ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! កុំចេះតែប្រើម្រាមដៃសម្រួលអារម្មណ៍ វាមិនមានសុវត្ថិភាពដូចអ្នកគិតទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការប្រើប្រាស់ម្រាមដៃនៅពេលរួមមេត្រី ឬ ពេលដែលនៅម្នាក់ឯង អាចជាសកម្មភាពផ្លូវភេទដ៏រីករាយសម្រាប់មនុស្សមួយចំនួ​ន ។ វាក៏ត្រូវបានគេប្រើប្រាស់នៅមុនពេលចាប់ផ្តើមរួមភេទផងដែរ ។ មនុស្ស​ជា​ច្រើន​សន្មត​ថា​​…

រាជធានីភ្នំពេញ ៖ ការប្រើប្រាស់ម្រាមដៃនៅពេលរួមមេត្រី ឬ ពេលដែលនៅម្នាក់ឯង អាចជាសកម្មភាពផ្លូវភេទដ៏រីករាយសម្រាប់មនុស្សមួយចំនួ​ន ។ វាក៏ត្រូវបានគេប្រើប្រាស់នៅមុនពេលចាប់ផ្តើមរួមភេទផងដែរ ។ មនុស្ស​ជា​ច្រើន​សន្មត​ថា​​ ការ​ប្រើ​ម្រាម​ដៃ​ជា​ទម្រង់​សិច​ដែល​មាន​សុវត្ថិភាព​បំផុត ។ ទោះបីជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវបានបង្ហាញថា អ្នកអាចឆ្លងជំងឺកាមរោគមួយចំនួនពីការប្រើម្រាមដៃលេងលើទ្វារមាសរបស់ស្រ្តី ។

ការស្រាវជ្រាវជាច្រើនឆ្នាំកន្លងមកនេះ បានបញ្ជាក់ថា ជំងឺកាមរោគ ដូចជារោគស្វាយ អាចត្រូវបានរកឃើញនៅលើដៃ និងក្រោមក្រចកដៃរបស់មនុស្សដែលមានមេរោគ ។ នេះបង្ហាញថាមនុស្សម្នាក់អាចឆ្លងជំងឺកាមរោគមួយចំនួន ពីដៃទៅប្រដាប់ភេទរបស់ដៃគូ ។

ក្នុងចំណោមជំងឺកាមរោគទាំងអស់ វីរុសមហារីកមាត់ស្បូន (HPV) គឺជាមេរោគសម្បូរជាងគេ ដែលឆ្លងតាមការប៉ះស្បែក និងស្បែក ។​ ជាការពិត បុរស និងស្ត្រី ដែលសកម្មផ្លូវភេទភាគច្រើននឹងឆ្លងមេរោគ HPV នៅចំណុចណាមួយក្នុងជីវិតរបស់ពួកគេ ។

ផ្អែកលើការរកឃើញ អ្នកស្រាវជ្រាវបានសន្និដ្ឋានថា ហានិភ័យនៃមេរោគ HPV ពីម្រាមដៃ គឺអាចធ្វើទៅបានក្នុងករណីខ្លះ ប៉ុន្តែមិនសូវជាសម្បូរដូចជាការដាក់បញ្ចូលប្រដាប់ភេទនោះទេ ។ បរិមាណនៃមេរោគមហារីកមាត់ស្បូន វីរុស HPV នៅលើម្រាមដៃ គឺមានតិចតួចខ្លាំង បើប្រៀបទៅនឹងបរិមាណមាននៅក្នុងទ្វារមាស និងប្រដាប់ភេទបុរស ។ ដូចនេះ ការឆ្លងរបស់វាក៏មិនសូវជាខ្លាំងប៉ុន្មានដែរ ។

អ្វីដែលឧស្សាហ៍កើតឡើងជាងគេ នៅពេលដែលទ្វារមាសស្រ្តីមានម្រាមដៃដាក់ចូល គឺការឆ្លងមេរោគផ្សេងៗដែលបង្កទៅជាក្លិនមិនល្អ ។ នេះក៏ព្រោះតែមិនបានលាងដៃឱ្យបានស្អាត មុនពេលអនុវត្ត ។ ស្រ្តី ឬ បុរសជាដៃគូ ត្រូវតែលាងដៃឱ្យស្អាតមុនពេលចាប់ផ្តើម ហើយត្រូវលាងដៃ និងទ្វារមាសឱ្យស្អាតក្រោយពេលធ្វើសកម្មភាពរួច ។ តែសាប៊ូលាងដៃអ្នកមិនត្រូវយកមកលាងទ្វារមាសនោះទេ ។ ទ្វារមាសរបស់អ្នកត្រូវការទឹកអនាម័យលាងសម្អាតដែលមានគុណភាពល្អ ទើបអាចសម្អាតបានប្រសើរ និងមានកម្រិត pH ត្រឹមត្រូវ ។

សូមបញ្ជាក់ផងដែរថា គ្រូពេទ្យជំនាញបាននិយាយថា មធ្យោបាយដ៏ល្អមួយ ដើម្បីកុំឱ្យមានក្លិនប្រដាប់ភេទនោះ គឺការប្រើទឹកអនាម័យ ដើម្បីសម្អាតជាទៀងទាត់ ។ ទឹកអនាម័យ វ៉ាជីស៊ីល (Vagisil) គឺជាជម្រើសដ៏ល្អមួយសម្រាប់បំបាត់ក្លិនប្រដាប់ភេទ ពិសេសចំពោះស្ត្រី ។ ដោយសារតែប្រសិទភាពរបស់វានោះ វ៉ាជីស៊ីល ដែលជាផលិតផលអាមេរិក ត្រូវបានស្ត្រីទូទាំងពិភពលោកនិយមប្រើ ដើម្បីការពារកុំឱ្យមានក្លិនប្រដាប់ភេទ ។ ព័ត៌មានលម្អិតអំពី Vagisil សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ 099 666 707 / 099 666 708 / 016 889 625 ៕