ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​បា​.​ញ់​រះ​លើ​បាតុករ​នៅ​ស៊ូ​ដង់ ស្លា​.​ប់ និង​របួស​​ជាង​១០០​នាក់

1 ខែ មុន

​ស៊ូដង់ ៖ មនុស្ស​យ៉ាងហោច​ណាស់​៧​នាក់​បាន​ស្លា​.​ប់ និង​ជាង​១៤០​នាក់​ទៀត​រង​របួស បន្ទាប់​ពី​ពួក​ទាហាន​បាន​ធ្វើការ​បា​.​ញ់​រះ​លើ​

​ស៊ូដង់ ៖ មនុស្ស​យ៉ាងហោច​ណាស់​៧​នាក់​បាន​ស្លា​.​ប់ និង​​១៤០​នាក់​ទៀត​រង​របួស បន្ទាប់​ពី​ពួក​ទាហាន​បាន​ធ្វើការ​បា​.​ញ់​រះ​លើ​ហ្វូង​បាតុករ​ដែល​តវ៉ា​ប្រឆាំង​ទៅ​នឹង​រដ្ឋប្រហារ​ក្នុង​ប្រទេស​ស៊ូ​ដង់​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។

ក្រុម​បាតុករ​បាន​ធ្វើការ​តវ៉ា​តាម​ដងផ្លូវ ក្រោយ​ពេល​ពួក​យោធា​បាន​រំលាយ​ការ​គ្រប់គ្រង​បែប​ស៊ី​វិល ចាប់​មេដឹកនាំ​នយោបាយ និង​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រោះអាសន្ន​កាលពី​ថ្ងៃ​ច័ន្ទ​ ទី​២៥ តុលា ម្សិលមិញ​នេះ​។

កងកម្លាំង​ប្រដាប់​អា​វុ​.​ធ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ធ្វើការ​ឆែកឆេរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នៅ​ក្នុង​រដ្ឋធានី Khartoum ដោយ​ធ្វើការ​ចាប់ខ្លួន​អ្នក​រៀបចំ​ផែនការ​តវ៉ា​ក្នុង​តំបន់​។

រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ត្រូវ​បាន​ថ្កោលទោស​ទូ​ទាំង​ពិភពលោក ដោយ​ក្នុង​នោះ​អា​មេ​រិ​កបាន​ប្រកាស​ផ្អាក​ជំនួយ​ចំនួន ៧០០​លាន​ដុល្លារ​។

មេដឹកនាំ​រដ្ឋប្រហារ ឧត្តមសេនីយ៍ Abdel Fattah Burhan បាន​ស្តីបន្ទោស​ថា​ ជម្លោះ​នយោបាយ​បណ្តាល​ឲ្យ​មានការ​ចាត់វិធានការ​យោធា​។ មេដឹកនាំ​ស៊ី​វិល និង​មេដឹកនាំ​យោធា​ក្នុង​ប្រទេស​ស៊ូ​ដង់​មាន​ជម្លោះ​នយោបាយ​នឹង​គ្នា ចាប់តាំងពី​មេដឹកនាំ Omar al-Bashir ត្រូវ​បាន​ផ្តួលរំលំ​កាលពី​២​ឆ្នាំ​មុន​។

ក្រុម​បាតុករ​ជា​ច្រើន​បាន​ធ្វើការ​តវ៉ា​តាម​ដងផ្លូវ​នៅ​ក្នុង​រដ្ឋធានី Khartoum និង​ក្រុង​ផ្សេង​ៗ​ទៀត ដោយ​ទាមទារ​ឲ្យ​មានការ​គ្រប់គ្រង​បែប​ស៊ី​វិល​វិញ​។ ពួក​គេ​បាន​ធ្វើការ​បិទផ្លូវ និង​ដុត​កង់​ឡាន​។ មាន​ស្ត្រី​ជា​ច្រើន​ក៏​បាន​ចូលរួម​ក្នុង​ការ​តវ៉ា​នោះ​ផង​ដែរ​។

អា​មេ​រិ​ក ចក្រភព​អង់គ្លេស សហភាព​អ៊ឺ​រ៉ុ​ប អង្គការសហប្រជាជាតិ និង​សហភាព​អា​ហ្វ្រិ​ច បាន​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​មេដឹកនាំ​នយោបាយ ដែល​បច្ចុប្បន្ន​ពួក​គេ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅផ្ទះ​។

នាយក​រដ្ឋមន្ត្រី​ស៊ូ​ដង់​លោក Abdalla Hamdok ភរិយា​របស់​លោក ព្រមទាំង​សមាជិក​គណៈរដ្ឋមន្ត្រី​ជា​ច្រើន និង​មេដឹកនាំ​ស៊ី​វិល​ក៏​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ​។

សូម​រម្លឹក​ថា ក្រុម​យោធា និង​ក្រុម​ស៊ី​វិល បាន​ធ្វើការ​ចែករំលែក​អំណាច​គ្នា​ក្នុង​សម្ព័ន្ធភាព​មួយ​ដែល​គេ​ហៅ​ថា​ក្រុមប្រឹក្សា​អធិបតេយ្យ ចាប់តាំងពី​ផ្តួលរំលំ​ប្រធានាធិបតី Omar al-Bashir ដែល​កាន់​តំណែង​យូរអង្វែង​កាលពី​ឆ្នាំ ២០១៩​។

ប៉ុន្តែ​បន្ទាប់​ពី​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​បរាជ័យ​កាលពី​ខែកញ្ញា​មក​ដោយ​កងកម្លាំង​ស្មោះ​ស្ម័​គ្រ​នឹង​លោក​ប្រធានាធិបតី​Omar al-Bashir មេដឹកនាំ​យោធា​បាន​ធ្វើការ​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​ចំពោះ​សម្ព័ន្ធ​កងកម្លាំង​សេរីភាព និង​ការ​ផ្លាស់​ប្តូរ (FF) និង​ការ​ប្តូរ​គណៈរដ្ឋមន្ត្រី​។

ប៉ុន្តែ​មេដឹកនាំ​ស៊ី​វិល បាន​ចោទប្រកាន់​ពួក​គេ​ពី​បទ​ចង់​ដណ្តើម​អំណាច ហើយ​បច្ចុប្បន្ន ស៊ូ​ដង់​កំពុង​ប្រឈម​នឹង​វិបត្តិ​នយោបាយ​ដ៏​ធំ​បំផុត​៕ (​យោង​តាម​ប្រភព​៖ BBC)