ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្នាំ​២០២២​​ជា​ឆ្នាំ​មាស​​ឆ្នាំ​ពេជ្រទាំង​៥​ត្រៀមកម្លាំង​កើប​ប្រាក់

2 ឆ្នាំ មុន

ច្បាស់​ណាស់​! ស្តេច​ហោរ​ចិន​សែ​បាន​អះអាង​ថា នៅ​ពេល​ចូល​ដល់​ឆ្នាំ​ថ្មី​២០២២​ភ្លាម​អ្នក​កើត​ឆ្នាំ​ទាំង​៥​លេខ​មាសប្រាក់​៤៥៦​ដួង​រាសី​ខ្ពស់​ណាស់ លាភ​ធំ លុយ​ហូរ​ចូល​ពេញ​មួយ​ឆ្នាំ ហើយ​បើ​លោក​អ្នកមាន​ភ័ព្វ​មិនល្អ​ពី​មុន​មក គ្រាន់តែ​ផ្លាស់​ចូល​មក​ដល់​ដើមឆ្នាំ​២០២២​ភ្លាម​លោក​អ្នកមាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា​កម្ចាត់​ទុក្ខ​កង្វល់ ជម្រះ​គ្រោះ​ចង្រៃ​ទាំងឡាយ​ចេញពី​ជីវិត​អស់​គ្មាន​សល់ ហើយ​នាំ​មក​តែ​លាភ​សំណាង មាស…

ច្បាស់​ណាស់​! ស្តេច​ហោរ​ចិន​សែ​បាន​អះអាង​ថា នៅ​ពេល​ចូល​ដល់​ឆ្នាំ​ថ្មី​២០២២​ភ្លាម​អ្នក​កើត​ឆ្នាំ​ទាំង​៥​លេខ​មាសប្រាក់​៤៥៦​ដួង​រាសី​ខ្ពស់​ណាស់ លាភ​ធំ លុយ​ហូរ​ចូល​ពេញ​មួយ​ឆ្នាំ ហើយ​បើ​លោក​អ្នកមាន​ភ័ព្វ​មិនល្អ​ពី​មុន​មក គ្រាន់តែ​ផ្លាស់​ចូល​មក​ដល់​ដើមឆ្នាំ​២០២២​ភ្លាម​លោក​អ្នកមាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា​កម្ចាត់​ទុក្ខ​កង្វល់ ជម្រះ​គ្រោះ​ចង្រៃ​ទាំងឡាយ​ចេញពី​ជីវិត​អស់​គ្មាន​សល់ ហើយ​នាំ​មក​តែ​លាភ​សំណាង មាស ប្រាក់ លុយកាក់​ហូរ​ចូល​ពេញ​ៗ​តែ​ម្តង និង​មាន​តែ​រឿង​ល្អ​ៗ​ចូល​មក​ជុំ​ជិត​លើក​ជីវិត​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​ត្រដឹម ។

ឆ្នាំរកា រាសី​ឡើង​ខ្ពស់ត្រដែត ពណ៌​នាំ​លាភ​ខៀវ ផ្កាឈូក ចាប់ពី​ឆ្នាំ​ថ្មី​២០២២​នេះ​ទៅ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ​បើ​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំមមែ ជាតិ​ជា​មនុស្ស​ឈ្លាសវៃ​ក្នុង​ការងារ​ទាំងឡាយ ពណ៌​នាំ​លាភ ទឹកក្រូច ឈាម​ជ្រូក យ៉ាង​យូរ​នៅ​ដើមឆ្នាំ​២០២២​ខាង​មុខ​នេះ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ជា​និច្ច ។

ឆ្នាំច ចូល​ឆ្នាំ​ថ្មី​២០២២​ភ្លាម រាសី​លោក​អ្នក​ឡើង​ខ្ពស់​ខ្លាំង​ណាស់​ប្រកប​កិច្ចការ​អ្វី​ក៏​ជោគជ័យ ហុច​ផល​ឱ្យ​យ៉ាង​គាប់ប្រសើរ ។ ទាំង​ការងារ​ឯកជន​ឬ​ការងារ​ក្រុមហ៊ុន​រមែង​បាន​ផល​ដ៏​ត្រចះត្រចង់​មិន​មាន​ទើស​ទាក់​ធ្លាក់​ចូល​ឧបសគ្គ​អ្វី​ឡើយ ។ ឯ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ប្តូរ​ទីកន្លែង​លក់ដូរ​ទៅ​ទីណា​មួយ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​លាភ​លុយ​ហូរ​ចូល​ដូច​ចាក់ទឹក ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំរោង ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ ចាប់ពី​ឆ្នាំ​២០២២​ទៅ បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​អ្វី​ក៏​ជោគជ័យ បាន​ផល ទទួល​លាភ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង មាស ប្រាក់ លុយកាក់​ហូរ​ចូល​ពេញ​មួយ​ឆ្នាំ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​រកគ្នា​ជា​និច្ច ។

ឆ្នាំវក ង៉ូ​វ​ហេង​ល្អ​ណាស់ នៅ​ឆ្នាំ​ថ្មី​២០២២​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​ទៀងត្រង់​មាន​បញ្ញា​ច្រើន​មានទ្រព្យ​មហាសាល​ពេញ​មួយ​ជីវិត ។ ពណ៌​នាំ​សំណាង ខៀវ ក្រហម ការងារ​ទាំង​ឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមី ភរិយា កំលោះ ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ​រកគ្នា​ជា​រៀង​រហូត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ