ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​ព្យាបាល​កូ​វី​ដ ​MOLNUPIRAVIR​ ផ្ដល់​លទ្ធផល​គួរ​ឲ្យ​លើកទឹកចិត្ត

2 ឆ្នាំ មុន

លេប​ម្ដង​៣​គ្រាប់​២​ពេល​ព្រឹក​និង​ល្ងាច​ ដើម្បី​ចៀសវាង​ការ​វិវត្តន៍​ទៅ​រក​ភាព​ធ្ងន់ធ្ងរ និង​លទ្ធភាព​បញ្ជូន​ទៅ​មន្ទីរពេទ្យ ថ្នាំ​ព្យាបាល​កូ​វី​ដ​ MOLNUPIRAVIR ផលិត​ដោយ​

សហរដ្ឋអាមេរិក ៖ លេប​ម្ដង​៣​គ្រាប់​២​ពេល​ព្រឹក​និង​ល្ងាច​ ដើម្បី​ចៀសវាង​ការ​វិវត្តន៍​ទៅ​រក​ភាព​ធ្ងន់ធ្ងរ និង​លទ្ធភាព​បញ្ជូន​ទៅ​មន្ទីរពេទ្យ ថ្នាំ​ព្យាបាល​កូ​វី​ដ​ MOLNUPIRAVIR ផលិត​ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក ​MERCK អាច​ផ្ដល់​ក្ដី​សង្ឃឹម​ដែល​គេ​រង់ចាំ​ខ្លាំង​បំផុត ចាប់តាំងពី​មានការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​-១៩​មក​។

ថ្នាំ​នោះ​ កំពុង​បោះ​ជំហាន​ទៅ​មុខ​ដំបូង ឆ្ពោះទៅ​រក​ការ​ធ្វើ​ពាណិជ្ជកម្ម ព្រោះ​ទីភ្នាក់ងារ​ឱសថ​អឹ​រ៉ុ​ប ​EMA ប្រកាស​នា​ថ្ងៃ​ទី​២៥ ខែ​​តុលា​ ពី​ការ​ជម្រុញ​ពិនិត្យ​ថ្នាំ​នោះ​។ សេចក្ដីសម្រេច​មួយ​ដែល​អាច​មាន​ក្នុង​ពេល​២​ស​ប្ដា​ហ៍​ទៀត ក្រោយ​ពី​ក្រុមហ៊ុន​ MERCK ដាក់​សំណើសុំ​ការ​អនុញ្ញាត​ឲ្យ​ប្រើ​ក្នុង​លក្ខណៈ​បន្ទាន់​នៅ​សហរដ្ឋអាមេរិក​នូវ​ថ្នាំ​នេះ​។

តាម​លទ្ធផល​ដំបូង​ៗ​នៃ​ការ​សិក្សា​របស់​មន្ទីរពិសោធន៍​ និង​គ្លីនិក​បង្ហាញ​ថា ថ្នាំ​នេះ ​អាច​កាត់​បន្ថយ​សមត្ថភាព​នៃ​ការ​ពង្រីក​ចំនួន​​វីរុស​កូ​វី​ដ​នៅ​ក្នុង​ខ្លួន​មនុស្ស ដែល​បែប​នោះ​ជួយ​កាត់​បន្ថយ​ចំនួន​អ្នកជំងឺ​ចូល​មន្ទីរពេទ្យ ឬ​ត្រូវ​ស្លា.ប់ ។ EMA​ និយាយ​ទៀត​ថា ជាក់ស្ដែង​ថ្នាំ​ MOLNUPIRAVIR គឺជា​ថ្នាំ​ប្រឆាំង​វីរុស​ដោយ​ផ្ទាល់ អាច​ជួយ​រារាំង​ការ​កកើត​កាន់តែ​ខ្លាំង​នៃ​វីរុស​ក្នុង​សរីរាង្គ​។ វា​អាច​ជួយ​កាត់​បន្ថយ​យ៉ាង​ហោច​ណាស់​ ៥០% នៃ​ការ​ចូល​មន្ទីរពេទ្យ​ និង​ការ​ស្លា.ប់​។ ទាំងនោះ​ជា​លទ្ធផល​ដ៏​គួរ​ឲ្យ​លើកទឹកចិត្ត​បំផុត ជា​លទ្ធផល​ដំបូង​មែន​តែ​គ្រប់់គ្រាន់ សម្រាប់​ឲ្យ ​EMA សម្រេច​ជម្រុញ​សំណុំរឿង​នៃ​ការ​វាយតម្លៃ​លើ​ការ​ប្រើ​ថ្នាំ​នេះ​។

ចំពោះ​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​អា​មេ​រិ​ក ​MODERNA​ ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប បាន​ស្នើ​ហើយ​កាលពី​ថ្ងៃ​ទី​២៥ ខែ​តុលា ​ឲ្យ​មានការ​ចាក់​ដូ​ស​ទី​៣​។ ចំណែក​ការ​ចូល​ទៅ​កាន់​សហរដ្ឋ​អាម​រិ​ក​វិញ ​ចំពោះ​អនីតិជន មាន​អាយុ​ក្រោម​១៨​ឆ្នាំ​នឹង​មិន​ចាំបាច់​ទាល់តែ​ចាក់​វ៉ាក់សាំង​​គ្រប់​២​ដូ​ស​នោះ​ទេ ដោយ​គ្រាន់តែ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ប៉ុណ្ណោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ