ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំអាស៊ានលើកទី៣៨-៣៩លើប្រធានបទ «យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណ យើងរីកចម្រើនទៅមុខ»

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កិច្ចប្រជុំ​កំ​ពូ​អាស៊ាន​លើក​ទី​៣៨ និង​លើក​ទី​៣៩ ក្រោម​ប្រធានបទ​យើង​យកចិត្តទុកដាក់​យើង​រៀបចំ​ត្រៀមលក្ខណ​យើង​រីក​ចម្រើន​ទៅ​មុខ ដែល​ព្រះរាជាណាចក្រ​ប្រ៊ុ​យ​ណេ​ដា​រ៉ុយ​សាឡា​ម​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២១​នេះ…

រាជធានីភ្នំពេញ ៖ កិច្ចប្រជុំ​កំ​ពូ​អាស៊ាន​លើក​ទី​៣៨ និង​លើក​ទី​៣៩ ក្រោម​ប្រធានបទ​យើង​យកចិត្តទុកដាក់​យើង​រៀបចំ​ត្រៀមលក្ខណ​យើង​រីក​ចម្រើន​ទៅ​មុខ ដែល​ព្រះរាជាណាចក្រ​ប្រ៊ុ​យ​ណេ​ដា​រ៉ុយ​សាឡា​ម​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំ ពូ​ល​អាស៊ាន​លើក​ទី​៣៨-៣៩ តាម​ប្រព័ន្ធ​វី​ដេ​អូ​អន​ឡាញ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន ប្រមុខ​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំងអស់ លើកលែងតែ​មេដឹកនាំ​នៃ​សហភាព​មី​យ៉ា​ន់​ម៉ា​បាន​យាង និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​ខ្លួន ដើម្បី​ពិនិត្យ​ពិភាក្សា​ទៅ​លើ​របៀប​វារ​:​គ្រោងទុក និង​ក្រោម​កិច្ច​ដឹកនាំ​ផ្ទាល់​ពី ព្រះ​ចៅ​ស៊ុ​ល​តង់ ហា​ជី ហា​សា​ណា​ល់ ប៊ុល​គី​យ៉ា ប្រធាន​អង្គប្រជុំ ។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៨ មេដឹកនាំ​អាស៊ាន បាន​ធ្វើការ​ពិភាក្សា​ទៅ​លើ របៀប​វារ​:​សំខាន់​ៗ ចំនួន​២ ក្នុង​នោះ​រួម​មាន ៖ ទី​១) ការ​កសាង​សហគមន៍​អាស៊ាន ទី​២) ការ​ឆ្លើយ​តប​នឹង​ជំងឺ​កូ​វី​ដ​-១៩​។ ដោយឡែក​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៩ មេដឹកនាំ​អាស៊ាន បាន​ធ្វើការ​ពិភាក្សា​ទៅ​លើ​របៀប​វារ​:​សំខាន់​ៗ​ចំនួន​២៖ ទី​១) ទំនាក់ទំនង ខាងក្រៅ និង​ម​ជ្ឈ​ភាព​អាស៊ាន ទី​២) ការ​ផ្លាស់​ប្តូរ​ទស្សន​: ស្តី​ពី​បញ្ហា​តំបន់ និង​អន្តរជាតិ ។

ក្នុង​កិច្ចប្រជុំ​ដូច​គ្នា​បណ្តា​មេដឹកនាំ​អាស៊ាន​ដទៃ​ទៀត សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​បទ​អន្តរា​គម ន៍​ទៅ​កាន់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៨ និង​លោក​ទី​៣៩ ដោយ​បាន​ធ្វើការ​គូសបញ្ជាក់​ថា ការ​អូស​បន្លាយ​នៃ​ការ ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ អស់​រយ​:​ពេល​ជិត​២​ឆ្នាំ​កន្លង​មក​បាន​ក្លាយជា​វិញ្ញាសារ​សាកល្បង សមត្ថភាព​ដ៏​ធំ​មួយ ក្នុង​ការ​ដឹកនាំ​និង​អភិវឌ្ឍ​ទាំង​សម្រាប់​អាស៊ាន​ទាំងមូល និង ទាំង​សម្រាប់​ប្រទេស​ជា​សមាជិក​នីមួយ​ៗ​។

មក​ដល់​ពេល​នេះ​យើង​អាច​វាយតម្លៃ​បាន​ថា អាស៊ាន​នឹង​ឈាន​ទៅ​រក​ការ​គ្រប់គ្រង​ការ​រីក​រាលដាល នៃ​ជំងឺ​នោះ​បាន ប្រកបដោយ​ប្រសិទ្ធភាព​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ។

សម្តេច​បន្ត​ថា​ជា​ទិស​ដៅ​ទៅ​មុខ ការងារ​សំខាន់​បន្ត និង​បន្ទាប់ គឺ​ការ​ស្តារ​និង​ការ​អភិ​វ ឌ្ឍ​វិស័យ​សង្គម សេដ្ឋកិច្ច​ឡើង​វិញ តាម​រយ​:​ការ​ធានា​ប្រក្រតី​ភាព នៃ​លំហូរ​ពាណិជ្ជកម្ម ការ​ធ្វើ​ដំណើរ និង​ការ​ធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម សេវាកម្ម និង​ការ​វិនិយោគ ក្នុង​ន័យ​នេះ កម្ពុជា​សូម​គាំទ្រ​នូវ​ការ​រៀបចំ​ទស្សន វិស័យ​អាស៊ាន​ក្រោយ​ឆ្នាំ​២០២៥ និង​ស្វាគមន៍​ការ​អនុ ម័ត​លក្ខខណ្ឌ​ប្រតិបត្តិ​សម្រាប់​ក្រុមការងារ​ជាន់ ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​នោះ ។

នៅ​ក្នុង​សុន្ទរកថា គន្លឹះ​ដែល​ទាក់ទិន​ទៅ​នឹង​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា សម្តេច​តេ​ជោ​បាន​ថ្លែង​ថា នៅ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ការ​ចាក់​វ៉ាក់សាំង​ជា​វិធានការ​យុទ្ធសាស្ត្រ​គ​ន្លឹ​: គួប​ផ្សំ និង​វិធានការ​ផ្សេង​ទៀត ។

គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១ កម្ពុជា​សម្រេច​បាន​នូវ​ការ​ចាក់​វ៉ា​ក សាំង​ដល់​ប្រជាពលរដ្ឋ ១៣​លាន ៧​សែន​នាក់ សម​មូល​នឹង​អត្រា ៨៥,៣៣​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​១៦​លាន​នាក់ ។ ជា​ការ​វាយតម្លៃ​ជំងឺ​កូ​វី​ដ​នៅ​កម្ពុជា ស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្រប់គ្រង​បាន​ល្អ ។

សម្តេច​បាន​លើក​ឡើង​ថា ឈរ​លើ​មូលដ្ឋាន​នេះ រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ជំរុញ​ការ​បើក​ដំណើរការ​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ឡើង​វិញ​ជា​បណ្តើរ​ៗ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ហើយ​ក៏​គ្រោង​នឹង​ដាក់​ចេញ​យុទ្ធសាស្ត្រ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​ការ​រស់នៅ​ជាមួយ​កូ​វី​ដ​-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​នៅ​ចុងឆ្នាំ​២០២១​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ