ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយងាយៗ សម្រាប់អ្នកមានបញ្ហាភ្នែកស្ងួត

2 ឆ្នាំ មុន

តើអ្នកមានអារម្មណ៍ថាស្ងួតភ្នែកមែនទេ? វាអាចកើតមានចំពោះមនុស្សគ្រប់វ័យ។ បញ្ហានេះកើតឡើងនៅពេលក្រពេញទឹកភ្នែកមិនបានធ្វើការផលិតទឹកភ្នែកគ្រប់គ្រាន់ ដើម្បីចិញ្ចឹមកញ្ចក់ភ្នែក។ វាអាចនាំឱ្យមានការឈឺចាប់ មិនស្រួលក្នុងភ្នែក ភ្នែកឡើងក្រហម ហើម រលាកក្រហាយ និងស្ងួត។…

តើអ្នកមានអារម្មណ៍ថាស្ងួតភ្នែកមែនទេ? វាអាចកើតមានចំពោះមនុស្សគ្រប់វ័យ។ បញ្ហានេះកើតឡើងនៅពេលក្រពេញទឹកភ្នែកមិនបានធ្វើការផលិតទឹកភ្នែកគ្រប់គ្រាន់ ដើម្បីចិញ្ចឹមកញ្ចក់ភ្នែក។ វាអាចនាំឱ្យមានការឈឺចាប់ មិនស្រួលក្នុងភ្នែក ភ្នែកឡើងក្រហម ហើម រលាកក្រហាយ និងស្ងួត។ ជាការពិតណាស់ យើងគួរតែទៅពិគ្រោះជាមួយអ្នកជំនាញ។ តែថ្ងៃនេះ អ្នកអាចសាកល្បងអនុវត្តវិធីងាយៗ​ តែមានប្រសិទ្ធភាពខ្ពស់។

១. ព្រិចភ្នែកឱ្យបានញឹកញាប់

ការសម្លឹងមើលកញ្ចក់កុំព្យូទ័រ ទូរស័ព្ទ ឬ ទូរទស្សន៍ ជាញឹកញយ កាត់បន្ថយចំនួននៃការព្រិចភ្នែករបស់អ្នក។ ដូច្នេះព្យាយាមឧស្សាហ៍ព្រិចភ្នែក នៅពេលអ្នកសម្លឹងមើលអេក្រង់ទាំងនោះ ដើម្បីជៀសវាងបញ្ហាស្ងួតភ្នែក។ កុំភ្លេចបន្ថយពន្លឺគ្រឿងអេឡិចត្រូនិកប្រភេទនេះត្រឹមកម្រិតស្រាលមួយផង និងកុំប្រឹងបើកភ្នែកខំសម្លឹងពេក វិធីនេះជួយកាត់បន្ថយការស្ងួតភ្នែក។

២. រក្សាសំណើមក្នុងរាងកាយ

គ្រប់ផ្នែកទាំងអស់នៃរាងកាយ រួមទាំងភ្នែក គឺត្រូវការទឹក ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ។ ការទទួលទានទឹកបានគ្រប់គ្រាន់នឹងជួយរក្សាបាននូវជាតិសំណើមដល់គ្រប់ផ្នែកនៃរាងកាយ។ ចូរទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ពី ៨ ទៅ ១០ កែវ ក្នុងមួយថ្ងៃ។

៣.បរិភោគអាហារសំបូរសារធាតុអូមេហ្គា​

ការបន្ថែមអាស៊ីតខ្លាញ់អូមេហ្គា ៣ និង អូមេហ្គា ៦ ទៅក្នុងរបបអាហារ គឺអាចជួយសម្រាល ក៏ដូចជាដោះស្រាយបញ្ហាភ្នែកស្ងួតប្រកបដោយប្រសិទ្ធិភាពខ្ពស់។ អាស៊ីតខ្លាញ់ល្អទាំង ២ នេះ មាននៅក្នុងអាហារដូចជា  ត្រីសាលម៉ុន ត្រីសាឌីន គ្រាប់ធញ្ញជាតិ ប្រេងបន្លែ និងមានជាលក្ខណៈថ្នាំគ្រាប់ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ