ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​លើកលែងទោស​អន្តរជាតិ​បិទ​ការិយាល័យ​នៅ​ហុ​ង​កុង ដោយសារ​ច្បាប់​សន្តិសុខ​ជាតិ

2 ឆ្នាំ មុន

ហុងកុង ៖ អង្គការសិទ្ធិមនុស្ស​អន្តរជាតិ Amnesty International នឹង​ធ្វើការ​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ហុងកុង​

ហុងកុង ៖ អង្គការសិទ្ធិមនុស្ស​អន្តរជាតិ Amnesty International នឹង​ធ្វើការ​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ហុងកុង​ដោយសារ​តែ​ច្បាប់​សន្តិសុខ​ជាតិ​របស់​ចិន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​។

អង្គការសិទ្ធិមនុស្ស​នេះ​និយាយ​ថា ច្បាប់​ដែល​ដាក់​ដោយ​ប្រទេស​ចិន មិន​អាច​ធ្វើ​ឲ្យ​ពួក​គេ​ប្រតិបត្តិការ​មាន​ប្រសិទ្ធភាព​ទៀត​ឡើយ​។

អង្គការ Amnesty International មាន​វត្ត​មាននៅ​ទីក្រុង​ហុងកុង​​ជាង​៤០​ឆ្នាំ​មក​ហើយ ហើយ​បច្ចុប្បន្ន មាន​ការិយាល័យ​ចំនួន ២​នៅ​ទីនោះ ដោយ​ការិយាល័យ​មួយ​ផ្តោត​លើ​កិច្ចការ​ទីក្រុង​ហុងកុង និង​មួយទៀត​ផ្តោត​លើ​កិច្ចការ​ក្នុង​តំបន់​។

ការិយាល័យ​ប្រចាំ​ក្រុង​នឹង​ត្រូវ​បិទ​មុន​ថ្ងៃ​ទី ៣១ ខែតុលា​នេះ ចំណែក​ការិយាល័យ​ប្រចាំ​តំបន់​នឹង​ត្រូវ​រើ​ចេញ​នៅ​បំណាច់​ឆ្នាំ​នេះ​។

អ្នក​រិះគន់​និយាយ​ថា​ច្បាប់​សន្តិសុខ​ជាតិ​ដាក់​លើ​ទីក្រុង​ហុងកុង​ដោយ​ចិន គឺ​មាន​គោលបំណង​បំបែក​ក្រុមប្រឆាំង ប៉ុន្តែ​ចិន​វិ​និយាយ​ថា វា​មាន​គោលបំណង​រក្សា​ស្ថេ​រ​ភាព

លោកស្រី Anjhula Mya Singh Bais ប្រធាន​ក្រុមប្រឹក្សា​អង្គការ Amnesty International បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា ការ​បង្ក្រាប​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ បាន​បង្ខំ​ឲ្យ​ក្រុម​អង្គការ​ចំនួន ៣៥ បែកខ្ញែក​គ្នា​ក្នុងឆ្នាំនេះ​។

«ការ​សម្រេចចិត្ត​នេះ ត្រូវ​បាន​បង្ខំ​ដោយ​ច្បាប់​សន្តិសុខ​ជាតិ​របស់​ហុងកុង ដែល​វា​ធ្វើ​ឲ្យ​អង្គការសិទ្ធិមនុស្ស​នៅ​ហុងកុង​មិន​អាច​ធ្វើការ​បាន​ដោយ​សេរី និង​គ្មាន​ការ​ភ័យ​ខ្លាច​ពី​ការ​សងសឹក​»​។

លោកស្រី​បន្ថែម​ថា «បរិយាកាស​នៃ​ការ​គាបសង្កត់ និង​ភាព​មិន​ប្រាកដប្រជា​ដែល​បង្កើត​ឡើង​ដោយ​ច្បាប់​សន្តិសុខ​ជាតិ ធ្វើ​ឲ្យ​វា​មិន​អាច​ដឹង​ថា​សកម្មភាព​អ្វី​ដែល​នាំ​ឲ្យ​មានទណ្ឌ​កម្ម​ព្រហ្មទណ្ឌ​»​។

សូម​រម្លឹក​ថា ទីក្រុង​ហុងកុង ត្រូវ​បាន​អង់គ្លេស​ប្រគល់​ត្រឡប់​ទៅ​ឲ្យ​ចិន​វិញ​ក្នុង​ឆ្នាំ​១៩៩៧ ក្រោម​លក្ខខណ្ឌ​ចិន​ផ្តល់​ស្វ័យភាព​កម្រិត​ខ្ពស់​ដល់​ហុងកុង​សម្រាប់​រយៈពេល​៥០​ឆ្នាំ​បន្ទាប់​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ