ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីផ្តាច់ជីវិតប្រពន្ធ រួចផ្តាច់ជីវិតខ្លួនឯង ក្រោយ​ដើរប្រាប់អ្នកជិត​ខាងថា «អញ​លា​ហើយ មើល​កូន​អញ​ផង» ​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ ភ្លើង​ប្រច័ណ្ឌ ធ្វើ​ឱ្យ​​ប្តីមាន​កំហឹង​បៀម​ទុក​រាប់​ឆ្នាំ​​បាន​សម្រេច​បញ្ចប់ជីវិត​​ប្រពន្ធ រួច​​បញ្ចប់ជីវិត​ខ្លួនឯងតាម​

ខេត្ត​កណ្តាល​ ៖ ភ្លើង​ប្រច័ណ្ឌ ធ្វើ​ឱ្យ​​ប្តីមាន​កំហឹង​បៀម​ទុក​រាប់​ឆ្នាំ​​ បាន​​ផ្តាច់​ជីវិត​​ប្រពន្ធ រួច​​​ផ្តាច់​ជីវិត​ខ្លួនឯងតាម​ក្រោយ ដោយ​បន្សល់​ទុក​កូនប្រុស​២​នាក់​​ឱ្យរស់នៅកំព្រា ។

ហេតុ​ការ​ណ៌​​​ខាងលើនេះ​បានបង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​កើតឡើង​​កាលពី​វេលាម៉ោង​​​៧និង​​៣០នាទីព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

នគរបាល​ស្រុក​កណ្តាលស្ទឹង​បាន​ប្រាប់​អោយ​ដឹង​ថា ​ស្ត្រីជា​ប្រពន្ធ​ដែលបាត់បង់ជីវិត​ខាងលើ​ឈ្មោះ គឹ​ម ពៅ អាយុ​៤០​ឆ្នាំ មុខរបរនៅផ្ទះ ​ចំណែក​បុរសជា​ប្តីដែល​បាត់បង់ជីវិតដែរនោះ​​ឈ្មោះ ពេជ្រ វិចិត្រ អាយុ​៣៩​ឆ្នាំ មុខរបរកម្មកររោងចក្រ ។ ដោយកូនទាំង​​​២នាក់របស់ជនរងគ្រោះ ក្នុងនោះម្នាក់​ឈ្មោះ វិចិត្រ រតនា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ​និង​ម្នាក់ទៀត​ឈ្មោះ វិចិត្រ រតនៈ ភេទ​ប្រុស អាយុ​៦​ឆ្នាំ ​។ គ្រួសារ​នេះ​មាន​ទីលំនៅ​​ក្នុងភូមិឃុំកើតហេតុ​ខាងលើ ។​

នគរបាល​បាន​បញ្ជាក់​ថា នៅមុនពេលកើតហេតុ ស្ត្រីជា​ប្រពន្ធ​មាន​ទំនាស់​ជាមួយ​ប្តី​​នៅ​ក្នុងផ្ទះ ដោយ​កូនប្រុស​ទាំង​ពីរ​នៅ​អង្គុយ​កៀន​ផ្ទះ ​ហើយ​​កូនប្រុស​ច្បងឮ​សូរ​សម្លេង​វា.យគ្នា​ ក៏​ចូល​ទៅ​មើលឃើញ​ឪពុក​កំពុង​យក​កាំបិ.ត​អា.រ.ក​ម្តាយ ក៏​រត់​ទៅ​ហៅ​អ្នក​ជិតខាង​អោយមក​ជួយ លុះ​ពេល​មក​ដល់​ឃើញ​ម្តាយ​ដេក​ស្លា.ប់ដោយ​មាន​ស្នាម​អា.រ.ក ​ចំណែក​​ឪពុក​ដេកឱបស.ពម្តាយ​ក៏​មាន​ស្នាម​អា.រ.កផង​ដែរ តែ​នៅ​មាន​ដង្ហើម ទើប​អ្នក​ជិតខាង​ក៏​ទូរស័ព្ទ​ទៅ​ប៉ូ​លី​ស និង​​រថយន្ត​សង្គ្រោះ លុះ​មួយសន្ទុះ​ក្រោយមក​ ទើប​​រថយន្ត​​សង្គ្រោះ​ក៏​ដឹក​ឪពុក​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​កណ្តាលស្ទឹងដែរ​ ប៉ុន្តែ​ពេល​ទៅ​ដល់​​មន្ទីរ​​ពេទ្យ ​ក៏​ដាច់ខ្យល់​ស្លា.ប់​បាត់​​តែ​ម្តង​។

​តាម​ប្រភព​ខាងលើបានបន្ត​ថា កន្លង​មក ​ជនសង្ស័យជា​ប្តី​​ធ្លា​ប់​ប្រច័ណ្ឌ ដោយសារ​ប្រពន្ធ​លេង​ឆាត​ជាមួយ​ប្រុស​ផ្សេង លុះ​មក​ដល់​ថ្ងៃ​កើតហេតុ ជនសង្ស័យ​បាន​ដើរ​និយាយ​ប្រាប់​អ្នក​ជិតខាង​ថា «អញ​លា​ហើយ មើល​កូន​អញ​ផង»​។

ក្រោយ​ពេល​កម្លាំង​ជំនាញការ​ពិនិត្យ​រួចរាល់ បាន​ប្រគល់​ស.ព​ប្តីប្រពន្ធ​ខាងលើ​​ជូន​ក្រុម​គ្រួសារ ដើម្បីរៀបចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី​​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ