ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុធំៗ៣យ៉ាង ដែលអ្នកមិនត្រូវអង្គុយយូរនៅក្នុងការិយាល័យ!

2 ឆ្នាំ មុន

ក្នុងមួយថ្ងៃៗ អ្នកដែលធ្វើការក្នុងការិយាល័យ អង្គុយច្រើនជាងដើរ។ នេះក៏ដោយសារតែ ពួកគេត្រូវអង្គុយនៅមុខកុំព្យូទ័រ មើលឯកសារ ដើម្បីធ្វើការងារ។ តើការអង្គុយយូរបែបនេះល្អដែរឬទេ?​ ការចំណាយពេលអង្គុយច្រើនក្នុងមួយថ្ងៃៗអាចធ្វើអោយអ្នកប្រឈមមុខនឹងហានិភ័យនៃបញ្ហាសុខភាពគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ថ្ងៃនេះ…

ក្នុងមួយថ្ងៃៗ អ្នកដែលធ្វើការក្នុងការិយាល័យ អង្គុយច្រើនជាងដើរ។ នេះក៏ដោយសារតែ ពួកគេត្រូវអង្គុយនៅមុខកុំព្យូទ័រ មើលឯកសារ ដើម្បីធ្វើការងារ។ តើការអង្គុយយូរបែបនេះល្អដែរឬទេ?​ ការចំណាយពេលអង្គុយច្រើនក្នុងមួយថ្ងៃៗអាចធ្វើអោយអ្នកប្រឈមមុខនឹងហានិភ័យនៃបញ្ហាសុខភាពគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីបញ្ហាសុខភាព៣យ៉ាង ដែលបានមកពីការអង្គុយយូរ។

១. លើសសម្ពាធឈាម និង បញ្ហាបេះដូង

ជំងឺបេះដូងជាបញ្ហាសុខភាពគួរអោយព្រួយបារម្ភបំផុតមួយដោយវាអាចធ្វើអោយអ្នកបាត់បង់អាយុជីវិតបាន។  អ្នកប្រហែលជាស្មានមិនដល់ទេថា ការអង្គុយច្រើនពេញមួយថ្ងៃអាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់បាន ដែលនេះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាពបេះដូង។ ដូច្នេះ ដើម្បីជាការប្រសើរចូរព្យាយាមចំណាយពេលដើរចុះឡើងខ្លះជាប្រចាំ ចៀសវាងគិតតែពីអង្គុយយូរនៅការិយាល័យ។

២. បញ្ហាឆ្អឹង

ពិតណាស់កាល់ស្យូម គឺចាំបាច់ណាស់សម្រាប់រក្សាបាននូវសុខភាពឆ្អឹងល្អប្រសើរ។ ប៉ុន្តែទោះជាអ្នកបានទទួលទានរបបអាហារមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមជាប្រចាំក៏ដោយ ប្រសិនបើមិនធ្វើសកម្មភាពរាងកាយ ឬហាត់ប្រាណដោយគិតតែពីអង្គុយពេញមួយថ្ងៃនោះអ្នកនៅតែប្រឈមមុខខ្ពស់នូវហានិភ័យនៃជំងឺពុកឆ្អឹងដដែល។

៣. បញ្ហាឡើងទម្ងន់

ពិតណាស់ការអង្គុយគ្រប់ពេល ឬពេញមួយថ្ងៃ អាចធ្វើអោយអ្នកកើនទម្ងន់ហួសប្រមាណដោយមិនដឹងខ្លួនបាន។ នោះក៏ព្រោះតែការមិនធ្វើសកម្មភាពរាងកាយទប់ស្កាត់រាំងស្ទះដល់ការដុតបំផ្លាញកាឡូរី។ កាឡូរីដែលមិនត្រូវបានដុតបំផ្លាញទាំងនោះនឹងបំលែងទៅជាខ្លាញ់ដោយរាងកាយនាំអោយធាត់។ ក្រៅធ្វើឱ្យរាងមិនស្អាត ធាត់ក៏ធ្វើឱ្យអ្នកប្រឈមនឹងជំងឺផ្សេងៗ ដូចជាជំងឺទឹកនោមផ្អែមប្រភេទទី២ជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ