ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់ខ្លះស្តាប់ទៅគួរឱ្យខ្ពើម តែមានប្រយោជន៍ដល់សុខភាព

2 ឆ្នាំ មុន

កន្លងមកអ្នកប្រហែលជាបានអាននិងមើលវីឌីអូរួចមកហើយ ពីទម្លាប់ល្អប្រចាំថ្ងៃ ដែលតាមពិតធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវមិនល្អទៅវិញ។ សម្រាប់ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ដែលស្តាប់ទៅមិនសូវល្អ តែបែរជាមានប្រយោជន៍សម្រាប់សុខភាព។ តើមានអ្វីខ្លះទៅ? ១. ការភើរ វាជាការពិតដែលការភើរនៅទីសាធារណៈហាក់ដូចជាមិនសម។…

កន្លងមកអ្នកប្រហែលជាបានអាននិងមើលវីឌីអូរួចមកហើយ ពីទម្លាប់ល្អប្រចាំថ្ងៃ ដែលតាមពិតធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវមិនល្អទៅវិញ។ សម្រាប់ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ដែលស្តាប់ទៅមិនសូវល្អ តែបែរជាមានប្រយោជន៍សម្រាប់សុខភាព។ តើមានអ្វីខ្លះទៅ?

១. ការភើរ

វាជាការពិតដែលការភើរនៅទីសាធារណៈហាក់ដូចជាមិនសម។ ទោះជាយ៉ាងណាក៏ដោយវាគ្មានហេតុផលណាមួយដែលអ្នកត្រូវទប់ភើរឡើយ ក៏ព្រោះការបញ្ចេញជាតិហ្គាសតាមរយៈមាត់ គឺល្អចំពោះបំពង់រំលាយអាហារ។ បើមិនដូច្នោះទេជាតិហ្គាសច្រើនលើសក្នុងពោះអាចបណ្ដាលឱ្យកើតមានបញ្ហាច្រាលអាស៊ីតក្រពះ។

២. ការផោម

ការផោម គឺល្អចំពោះសុខភាពដូចភើរអញ្ចឹងដែរ។ ជាធម្មតា ជាតិហ្គាសនៅក្នុងពោះវៀន បណ្ដាលមកពីការលេបខ្យល់ចូល ខណៈពេលទទួលទានអាហារភេសជ្ជៈផ្សេងៗ។ ជាតិហ្គាសក៏ត្រូវបានផលិតឡើងដោយសកម្មនៃបាក់តេរីក្នុងពោះវៀនលើអាហារផងដែរ។ ប្រសិនបើអ្នកមិនបញ្ចេញវាទេនោះ វានឹងបង្កផលវិបាកដល់ពោះវៀនដែលធ្វើឱ្យអ្នកមិនស្រួលក្នុងខ្លួន ហើយឈឺចាប់ក្នុងពោះ។

៣. នោមពេលងូតទឹក

វាហាក់ដូចជាមិនសមនៅពេលនិយាយដល់ការនោមនៅពេលងូតទឹក ប៉ុន្តែអ្នកស្រាវជ្រាវជាច្រើនបានរកឃើញថា ប្រមាណ ៧៥% នៃមនុស្សទាំងអស់ គឺសុទ្ធតែបានធ្វើវាយ៉ាងហោចណាស់ម្ដងក្នុងមួយជីវិតរបស់ពួកគេ។ តាមពិតទៅវាគ្មានអ្វីគួរឱ្យខ្មាស់ឡើយ ជាតិអាស៊ីតអ៊ុយរិកនិងអាម៉ូញាក់នៅក្នុងទឹកនោម គឺអាចជួយទប់ស្កាត់ការឆ្លងមេរោគផ្សិតលើក្រចកជើងបានយ៉ាងប្រសើរ នៅពេលដែលវាហូរមកតាមជើងរបស់អ្នក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ