ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ វឌ្ឍនាការ ផ្ញើ​សារ​ជូន​​អ្នកគាំទ្រ​ ក្រោយ​ជា​ពី​កូ​វីដ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រោយ​ត្រឡ​ប់​មក​ដល់​ប្រទេស​កំណើត និង​​ជាសះស្បើយពីជំងឺ​​កូ​វីដ​​-១៩ កីឡាករ​ល្បីឈ្មោះ ចាន់ វឌ្ឍនាកា ហាក់​

រាជធានីភ្នំពេញ ៖ ក្រោយ​ត្រឡ​ប់​មក​ដល់​ប្រទេស​កំណើត និង​​ជាសះស្បើយពីជំងឺ​​កូ​វីដ​​-១៩ កីឡាករ​ល្បីឈ្មោះ ចាន់ វឌ្ឍនាកា ហាក់​មានការ​ប្រយ័ត្នប្រយែង ដោយ​លោក​ក៏​កាន់តែ​មានការ​ជឿជាក់​ថា កូ​វីដ-​១៩ បើ​ទោះជា​ត្រូវ​បាន​បង្កា​រដោយ​វ៉ាក់សាំង​រហូត​ដល់​ទៅ​៣​ដងក្តី​ ក៏​នៅ​តែ​មានការ​ប្រឈម ជា​ពិសេស​អ្នក​ដែល​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​មើល​ស្រាល​។ លោក​ត្រូវ​គេ​ឃើញ​បង្ហាញខ្លួន​នៅ​ក្នុង​ទីលាន​បាល់ទាត់ ដោយ​ចាត់​ទុក​ថា កីឡា និង​ការ​ហាត់ប្រាណ គឺជា​ដំណោះស្រាយ ដែល​មហាជន​ត្រូវធ្វើ​នៅ​ក្នុង​ពេល​នេះ និង​​អំពាវនា​ដល់​មហាជនកុំអោយ​​មើល​ស្រាល​​ជំងឺ​មួយប្រភេទនេះ​​ឱ្យសោះ​ ​និងកុំអោយ​មានការ​ជួបជុំ ដែល​បណ្ដាល​អោយ​មាន​ហានិភ័យ​ដល់​សុខភាព​។

​កីឡាកររូបនេះ​បានថ្លែងទៅកាន់​​អ្នកគាំទ្រ​ថា កូ​វីដ-​១៩ មិន​អាច​មើល​ស្រាល​បាន​ទេ ហើយ​បើ​​លោក​កុំ​តែ​មាន​ការហាត់​​កីឡា​ មាន​សុខភាព​ល្អ និង​កុំ​មានការ​ព្យាបាល​ទាន់​ពេលវេលា ​ច្បាស់​ជា​បង្ក​នូវ​ហានិភ័យ​ ដោយសារ​តែ​ជម្ងឺ​នេះ​ផង​ដែរ​។

មក​ទល់​ពេល​នេះ មាន​រយៈពេល​ច្រើន​ថ្ងៃ​ហើយ ដែល​កីឡាករ​ទាំងអស់​ដែល​កើត​ជំងឺ​កូ​វីដ​-​១៩ នៅ​ប្រទេស​បា​រ៉ែ​ន រួម​ទាំង​លោក​ម្នាក់​ផង បាន​ត្រឡ​ប់​មក​ផ្ទះ​វិញ​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​លោក​នៅ​តែ​ប្រកាស​ថា មិន​បាន​ចេញ​ទៅ​ណា​មក​ណា​ទេ គឺ​នៅ​តែ​បន្ត​​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក មិន​ជួប​អ្នក​ណា ក្រៅ​តែ​ជុំ​គ្នា​ជាមួយ​មិត្ត​ភ័ក្ត្រ​រួម​អាជីព ដើម្បី​លេង​បាល់ និង​ហាត់ប្រាណ ដើម្បី​អោយ​មាន​សុខភាព​ល្អ​។

លោក​បាន​ទាំង​ឆ្លើយ​តប​អ្នក​ខំ​មិន​ក្នុង​ន័យ​ជឿជាក់​ទាំងស្រុង​ថា កូ​វីដ​គឺ​នៅ​តែ​បង្ក​គ្រោះថ្នាក់ ដោយ​កុំ​មើល​ស្រាល​វា និង​កុំ​ធ្វេស​ប្រហែស​​ ដែល​ការ​បញ្ចេញមតិ និង​ជំហរ​របស់​លោក ក៏​ជួយ​ពញាក់​អារម្មណ៍ អោយ​ស្រទាប់​មហាជន កាន់តែ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ​។ លោក​បាន​បង្ហោះ​សារ​ដដែល​ជា​ដដែល​ថា «ពួក​យើង​បាន​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយដោយ​សុ​វត្ថ​ភាព ដើម្បី​អោយ​សុ​វត្ថ​ភាព​ខ្លួនឯង​នឹង​មនុស្ស​ជុំវិញ​ខ្លួន ពួក​យើង​ត្រូវ​ដាក់​ដាច់​ដោយឡែក ដើម្បី​សុ​វត្ថ​ភាព​គ្រប់​គ្នា នឹង​ធ្វើ​តាម​វិធាន​ការណ៍​របស់​ក្រសួងសុខាភិបាល អរគុណ​ដល់​រាជរ​ដ្ធា​ភិ​បាល សហព័ន្ធ​បាល់ទាត់​កម្ពុជា ក្រសួងសុខាភិបាល​បា​រ៉ែ​ន​ដែល​បាន​មើលថែ​ព្យាបាល​ពួក​យើង​យ៉ាង​យកចិត្តទុកដាក់ កុំ​ភ្លេច​គោរព​តាម​វិធាន​ការណ៍​របស់​ក្រសួងសុខាភិបាល ៣​កុំ​៣​ការពារ​» ។

លោក​ក៏​បាន​បន្ត​ថា «ពួក​យើង​បាន​ត្រលប់​មក​ទីលាន​ហ្វឹកហាត់​សា​ជា​ថ្មី​វិញ​ហើយ​»​។ បន្ថែម​ពីលើ​នោះ លោក​ក៏​បាន​ឆ្លើយ​តប​អ្នកគាំទ្រ​ថា កុំ​ភ្លេច​ការពារ​ខ្លួន​ហើយ​លេង​កីឡា​ណា​បងប្អូន កុំ​មើល​ស្រាល​កូ​វីត​១៩​អោយ​សោះ ដោយ​គេ​មើលឃើញ​ថា ក្រោយ​ពេល​ទទួល​បទ​ពិសោធន៍​ក្លាយជា​អ្នកជម្ងឺ​កូ​វីត​១៩ គឺថា លោក​ហាក់ដូចជា​ជឿ​តែ​ម្ដង​ថា ជម្ងឺ​នេះ​មិន​អាច​មើល​ស្រាល ហើយ​បាន​ទាំង​នាំសារ​អោយ​មហាជន​មានការ​ប្រយ័ត្នប្រយែង​ខ្ពស់ ក្រោយ​ពេល​បើក​ប្រទេស​ឡើង​វិញ​នេះ​។ មិន​ខុស​គ្នា​ដែរ កីឡាករ​ផ្សេង​ទៀត ដែល​ធ្លាប់​កើត​កូ​វីដ​១៩​ជាមួយ​លោក ក៏​បង្ហោះ​សារ​ពញាក់​អារម្មណ៍​មិន​ខុស​គ្នា​ជូន​ដល់​ស្រទាប់​មហាជន​ផង​ដែរ ដែល​សារ​របស់​អ្នកមាន​ប្រវត្តិ​កើត​កូ​វីត​១៩​ទាំងនោះ កំពុង​ក្លាយជា​សារ​ដែល​មាន​តម្លៃ ដើម្បី​មហាជន​យល់​ថា ពលរដ្ឋ​កម្ពុជា បើ​ទោះជា​ឆ្លងកាត់​ការ​ចាក់​វ៉ាក់សាំង​រហូត​ដល់​ម្នាក់​ៗ៣​ដងក្តី​ តែ​មិន​អាច​ប្រហែស​នឹង​មេរោគ​មួយ​នេះ​បាន​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​ឡើង​ទៅ​ប្រកួត​នៅ​ប្រទេស​បា​រ៉ែ​ន គឺ​កីឡាករ​កម្ពុជា​រហូត​ដល់​៦​នាក់ បាន​កើត​ជម្ងឺ​កូ​វីត​១៩ រួម​មាន​កីឡាករ ចាន់ វឌ្ឍនាកា​, គួ​ច សុ​កុម្ភៈ សឿ​យ វិសាល កីឡាករ សា​រ៉េ​ត គ្រី​យ៉ា កីឡាករ កែវ សុខ​សិលា និង អ៊ា​ន ពិសី​។ អ្នក​ទាំង​៦ ត្រូវ​បាន​ពេទ្យ​ជំនាញ​នៅ​ក្នុង​ប្រទេស​បា​រ៉ែ​ន​យកចិត្តទុកដាក់​ព្យាបាល​រហូត​ដល់​ជាង​១០​ថ្ងៃ ហើយ​ក៏​មានការ​ធ្វើតេស្ត​ច្រើន​លើក​ផង​ដែរ ទម្រាំ​អនុញ្ញាតិ​អោយ​ត្រលប់​មក​កម្ពុជា ដោយ​មិនមែន​គ្រាន់តែ​តេស្ត​ឃើញ​អវិជ្ជមាន ហើយ​ប្រកាស​ថា​ជា​នឹង​អោយ​ត្រឡ​ប់​មក​វិញ​ឡើយ​។

យោង​តាម​ការ​បង្ហោះ​កីឡាករ​ទាំង​៦ កំពុង​សកម្ម​នឹង​ការ​ហ្វឹកហាត់​កីឡា ដែល​សកម្មភាព​នេះ គឺ​មិនមែន​ប្រឹងប្រែង​បង្កើន​សមត្ថភាព​តែ​ម្យ៉ាង​ទេ តែ​គឺជា​ការ​ដាក់​កំហិត​មួយ​ក្រោយ​ពី​ជា​ពី​ជម្ងឺ​កូ​វីដ​១៩ ដើម្បី​សុវត្ថិភាព គឺ​ដាក់ខ្លួនឯងនៅ​ដាច់ដោយឡែក ក៏​ដូច​ជា​ដើម្បី​គេច​ចេញពី​ការ​ដើរហើរ និង​ការ​ជួបជុំ​ជាមួយ​មិត្ត​ភក្តិ​​បងប្អូន​នេះ​ផង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ