ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​វាង​ក្រុង​កំពត​​​ខូចដល់.ក​ក្នុង​រដូវវស្សា ខណៈ​ប្រធាន​​​មន្ទីរ​ថា​ «មាន​គម្រោង​ធ្វើ​ តែ​អត់​លុយ»

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ផ្លូវ​វាង​ក្រុង​កំពត​ជាប់៤គី​ឡូ​ម៉ែត្រ​ កំពុង​រង​ការ​ខូចខាត​ដោយ​មាន​រថយន្ត​រាប់​សិប​គ្រឿងក្នុង​មួយ​ៗថ្ងៃ ​ដឹក​ឆ្លងកាត់​ផ្លូវ​វាង​ក្រុង​កំពត ​។ ​បើ​តាម​ការ​អោយ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​អម​សងខាង​ផ្លូវ​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ ផ្លូវ​វាង​ក្រុង​នេះ ​ទើបតែ​ខូច​នៅ​ក្នុង​រដូវវស្សា​នេះ​ ហើយ​បើ​រថយន្ត​ដឹក​ដីខ្សាច់​ថ្ម​ធ្យូង​បើក​ឆ្លងកាត់​វិញ​រាប់​សិប​គ្រឿងឯណោះ…

ខេត្តកំពត ៖ ផ្លូវ​វាង​ក្រុង​កំពត​ជាប់៤គី​ឡូ​ម៉ែត្រ​ កំពុង​រង​ការ​ខូចខាត​ដោយ​មាន​រថយន្ត​រាប់​សិប​គ្រឿងក្នុង​មួយ​ៗថ្ងៃ ​ដឹក​ឆ្លងកាត់​ផ្លូវ​វាង​ក្រុង​កំពត ​។ ​បើ​តាម​ការ​អោយ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​អម​សងខាង​ផ្លូវ​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ ផ្លូវ​វាង​ក្រុង​នេះ ​ទើបតែ​ខូច​នៅ​ក្នុង​រដូវវស្សា​នេះ​ ហើយ​បើ​រថយន្ត​ដឹក​ដីខ្សាច់​ថ្ម​ធ្យូង​បើក​ឆ្លងកាត់​វិញ​រាប់​សិប​គ្រឿងឯណោះ ​។

​ប្រជាពលរដ្ឋ​និយាយ​ប្រាប់​អោយ​ដឹង​ថា​ ផ្លូវ​នេះ​បើ​មេឃ​មិន​ភ្លៀង​មិន​អី​ទេ​ តែបើ​មេឃ​ភ្លៀងហើយ ​អ្នក​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ដួល​បន្ត​គ្នា​រហូត​ ​សូម្បី​តែ​ជិះ​ម៉ូតូ​ក៏​ស្ទើ​តែ​ជិះ​មិន​បាន​ផង​ ។​ ពលរដ្ឋ​នៅ​ភូមិ​ថ្មី​ ឃុំ​ត្រពាំង​ធំ​ ស្រុក​ទឹកឈូ​ បាន​សំណូមពរ​អោយ​មន្ទីរ​សាធរ​ការ ​និង​ដឹក​ជញ្ជូន​ខេត្តកំពត ​ជួយ​ឈូស​ឆាយ​យ៉ាងណា​ ឱ្យផ្លូវ​នេះ​ល្អ​ជិះ​ម៉ូតូ​បាន​ផង ​ព្រោះ​ប្រជាពលរដ្ឋ​បាន​បិទ​ទ្វារផ្ទះ​អស់​មួយ​ចំនួន​ដែរ​ហើយ ដោយ​មានការ​ពិបាកធ្វើ​ដំណើរ​ចេញ-ចូល​។​

លោក​ជី​ញ ​គួ​ង ​ប្រធាន​មន្ទីរ​សាធ​រណការ​ខេត្តកំពត​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ​ផ្លូវ​ធ្វើ​វាង​ក្រុង​កំពត​នេះ​ មាន​ចម្ងាយ​ជិត​4គីឡូ​គឺ​ធ្វើ​ផ្លូវ​នេះ ​សម្រាប់​រថយន្ត​ដឹក​ធ្ងន់​ទាំងឡាយ​មិន​អោយ​បើក​ចូល​ក្រុង​កំពត​ឡើយ​។ ​លោក​ជី​ញ ​គួ​ង​ ប្រធាន​មន្ទីរ​បាន​និយាយ​ប្រាប​បន្ត​ថា​ ផ្លូវ​វាង​ក្រុង​នេះ​ កំពុង​រង​ការ​ខូចខាត​ក្នុង​រដូវវស្សា​។

​លោក​ប្រធាន​មន្ទីរ​និយាយ​ថា ​ផ្លូវ​វាង​រង​ការ​ខូចខាត​មាន​គម្រោង​ជួសជុល​ឡើង​វិញ​ហើយ ​តែ​មិន​ទាន់​មានការ​អោយ​ដាក់​ដេញថ្លៃ​ព្រោះ​អត់​ទាន់​មាន​លុយ​។​ លោក​ជី​ញ​គួ​ង​ប្រធាន​មន្ទីរ​សា​ធារ​ណការ​ខេត្ត​និយាយ​ថា ​ខាង​មន្ទីរ​មាន​គម្រោង​ឈូស​ឆាយ​ឡើង​វិញ​សម្រាប់​ធ្វើ​ចរាចរ​បណ្ដោះអាសន្ន​សិន​ដែរ​ តែ​ភ្លៀង​ពេក​ធ្វើការ​មិនកើត​។​

អត្ថបទសរសេរ ដោយ