ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំភ្លើង​ ETNA ​ផ្ទុះ​ជា​ថ្មី​បញ្ចេញ​ភ្លៀង​ថ្ម​ពណ៌​ខ្មៅ​នៅ​កោះ​​ស៊ីស៊ីល (វីដេអូ)

1 ខែ មុន

ប្រទេស​អ៊ីតា​លី ៖ បណ្ដា​រូបភាព​ពិតជា​គួរ​ឲ្យ​ព្រឺព្រួច​ខ្លាំង​បំផុត​ជា​ថ្មី ដោយ​​សារ​ភ្នំភ្លើង ​ETNA ​អ៊ី​តា​លី បាន​ផ្ទុះ​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​២៤​ ខែ​តុលា ​ឆ្នាំ២០២១ បញ្ចេញ​ផ្សែង​ ព្រមទាំង​ជះ​ថ្ម​ក្ដៅ​ដូច​ភ្លៀង រោយ​លើ​កោះ​ស៊ី​ស៊ី​ល​។

ចាប់តាំងពី​ច្រើន​ម៉ោង​មក​ហើយ កោះ​ស៊ី​ស៊ី​ល ​ជាទី​លាន​នៃ​ការ​ផ្ទុះ​ជា​ថ្មី​ភ្នំភ្លើង ​ETNA ជា​ភ្នំភ្លើង​សកម្ម​បំផុត​មួយ​នៅ​អឺរ៉ុប ដោយ​ជះ​ពពក​ផ្សែង​ដ៏​​ខ្លាំង​ពេល​ផ្ទុះ​។

យោង​តាម​កាសែត​អ៊ីតា​លី ​CORRIERE DELLA SERA​ ថា នោះ​ជា​បាតុភូត​ដ៏​សំខាន់​បំផុត និង​ខ្លាំង​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​។ ការ​ហូរ​កំ​អែរ​ភ្នំភ្លើង​ក៏​សង្កេត​ឃើញ​ដែរ​។ នោះ​ជា​ការ​ផ្ទុះ​បញ្ចេញ​ឧស្ម័ន​ភ្នំភ្លើង ចំហាយ​ទឹក ​និង​បណ្ដា​វត្ថុ​រឹង​ជា​ថ្ម​ដែល​មាន​កម្ដៅ​ច្រើន​រយ​អង្សា ​ហើយ​ជះ​ចេញ​មក​ក្រៅ​តាម​មាត់​ភ្នំភ្លើង​។

វត្ថុ​ធាតុ​ទាំងនោះ​ដែល​ជះ​ចេញ​មក​បង្កើត​ជា​គំនរ​កាក​សំណល់​ពណ៌​ខ្មៅ ដែល​រួម​មាន​ជា​ពិសេស​ថ្ម​ហៅ​ LAPILLI ក្នុង​រង្វង់​ច្រើន​គីឡូម៉ែត្រ​ជុំវិញ​ភ្នំភ្លើង​។ បណ្ដា​សារព័ត៌​មានអ៊ី​តា​លី​លើក​ឡើង​ពី​ឃុំ​ជា​ច្រើន ដែល​រង​ការ​ធ្លាក់​រោយ​វត្ថុ​ធាតុ​ទាំងនេះ​។

តាម​បណ្ដាញ​សង្គម​រូបភាព​ជា​ច្រើន​នៃ​ការ​ផ្ទុះ​ភ្នំភ្លើង​នេះ ត្រូវ​បាន​គេ​ផ្សាយ​ជា​វី​ដេ​អូ បង្ហាញ​ពពក​ផ្សែង​យ៉ាង​ធំ​ដែល​ហុ​​យ​ចេញពី​មាត់​ភ្នំភ្លើង​នោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo