ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពហុស្សូត​រស់នៅ​ទីណា​រមែង​ញុំ​ា​ង​ទីនោះ​ឱ្យ​ចម្រើន

2 ឆ្នាំ មុន

គម្ពីរ​ធម្ម​សង្គហៈ​បាន​បរិយាយ​ថា តាម​ធម្មតា​ពហុស្សូត​គឺ​អ្នកចេះ​ដឹង​ច្រើន​ដែល​តាម​ជា​និច្ចកាល​លោក​រស់នៅ​ក្នុង​ទីណា ឬ​ស្ថិត​ក្នុង​ប្រទេស​ណា​រមែង​ញុំ​ា​ង​ទេវតា និង​មនុស្ស​ទាំងឡាយ​ក្នុង​តំបន់​នោះ​ឱ្យ​បាន​សុខ​ចម្រើន ស្ថិត​នៅ​ក្នុង​សីល បំពេញ​ទាន ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​បរិសុទ្ធ​ជា​ប្រក្រតី ។ ព្រះពុទ្ធ​ត្រាស់​ថា «…

គម្ពីរ​ធម្ម​សង្គហៈ​បាន​បរិយាយ​ថា តាម​ធម្មតា​ពហុស្សូត​គឺ​អ្នកចេះ​ដឹង​ច្រើន​ដែល​តាម​ជា​និច្ចកាល​លោក​រស់នៅ​ក្នុង​ទីណា ឬ​ស្ថិត​ក្នុង​ប្រទេស​ណា​រមែង​ញុំ​ា​ង​ទេវតា និង​មនុស្ស​ទាំងឡាយ​ក្នុង​តំបន់​នោះ​ឱ្យ​បាន​សុខ​ចម្រើន ស្ថិត​នៅ​ក្នុង​សីល បំពេញ​ទាន ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​បរិសុទ្ធ​ជា​ប្រក្រតី ។

ព្រះពុទ្ធ​ត្រាស់​ថា « មនុស្ស​ជា​អ្នកប្រាជ្ញ​សម្រេចការ​នៅ​ក្នុង​ទីណា ប្រទេស​ណា រមែង​ញុំ​ា​ង​បុគ្គល​អ្នក​រស់នៅ​ក្នុង​ទីនោះ ប្រទេស​នោះ​ឱ្យ​ស្ថិត​នៅ​ក្នុង​សីស​ប្រព្រឹត្ត​ធ​ម៍​ដ៏​ប្រសើរ ហើយ​បាន​ឧទ្ទិស​ទក្ខិណាទាន​ចំពោះ​ពួក​ទេវតា​ដែល​នៅ​អាស្រ័យ​ក្នុង​ទីនោះ ប្រទេស​នោះ ឯ​ទេវតា​ទាំង​ដែល​អ្នកប្រាជ្ញ​បូជា​ហើយ​រមែង​បូជា​គេ​វិញ ដែល​រាប់អាន​ហើយ​រមែង​រាប់អាន​គេ​វិញ តែង​អនុគ្រោះ​អ្នកប្រាជ្ញ​ទាំងនោះ​ព្រោះ​ទក្ខិណានុប្បទាន​នោះ​ឯង ដូច​មាតា​អនុគ្រោះ​បុត្រ​ដែល​កើត​អំពី​ផ្ទៃ ចំណែក​អ្នកប្រាជ្ញ​ដែល​ទេវតា​អនុគ្រោះ​ហើយ​តែង​ឃើញ​នូវ​សេចក្តីចម្រើន​សព្វ​ៗ​កាល » ។

សេចក្តី​ល្អ​គឺ ការ​រក្សាសីល សាង​បុណ្យ បំពេញ​ទាន ប្រព្រឹត្ត​អំពើ​សុចរិត​ជា​កិច្ច​ចាំបាច់​សម្រាប់​យើង​ដែល​ជា​ពុទ្ធមា​មកជន​នេះឯង​គួរ​ធ្វើ គួរ​បដិបត្តិ​ឱ្យ​បាន​ញឹក​ៗ​ញយ​ៗ ព្រោះ​អំពើ​ល្អ​ដែល​បុគ្គល​បាន​សាង​ហើយ​រមែង​នាំ​មក​នូវ​សេចក្តីសុខ​សព្វ​ៗ​កាល ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ