ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង និងព្រះរាជអាជ្ញារាជធានី-ខេត្ត ត្រូវកោះហៅនគរបាលយុត្តិធម៌មកក្នុងសំណុំរឿងពាក់ព័ន្ធបទល្មើសគ្រឿងញៀ.ន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ស្នើ​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត ត្រូវ​កោះហៅ​នគរបាល​យុត្តិធម៌​ឲ្យ​មក​ចូលរួម​នៅ​ក្នុង​នីតិវិធី​នៃ​ការ​ស៊ើបសួរ និង​ការ​ជំនុំជម្រះ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ។ យោង​តាម​លិខិត​របស់​ក្រសួងយុត្តិធម៌ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ស្នើ​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត ត្រូវ​កោះហៅ​នគរបាល​យុត្តិធម៌​ឲ្យ​មក​ចូលរួម​នៅ​ក្នុង​នីតិវិធី​នៃ​ការ​ស៊ើបសួរ និង​ការ​ជំនុំជម្រះ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ។

យោង​តាម​លិខិត​របស់​ក្រសួងយុត្តិធម៌ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ឯកឧត្តម កើត រិ​ទ្ធ​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា រយៈពេល​កន្លង​មកនេះ​ជា​ពិសេស​នៅ​ក្នុង​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ​នៅ​តាម​សាលាដំបូង​រាជធានី​ខេត្ត ក្រសួងយុត្តិធម៌ បាន​ពិនិត្យ​ឃើញ​ថា សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត ទាំងអស់​បាន​ខិតខំ​ប្រឹងប្រែង​ចាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​ក្នុង​នោះ​ភាគច្រើន​ជា​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន បាន​យ៉ាង​ឆាប់រហ័ស និង​ជា​ច្រើន​ករណី​ស្រប​តាម​នីតិវិធី​នៃ​ច្បាប់​ជា​ធរមាន ។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ៖«​ក្រសួងយុត្តិធម៌​ក៏​បាន​ពិនិត្យ​ឃើញ​ផង​ដែរ​ថា ការ​កោះហៅ​ឱ្យ​ចូលរួម និង​ការ​ស្តាប់​ចម្លើយ​មន្ត្រី​នគរបាល ឬ​ភ្នាក់ងារនគរបាល​យុត្តិធម៌​ក្នុង​ឋានៈ​ជា​សាក្សី​នៅ​ក្នុង​នីតិវិធី​ស៊ើបសួរ និង​ការ​ជំនុំជម្រះ​របស់​តុលាការ​នៅ​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​នីតិវិធី​ច្បាប់​ដែល​មាន​ចែង​ក្នុង​មាត្រា ៧៤ កថា​ខ័​ណ្ឌ​ទី​១ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ថា ក្នុង​នីតិវិធី​នៃ​ការ​ស៊ើបសួរ និង​ការ​ជំនុំជម្រះ​, តុលាការ​ត្រូវ​កោះហៅ និង​ស្តាប់​ចម្លើយ​មន្ត្រី​នគរបាល ឬ​ភ្នាក់ងារនគរបាល​យុត្តិធម៌​ដែល​បាន​ចូលរួម​ក្នុង​ការ​ស៊ើបអង្កេត និង​ស៊ើបសួរ​ក្នុង​ឋានៈ​ជា​សាក្សី​នៅឡើយ​» ។

ជាមួយ​គ្នា​នោះ​ដែរ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក៏​បាន​ចាត់​ទុក​ថា វត្តមាន​ចូលរួម​របស់​នគរបាល​យុត្តិធម៌​ក្នុង​ឋានៈ​ជា​សាក្សី នៅ​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​ចំពោះ​ចំណាត់ ការ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន តាម​មាត្រា​៧៤ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិ និត្យ​គ្រឿងញៀន​គឺ​មិន​ត្រឹមតែ​ជា​ការ​បំពេញ​នូវ​លក្ខខណ្ឌ​ផ្នែក​នី​តី​វិធី​ដែល​កំណត់​ដោយ​ច្បាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​សារៈសំខាន់ និង​មាន​ភាព​ចាំបាច់​ក្នុង​ការ​ធានា​សុក្រឹតភាព​នៃ​ការ​ស្វែងរក​ការ​ពិត​,​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​ក៏​ដូច​ជា​ធានា​បាន​នូវ​ចំណាត់ការ​រឿង​ក្តី​ប្រកបដោយ ភាព​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ