ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចុច​…​ចុច​…!

8 ឆ្នាំ មុន

ប៉ាណូ​យីហោ​តាម​ហាង​…​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល មិនមែន​បង់ថ្លៃ​ឈ្មួ​ល​ផ្ទាល់​ឱ្យ​រដ្ឋ​ទេ​…​គឺ​បង់​ចូល​ថង់​ចូល​បាវ​ឯកជន ទាំង​ដុល​តែ​ម្តង​…​

ប៉ាណូ​យីហោ​តាម​ហាង​…​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល មិនមែន​បង់ថ្លៃ​ឈ្មួ​ល​ផ្ទាល់​ឱ្យ​រដ្ឋ​ទេ​…​គឺ​បង់​ចូល​ថង់​ចូល​បាវ​ឯកជន ទាំង​ដុល​តែ​ម្តង​…​។

មាន​ក្រុមហ៊ុន​ឯកជន​មួយ​…​បាន​សិទ្ធិ​ម៉ៅ​ការ​ទារ​ចំណូល​ពី​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រយៈពេល​១០​ឆ្នាំ គិត​ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០២៤ ទើប​ដាច់ខ្យល់​ងាប់តៃហោង​…
មិនដឹង​ពាក្យ​ម៉ៅ​ការ​នោះ​ត្រូវ​បង់​ចូល​រដ្ឋ​ប៉ុន្មាន​ទេ​ក្នុង​មួយ​ឆ្នាំ​…​គ្មាន​ប្រភព​ច្បាស់​ការណ៍​ណាមួយ​ហ៊ាន​បង្ហើប​ឱ្យ​ដឹង​ឡើយ​…​លាក់​ជិតឈឹង​…​ស្ងាត់ឈឹង​ដូច​ចោរ​គាស់​ក្រោល​ទាំង​ថ្ងៃ​…

មាន​ទូរស័ព្ទ​ហូរហែ​ប្រាប់​កោះសន្តិភាព​ថា ពួក​គេ​មិន​ចង់​បង់ប្រាក់​ថ្លៃ​យីហោ​ផ្សព្វផ្សាយ​ទេ​…​ព្រោះ​បង់​ឱ្យ​ឯកជន​…​បើ​បង់​ចូល​រដ្ឋ​ផ្ទាល់​តែ​ម្តង​…​មិន​ខ្លាច មិន​រារែក​ទេ​…​នរណា​ក៏​ចង់​ជួយ​ថវិកាជាតិ​ដែរ​…​បើ​បង់​ចូល​ហោប៉ៅ​ឯកជន​…​គេ​ខឹង​ណាស់​…​គេ​ឈឺចាប់​…​។

អ្នក​សង្កេតការណ៍​…​អ្នក​តាមដាន​…​បាន​និយាយ​ថា នៅ​រាជធានី​ភ្នំពេញ ស្លាក​ប៉ាណូ​…​ស្លាក​យីហោ​តាម​ហាង​…​តាម​ទី​សាធារណៈ​…​កើនឡើង​ស្អេកស្កះ​សក្តិ​សមជា​បេះដូង​សេដ្ឋកិច្ចជាតិ​…​ជា​រាជធានី​សេដ្ឋកិច្ច​រីក​ចំរើន​…​បើ​ប្រមូលប្រាក់​តាម​ថ្លៃ​ប៉ាណូ​គ្រប់​ប្រភេទ​អាច​បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ។

មិនដឹង​ឯកជន​បង់​ចូល​រដ្ឋ​ប៉ុន្មាន​ទេ​ក្នុង​មួយ​ឆ្នាំ​…​ព្រោះ​ដំណឹង​នេះ​បិទ​ជិតឈឹង​…​ព្រោះ​ជា​ល្បែង​ម៉ៅ​ការ ។
មាន​ប្រភព​មាត់ដាច​ខ្លះ​ប្រាប់​ថា មួយ​ឆ្នាំ​យ៉ាងច្រើន​បង់​ឱ្យ​រដ្ឋ​២​សែន​ដុល្លារ​ប៉ុណ្ណោះ ។

ប្រ​សិន​ដូច្នោះ​មែន​…​ម្ចាស់​ប៉ាណូ​ទាំងឡាយ​អើយ​ដែល​កំពុង​ខឹងសម្បារ​…​កំពុង​មិន​ចង់​បង់​…​ពិតជា​មាន​ទស្សនៈ​ត្រឹមត្រូវ​…​គឺ​មិន​បង់​ទេ ។

កន្លង​មកនេះ​មាន​មនុស្ស​មួយ​ក្រុម​…​មក​ពី​ក្រុមហ៊ុន​មួយ​ឈ្មោះ RKS…​ដើរ​វាស់​ទំហំ​ប៉ាណូ​តាម​ហាង​…​តាម​ផ្ទះ​ឱ្យ​តែ​មាន​យីហោ​…​វាស់​គ្មាន​សល់​រួច​ធ្វើ​លេខ​គិតលុយ​ជា​ដុល្លារ​…​បញ្ជា​ឱ្យ​ម្ចាស់​ចូលខ្លួន​ទៅ​បង់​…​។​ល​។ បង់​ខ្មោច​យ៎​អី !…​មាន​បង់​ចូល​រដ្ឋ​ឯណា ? បង់​ឱ្យ​មេក្រុម​ហ៊ុន​អត់​ដេញថ្លៃ​មួយ ឈ្មោះ RKS…​មិនដឹង​របស់​សេដ្ឋី​មាន​អំណាច មាន​ខ្នង​មួយ​ណា​ទេ​…​ប្រមូល​កើប​លុយ​ស្រស់​ៗ​តែ​ម្តង​…​ដូច​ឈ្លើង​ជញ្ជក់​ឈាម​…

រដ្ឋ​យើង​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​…​ជា​ប្រទេស​ក្រីក្រ​ក្នុង​លោក​…​ចំណូល​សម្រាប់​រដ្ឋ​មាន​ច្រើន​ណាស់​…​ហើយ​ងាយស្រួល​យក​ទៀត​…​ចូល​រដ្ឋ​ឈឹប​ៗ ដូច​ចំណូល​ពី​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ជាដើម​…​ប៉ុន្តែ​អ្នកក្រ​ឫក​ធំ​ពេក​…​អ្នកក្រ​មិន​ចេះ​ទុកដាក់​លុយ​…​មិន​ចេះ​រក​លុយ​ដោយ​ខ្លួនឯង​…​ពូកែ​ខាង​ត្រូវរ៉ូវ​ជាមួយ​ឈ្មួញកណ្តាល​…​ទុក​ឱកាស​ឱ្យ​ឈ្មួញកណ្តាល​ត្របាក់​លេប​…​ហើយ​សល់​តិចតួច​សម្រាប់​ចិញ្ចឹម​សង្គម​…​ហេ ! ហេ !

ទស្សនៈ​ជា​ច្រើន​បង្ហាញ​ថា បើ​បង់​ឱ្យ​រដ្ឋ​មិន​ខ្លាច​បង់​ទេ​…​ប៉ុន្តែ​បើ​បង់​ឱ្យ​ឯកជន​…​មិន​ចង់​…​មិន​សប្បាយ​បង់​ឡើយ​…
គេ​ត្រូវ​គ្នា​ពីក្រោម​ដល់​លើ​…​ស៊ីអស់ហើយ​…​បោះ​ឆ្អឹង​សម្រាប់​រដ្ឋ​…​ហ៎ ! ស៊ីទៅ !!

បើ​រដ្ឋ​គ្មាន​សមត្ថភាព ម៉េច​មិន​ដេញថ្លៃ​…​? ម៉េច​មិន​រក​ដៃគូ​ប្រកួតប្រជែង ?
ឬ​មួយ​មាន​តែ​ក្រុមហ៊ុន RKS នេះ​មួយ​ទេ​ដែល​ពូកែ​ចុច​…​ចុច​…​?

នៅ​ក្រុង​ព្រៃនគរ រដ្ឋ​ប្រមូល​ខ្លួនឯង បាន​ចំណូល​ពី​ប៉ាណូ​ជាង​១០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ មន្ត្រី​សាលាក្រុង​វៀតណាម​ម្នាក់​ប្រាប់​ម្សិលមិញ​…
នៅ​ភ្នំពេញ​ឧបមា​បាន​ដប់ ម្ភៃ​មឺ​ុ​ន​ដុល្លារ​មួយ​ឆ្នាំ​…​អាច​បាត់​ចំណូល​យ៉ាងតិច​មួយ​លាន​ដុល្លារ ។ ចង់​ថា​២​លាន ៣​លាន​ដុល្លារ​ក៏​បាន​ដែរ​…​ព្រោះ​តួលេខ​ពិត​ត្រូវ​លាក់​ជិតឈឹង​…

ទស្សនៈ​នានា​ប្រាប់​ថា ដើម្បី​យុត្តិធម៌​សង្គម ត្រូវ​តែ​សើរើ​ដាក់​ដេញថ្លៃ​ឡើង​វិញ​…​ទាន់​ក្តៅ​ៗ…ក្លាហាន​…​ហ៊ាន​ទេ ?
ផ្លូវជាតិ​លេខ​៤ ផ្លូវ​វេ​ង​ស្រេង​ធ្វើ​បានរឿង​អី​ចំណូល​ប៉ាណូ​ធ្វើ​មិន​បាន ?
                    អា​ឡេវ