កាត់គងណយ រាងស្រក​តែបន្តិចប៉ុណ្ណោះ​ ។ ចំណែក​ប៉ែកខាងក្រោម មាន​ដូចជា​សង្កាត់ស្ពានថ្ម សង្កាត់រលួស និង​សង្កាត់ព្រែកកំពឹស ស្ថានភាពទឹកនៅរាងថេរ សង្កាត់ខ្លះឡើង ដោយសារ​ទឹកហូរបុក​ពីលើទៅ ជាហេតុធ្វើសង្កាត់​​ប៉ែកខាងលើរាងស្រក ចំណែកសង្កាត់ប៉ែក​​ខាងក្រោមរាងស្រក ។​

បើតាម​ប៉ូលិស​ដែលប្រចាំការ​តាមដានស្ថានភាពទឹក​ បានបន្ត​ថា សង្កាត់នៅ​ប៉ែកខាងលើរាងស្រកច្រើន ប្រសិនបើខាងខេត្តកំពង់ស្ពឺ និង​ខេត្តផ្សេងៗទៀត អត់មានភ្លៀង​បន្តធ្លាក់ទៀត​នោះ​ គឺ​ស្ថានភាពទឹកនៅ​ចំណុចខាងលើអាចនឹងស្រកទៅវិញហើយ ។​

សូម​បញ្ជាក់​ថា ស្ថានភាពទឹកលិចនៅ​តាមបណ្តោយផ្លូវ​លេខ​២១៧ ស្ថិតនៅ​ចំណុចភ្លើងស្តុបព្រែកជ្រៃ ទឹកហូរតាមផ្លូវនេះ បណ្តាល​ឱ្យលិច​ភូមិស្រុកចេក និងភូមិមួយ​ចំនួនទៀត ប៉ុន្តែ​មកដល់ព្រឹកថ្ងៃនេះរាងស្រកបន្តិចហើយ ។​ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ