ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់របស់អ្នករាល់ថ្ងៃ អាចធ្វើឱ្យមានជំងឺលើសសម្ពាធឈាមបាន

2 ឆ្នាំ មុន

ជំងឺលើសសម្ពាធឈាមត្រូវបានគេដាក់ងារថាជា “ឃាតុករសម្លាប់ស្ងាត់ស្ងៀម” ព្រោះថា វាធ្វើឱ្យអ្នកប្រឈមមុខនឹងជំងឺសាហាវៗជាច្រើន រួមទាំងជំងឺសសៃឈាមបេះដូង ខ្សោយតម្រងនោម ដាច់សសៃឈាមខួរក្បាល និងគាំងបេះដូង ដែលទាំងអស់នេះសុទ្ធតែអាចសម្លាប់ជីវិតបាន។ តែអ្នកប្រហែលជាមិនដឹងទេថា…

ជំងឺលើសសម្ពាធឈាមត្រូវបានគេដាក់ងារថាជា “ឃាតុករសម្លាប់ស្ងាត់ស្ងៀម” ព្រោះថា វាធ្វើឱ្យអ្នកប្រឈមមុខនឹងជំងឺសាហាវៗជាច្រើន រួមទាំងជំងឺសសៃឈាមបេះដូង ខ្សោយតម្រងនោម ដាច់សសៃឈាមខួរក្បាល និងគាំងបេះដូង ដែលទាំងអស់នេះសុទ្ធតែអាចសម្លាប់ជីវិតបាន។ តែអ្នកប្រហែលជាមិនដឹងទេថា អ្នកអាចមានទម្លាប់មួយចំនួន ដែលធ្វើឱ្យមានហានិភ័យកើតជំងឺលើសសម្ពាធឈាម ក្រៅពីការហូបប្រៃ និង មិនហាត់ប្រាណ​។ ថ្ងៃនេះ អ្នកនឹងបានស្គាល់។

១. ទម្លាប់ផឹកកាហ្វេ

ជាតិកាហ្វេអ៊ីនអាចរារាំងអរម៉ូនដែលជួយរក្សាសសៃឈាមរីកធំ ដែលអាចនឹងធ្វើឱ្យអ្នកមានបញ្ហាលើសសម្ពាធឈាម។ សសៃឈាមរួមតូចក៏បង្កទៅជាបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភច្រើនផ្សេងទៀតផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ អ្នកមិនគួរទទួលទានកាហ្វេលើសពី ២ ទៅ ៣ កែវក្នុងមួយថ្ងៃឡើយ។

២. គេងមិនបានគ្រប់គ្រាន់

បញ្ហាសម្ពាធឈាមឡើងខ្ពស់ក៏អាចបណ្ដាលមកពីកង្វះនៃការគេងផងដែរ។ យោងតាមការសិក្សាស្រាវជ្រាវមួយនៃវិទ្យាស្ថានសុខភាពជាតិរបស់សហរដ្ឋអាមេរិក NCBI បានឱ្យដឹងថា ប្រមាណជា ៩០ ភាគរយនៃអ្នកដែលគេងមិនគ្រប់ ឬមានជំងឺគេងមិនលក់នឹងអាចជួបប្រទះនូវបញ្ហាសុខភាពគួរអោយបារម្ភជាច្រើន រួមទាំងបញ្ហាសម្ពាធឈាមឡើងខ្ពស់។

៣. ទទួលទានគ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស និង ១ កែវក្នុងមួយថ្ងៃសម្រាប់នារីពិតជាអាចជួយបញ្ចុះសម្ពាធឈាមរបស់អ្នកបាន ក៏ប៉ុន្តែការទទួលទានច្រើនលើសវិញនឹងបង្កទៅជាបញ្ហាសម្ពាធឈាមឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។ ចំណែកឯការជក់បារីក៏មិនល្អចំពោះសុខភាពបេះដូងផងដែរ ក៏ព្រោះវាអាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតីគួរអោយព្រួយបារម្ភ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ