ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចក្របួចបាន​ចោរឆក់កាបូបបាន២នាក់

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៨និង៥៥នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់​ផ្លូវលេខ១៦៣ កែងនឹងផ្លូវលេខ៤៥៦ ក្នុងភូមិ២ ក្រុមទី៨

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៨និង៥៥នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់​ផ្លូវលេខ១៦៣ កែងនឹងផ្លូវលេខ៤៥៦ ក្នុងភូមិ២ ក្រុមទី៨ សង្កាត់ទួលទំពូង១ ខណ្ឌ​ចំការមន។ ប្រភពពីកន្លែងកើតហេតុ​បាន​ឱ្យដឹងថា ជនរងគ្រោះដែលត្រូវបាន​ចោរឆក់កាបូបតែមិនបានសម្រេចនោះមានឈ្មោះ សូ សុគន្ធា ភេទស្រី អាយុ២៣ឆ្នាំ ជានិស្សិត ស្នាក់​នៅផ្ទះលេខ៩៧ ផ្លូវ៧៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន ជិះម៉ូតូម៉ាក​ស្គូពី ពណ៌ខ្មៅលាយទឹកប្រាក់តែម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បួង។

ខណៈដែលជនរងគ្រោះជិះម៉ូតូមកដល់កន្លែងកើតហេតុ ស្រាប់តែលេខមុខជនសង្ស័យ​២នាក់ ជិះតាមពីក្រោយក៏ធ្វើសកម្មភាពឆក់កាបូបតែម្ដង ដែលបណ្ដាលឱ្យជនរងគ្រោះដួលរលាត់ដៃជើង។ ស្របពេលជាមួយគ្នានោះដែរ ជនសង្ស័យទាំងពីរនាក់បានយកកាបូបជនរងគ្រោះរត់ តែត្រូវប្រជាពលរដ្ឋនៅម្ដុំនោះមកជួយអន្ដរាគមន៍ទាន់ពេលវេលា ក្នុងនោះសមត្ថកិច្ចក៏មកទាន់ដូចគ្នា ក៏បានព័ទ្ធចាប់ខ្លួនបានសម្រេចភ្លាមៗ ខណៈជនសង្ស័យ​ទាំងពីរកំពុងរត់គេចខ្លួន ចោលម៉ូតូដែលខ្លួនជិះធ្វើសកម្មភាព។

ជនសង្ស័យទាំងពីរនាក់មាន ១-ឈ្មោះ ភុន ឡុងឌី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបជាងភ្លើង ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងម្នាក់ទៀតឈ្មោះ ព្រាប វាសនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិដើមសែ្លង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ទាំងពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CN-5495 ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕