ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ! ព្រះ​នាង​ជប៉ុន​រៀប​ការ​ជាមួយ​រាស្ត្រ​សាម​ញ្ញ ជាផ្លូវការ​នាថ្ងៃនេះ​

1 ខែ មុន

ជប៉ុន ៖ ទីបំផុត ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​ជប៉ុន Prince Mako បាន​រៀប​អភិសេក​ជាមួយនឹង​គូ​ដណ្តឹង​ជា​រាស្ត្រ​សាម​ញ្ញា​នៅ​ថ្ងៃ​អង្គារ ទី​២៦

ជប៉ុន ៖ ទីបំផុត ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​ជប៉ុន Prince Mako បាន​រៀប​អភិសេក​ជាមួយនឹង​គូ​ដណ្តឹង​ជា​រាស្ត្រ​សាម​ញ្ញា​នៅ​ថ្ងៃ​អង្គារ ទី​២៦ តុលា ឆ្នាំ​២០២១ ​នេះ បន្ទាប់​ពី​មានការ​ពន្យា​រ​ពេល​អស់​ជា​ច្រើន​ឆ្នាំ​។ នេះ​បើ​យោង​តាម​ភ្នាក់ងារ​ទទួល​បន្ទុក​លើក​កិច្ចការ​រាជវង្ស​ជប៉ុន​។

គូ​ដណ្តឹង​របស់​ព្រះ​នាង​ គឺ​លោក Komuro ជា​រាស្ត្រ​សាម​ញ្ញា និង​អតីត​មិត្ត​រួម​ថ្នាក់​នៅ​មហា​វិទ្យា​ជាមួយ​ព្រះ​នាង​។ ព្រះ​នាង​ត្រូវ​បាត់បង់​ឋានៈ​ជា​ខ្សែ​រាជវង្ស ​ដោយសារ​ច្បាប់​របស់​ជប៉ុន​បាន​កំណត់​ថា ស្ត្រី​នៅ​ក្នុង​គ្រួសារ​រាជវង្ស​មិន​អាច​ឡើង​គ្រងរាជ្យ​បាន​ឡើយ និង​ត្រូវ​បាត់បង់​ឋានៈ នៅ​ពេល​ពួក​គេ​រៀប​ការ​ជាមួយនឹង​រាស្ត្រ​សាមញ្ញ​។

ដំបូង​ឡើយ អ្នក​ទាំង​ពីរ​គ្រោង​រៀប​អភិសេក​នៅ​ក្នុង​ឆ្នាំ ២០១៨ ប៉ុន្តែ​ត្រូវ​បាន​ពន្យា​រ​ពេល បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា គ្រួសារ​របស់​លោក Komuro ជួប​បញ្ហា​ហិរញ្ញវត្ថុ​។

ប៉ុន្តែ​មន្ត្រី​ទទួល​បន្ទុក​កិច្ច​រាជវង្ស​បាន​និយាយ​ថា ទីបំផុត «​លិខិត​អាពាហ៍ពិពាហ៍​ត្រូវ​បាន​ដាក់ និង​ទទួលយក​»។

ក្រោយ​ពេល​រៀប​អភិសេក​រួច អ្នក​ទាំង​ពីរ​នឹង​ផ្លាស់​ទី​ទៅ​រស់នៅ​សហរដ្ឋអាមេរិក កន្លែង​ដែល​លោក Komuro បម្រើ​ការងារ​ជា​មេធាវី​។

សូម​រម្លឹក​ថា ព្រះ​នាង Mako និង​លោក Komuro បាន​ជួប​គ្នា​ដំបូង​ក្នុង​ឆ្នាំ ២០១២ អំឡុង​ពេល​ពួក​គេ​សិក្សា​នៅ​សកល​វិទ្យាល័យ International Christian ស្ថិត​ក្នុង​ទីក្រុង​តូ​ក្យូ​។

ព្រះ​នាង និង​គូស្នេហ៍​បាន​ភ្ជាប់ពាក្យ​ក្នុង​ឆ្នាំ ២០១៨ និង​គ្រោង​រៀប​អភិសេក​នៅ​ឆ្នាំ​បន្ទាប់ ប៉ុន្តែ​មានការ​លេច​ចេញ​ព័ត៌មាន​ថា ម្តាយ​របស់​លោក Komuro មាន​បញ្ហា​ហិរញ្ញវត្ថុ ដោយ​គាត់​បាន​ខ្ចីប្រាក់​ពី​អតីត​គូ​ដណ្តឹង និង​មិន​បាន​សង់​គាត់​វិញ​។

ព្រះ​បរមរាជវាំង​ជប៉ុន​បដិសេធ​ថា ការ​ពន្យារពេល​អភិសេក​របស់​ព្រះ​នាង​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ម្តាយ​របស់​លោក Momuro​។ ទោះ​យ៉ាងណា រាជទាយាទ​ជប៉ុន ព្រះ​អង្គ​ម្ចាស់ Fumihito ដែល​ត្រូវជា​ព្រះ​បិតា​ព្រះ​នាង Mako មាន​បន្ទូល​ថា វា​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រាក់​ឲ្យ​បាន​ចប់ មុន​ពេល​ពួក​គេ​រៀប​អភិសេក​៕ (​យោង​តាម​ប្រភព​៖ AFP/ Channel News Asia)