ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្នាំ​ទាំង​បី​នេះ​គួរ​តម​ធ្វើ​រឿង​អ្វីខ្លះ​ដើម្បី​ទទួល​បាន​លាភ​ធំ​នៅ​ដើមខែ​ថ្មី

2 ឆ្នាំ មុន

ដើម្បី​ឱ្យ​ទទួល​បាន​លាភ​ធំ ង៉ូ​វ​ហេង​ខ្លាំង សំណាងល្អ​ហូរ​ចូល​ផ្ទួន កំពូល​ហោរ​ចិន​សែ​បាន​ផ្តាំ​ទៅ​អ្នក​កើត​ឆ្នាំ​ទាំង​៣​ថា លេខនាំហេង៣៣៣ ត្រូវ​តែ​តម​ធ្វើ​រឿង​មួយ​ដើម្បី​ទទួល​បាន​មហាលាភ​សំណាងល្អ​លុយ​ហូរ​ចូល​ជុំ​ទិស​នៅ​ដើមខែ​ថ្មី​ខែវិច្ឆិកា​ខាង​មុខ​នេះ ។តើ​លោក​អ្នក​ត្រូវ​តម​ធ្វើ​រឿង​អ្វីខ្លះ ? ឆ្នាំរកា នា​ដើមខែ​ថ្មី​ខែវិច្ឆិកា​នេះ​សំណាង​របស់​អ្នក​នឹង​កើនឡើង​ទ្វេ​ដង…

ដើម្បី​ឱ្យ​ទទួល​បាន​លាភ​ធំ ង៉ូ​វ​ហេង​ខ្លាំង សំណាងល្អ​ហូរ​ចូល​ផ្ទួន កំពូល​ហោរ​ចិន​សែ​បាន​ផ្តាំ​ទៅ​អ្នក​កើត​ឆ្នាំ​ទាំង​៣​ថា លេខនាំហេង៣៣៣ ត្រូវ​តែ​តម​ធ្វើ​រឿង​មួយ​ដើម្បី​ទទួល​បាន​មហាលាភ​សំណាងល្អ​លុយ​ហូរ​ចូល​ជុំ​ទិស​នៅ​ដើមខែ​ថ្មី​ខែវិច្ឆិកា​ខាង​មុខ​នេះ ។
តើ​លោក​អ្នក​ត្រូវ​តម​ធ្វើ​រឿង​អ្វីខ្លះ ?

ឆ្នាំរកា នា​ដើមខែ​ថ្មី​ខែវិច្ឆិកា​នេះ​សំណាង​របស់​អ្នក​នឹង​កើនឡើង​ទ្វេ​ដង ដែល​ធ្វើ​ឱ្យ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ទទួល​បាន​ផ្លែផ្កា​ជាទី​គាប់ចិត្ត ចំពោះ​បញ្ហា​ខ្វះខាត​លុយ​កាស​ត្រូវ​បាន​កាត់​បន្ថយ​ទាំងស្រុង ពិសេស​អ្នក​ត្រូវ​ចាំ​ថា​ត្រូវ​មានចិត្ត​អំណត់​ជា​ខ្លាំង ព្រោះ​សំណាង​ទាំងអស់​ដែលរ​ត់ម​ករក​អ្នក​នោះ​មិនមែន​មក​ម្តង​ទាំង​អស់នោះ​ទេ ។ ដូចនេះ​អ្នក​គប្បី​ចេះ​ចាត់ចែង​ការ​ចំណាយ​ឱ្យ​បាន​ល្អ បើ​ពុំ​ដូច្នោះ​ទេ​អ្នក​មិន​អាច​សល់​លុយ​ច្រើន​ទុក​ក្នុង​ទូ​ទេ កន្លែង​នេះ​មាន​ន័យ​ថា​អ្នក​សល់​លុយ​ដែរ​តែ​មិន​ច្រើន​ហូរហៀរ រីឯ​រឿង​ស្នេហា​វិញ​មាន​ភាព​ស្រស់ស្រាយ​ចុះសម្រុង​នឹង​គ្នា​ទ្វេ​ដង ។

ឆ្នាំមមី ជីវិត​របស់​អ្នក​ចាប់ពី​ដើមខែ​វិច្ឆិកា​ទៅ​នឹង​ពោរពេញ​ទៅ​ដោយ​ការ​ប្រទាន​ពរ​និង​សេចក្តីសុខ​ពី​ទេវតា​ឆ្នាំ​ថ្មី ពិសេស​ផល​បុណ្យ​ដែល​អ្នក​បាន​ធ្វើ​នា​ពេល​កន្លង​មក​នឹង​ជួយ​ចម្លង​អ្នក​ឱ្យ​ស្គាល់​តែ​សេចក្តីសុខ​និង​សុភមង្គល​ក្នុង​ជីវិត​ពិសេស​ជៀស​ផុត​ពី​ការ​ឈ្នានីស​ពី​អ្នក​ដទៃ អាច​និយាយ​បាន​ថា​អ្នក​នឹង​ទទួល​បាន​ប្រាក់​យ៉ាងច្រើន ។ ចំពោះ​ដំណើរការ​នៃ​ការងារ​និង​ជីវិត​គ្រួសារ​របស់​អ្នក​ប្រកបដោយ​ភាព​រលូន​និង​ចុះសម្រុង​គ្នា​ល្អជា​ធម្មតា ហើយ​ដើម្បី​ទទួល​បាន​លាភ​សំណាង​មួយ​នេះ​អ្នក​ត្រូវ​តែ​តាំងចិត្ត​ឱ្យ​ទូលាយ​និង​មាន​ភាព​អត់ធ្មត់​ខ្លាំង​ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ជុំវិញ​ខ្លួន​អ្នក ។

ឆ្នាំខាល នៅ​ដើមខែ​ថ្មី​នេះ​អ្នក​នឹង​ជួប​សំណាង​មួយ​ដែល​គួរ​ឱ្យ​ពេញចិត្ត​បំផុត​ព្រោះ​សំណាង​មួយ​នេះ​បាន​រៀបចំ​ឱ្យ​អាជីវកម្ម​របស់​អ្នក​ទទួល​បាន​ប្រាក់​ចំណូល​យ៉ាងច្រើន​ដែល​មិន​បាន​ធ្វើ​ឱ្យ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​កន្លង​មក​មានការ​អសា​បង់ ។ លាភ​សំណាង​មួយ​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​មមាញឹក​ខ្លាំង​ក្នុង​ការ​រាប់​លុយ បន្ថែម​ពីលើ​នេះ​ទៅ​ទៀត​គឺ​ស្ថានភាព​គ្រួសារ​របស់​អ្នក​នឹង​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង​ៗ ។ តែ​គួរ​ចាំ​ថា​ពេល​ដែល​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ក្លាយជា​អ្នកមាន​ហើយ​នោះ​កុំ​វាយឫក​ឱ្យ​សោះ កាលណា​អ្នក​បញ្ចេញ​អាកប្បកិរិយា​បែប​នេះ​នឹង​ធ្វើ​ឱ្យ​លាភ​សំណាង​សាប​ទៅ​បន្តិច​ម្តង​ៗ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ