ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ាន-អូស្ត្រាលីឯកភាពលើកកម្ពស់ទំនាក់ទំនងអាច ឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​លើក​ទី​១ បាន​ឯកភាព​លើកកម្ពស់​នៃ​ទំនាក់ទំនង​ទំនង​អាច​ឈាន​ដល់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ។ នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែតុលា​ឆ្នាំ ២០២១​នេះ បន្ទាប់​ពី​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​រួច​ហើយ​សម្ដេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​លើក​ទី​១ បាន​ឯកភាព​លើកកម្ពស់​នៃ​ទំនាក់ទំនង​ទំនង​អាច​ឈាន​ដល់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ។

នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែតុលា​ឆ្នាំ ២០២១​នេះ បន្ទាប់​ពី​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​រួច​ហើយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​បាន​បន្ត​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​លើក​ទី​១​ជា​បន្ត​ទៀត​ជាមួយនឹង​ថ្នាកដឹកនាំ​អាស៊ាន ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ បាន​ឲ្យឹ​ង​ថា នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​បាន​ផ្លាស់​ប្ដូរ​យោបល់​គ្នា​ជា​ច្រើន ជា​ពិសេស​ក្នុង​ការ​បើក​ទំព័រ​ថ្មី​នៃ​ទំនាក់ទំនង​ប្រទេស​ដៃគូ​សន្ទនា​រវាង​ប្រទេស​អាស៊ាន និង​អូស្ត្រាលី​នេះ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន​និង​អូស្ត្រាលី ក្នុង​កម្រិត​ថ្មី​មួយទៀត ជា​ពិសេស​នៅ​ក្នុង​ការ​ចូលរួម​ចំណែក​បន្ត​លើកកម្ពស់​សន្តិភាព​ស្ថេ​រ​ភាព និង​វិបុលភាព​ក្នុង​តំបន់​។

ប្រភព​បាន​គូសបញ្ជាក់​ថា​« ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន​ឯកភាព​ក្នុង​ការ លើកកម្ពស់​នៃ​ទំនាក់ទំនង ទំនង​អាស៊ាន និង​អូស្ត្រាលី​ដើម្បី​អោយទៅ​ដល់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោ ។

ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ក៏​បាន​ស្វាគមន៍​ដល់​អូស្ត្រាលី​ផង​ដែរ​ក្នុង​ការ​បន្ត​ការ​គាំទ្រ​ដល់​តួនាទី​ស្នូល​របស់​អាស៊ាន ពិសេស​នៅ​ក្នុង​ទស្សនៈវិស័យ​របស់​អាស៊ាន និង​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​នេះ ។

ជាមួយ​គ្នា​នេះ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី បាន​ប្រកាស​ជួយ​ដល់​អាស៊ាន នូវ​ថវិកា​៥​លាន​ដុល្លារ សម្រាប់​គំនិត​ផ្តួចផ្តើម​សន្តិសុខ​សុខាភិបាល​អាស៊ាន​-​អូស្ត្រាលី ,៦០​លាន​ដុល្លារ​អូស្ត្រាលី ក្នុង​ការ​គាំទ្រ​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​សុខភាព​សាធារណៈ សង្គ្រោះ​បន្ទាន់ និង​ជំងឺ​កើត​ថ្មី ។ អូស្ត្រាលី ក៏​បាន​ប្រកាស​បន្ត​ជួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​១០​លាន​ដូ​ស​បន្ថែម​ទៀត​ដល់​អាស៊ាន​។

ពី​នេះ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី បាន​ប្រកាស​បន្ត​គាំទ្រ​ការ​ស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​អាស៊ាន​។ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី បាន​បង្ហាញ​ក្តី​សង្ឃឹមថា នឹង​មានឱកាស​មក​ទស្សនកិច្ច​នៅ​ប្រទេស​អាស៊ាន​នីមួយ​ៗ​នា​ពេល​ខាង​មុខ ។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី បាន​ចាត់​ទុក​អាស៊ាន គឺជា​តំបន់​មួយ​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ធំ​ជាងគេ​សម្រាប់​អូស្ត្រាលី​។ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី បាន​ចាត់​ទុក​អាស៊ាន​ជា​តំបន់​មួយ ជិត​អូស្ត្រាលី ដែល​ជា​មិត្ត​ជិតខាង​មួយ​របស់​អូស្ត្រាលី ។ លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ក៏​បាន​ប្រកាស​គាំទ្រ​រាល់​យន្តការ​ទាំងឡាយ ដែល​ដឹកនាំ​ដោយ​អាស៊ាន​។

លោក​បាន​ប្រកាស​គាំទ្រ​ការ​កសាង​សហគមន៍​អាស៊ាន ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន និង​ការ​កាត់​បន្ថយ​គម្លាត​ប្រទេស​សមាជិក​អាស៊ាន​។ លោកនាយក​រដ្ឋមន្ត្រី ក៏​ចង់​ឃើញ​ការ​ផ្តល់​ឱកាស​ឱ្យ​អូស្ត្រាលី​ចូលរួម​ជាមួយ​អាស៊ាន​ដោយ​ភាព​វិជ្ជមាន និង​ការ​ស្ថាបនា​។ នៅ​ចុង​ក្រោយ​នៃ​ជំនួប​នេះ ក៏​មានការ​ផ្លាស់​ប្តូ​ទៅ​លើ​បញ្ហា​ក្នុង​តំបន់ ដូច​ជា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មី​យ៉ា​ន់​ម៉ា និង​ឧបទ្វីប​កូរ៉េ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ