ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះសំខាន់! ក្រោយបាយល្ងាច អ្នកគួរតែឆ្លៀតដើរមួយភ្លែត ដើម្បី….

2 ឆ្នាំ មុន

តើអ្នកចូលចិត្តធ្វើអ្វីខ្លះ ក្រោយពីបាយល្ងាចរួច? អង្គុយមើលគេ Live ឈ្លោះគ្នាក្នុង Facebook ឬ ដុសធ្មេញចូលគេង? ប្រសិនបើអ្នកចង់ក្លាយជាមនុស្សម្នាក់ដែលមានសុខភាពល្អរឹងមាំនោះ ចូរចំណាយពេលដើរមួយភ្លែតប្រហែលពី…

តើអ្នកចូលចិត្តធ្វើអ្វីខ្លះ ក្រោយពីបាយល្ងាចរួច? អង្គុយមើលគេ Live ឈ្លោះគ្នាក្នុង Facebook ឬ ដុសធ្មេញចូលគេង? ប្រសិនបើអ្នកចង់ក្លាយជាមនុស្សម្នាក់ដែលមានសុខភាពល្អរឹងមាំនោះ ចូរចំណាយពេលដើរមួយភ្លែតប្រហែលពី ២០ ទៅ ៣០ នាទី ក្រោយពេលទទួលទានអាហារល្ងាច។ តើហេតុអ្វីទៅបានជាការដើរក្រោយបាយល្ងាច សំខាន់សម្រាប់សុខភាពបែបនេះ?

១. កាត់បន្ថយបញ្ហានៃការច្រាលទឹកអាស៊ីតក្រពះ

តើអ្នកកំពុងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះមែនទេ? នោះវាជាគំនិតល្អបំផុតមួយសម្រាប់អ្នកក្នុងការចំណាយពេលដើរនៅខាងក្រៅក្រោយពេលទទួលទានអាហារពេលល្ងាចរួច។ វិធីនេះជួយបង្ការទឹកអាស៊ីតក្រពះមិនឱ្យច្រាលឡើងទៅបំពង់អាហារ ដែលការច្រាលឡើងភាគច្រើនកើតមាននៅពេលអ្នកអង្គុយ ឬគេងភ្លាម បន្ទាប់ពីទទួលទានអាហារល្ងាច។

២. បន្ថយកូឡេស្តេរ៉ូលមិនល្អ

ចំណាយពេលពី ២០ ទៅ ៣០ នាទី ក្រោយអាហារល្ងាច ដើម្បីដើរ គឺអាចជួយក្នុងការកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ ដោយបង្កើនកូឡេស្តេរ៉ូលល្អក្នុងឈាម។ ពិតណាស់ កូឡេស្តេរ៉ូល គឺមានល្អ និងមិនល្អ ហើយការបង្កើនប្រភេទល្អ និងកាត់បន្ថយកូឡេស្តេរ៉ូលមិនល្អនោះអាចកើតមានទៅបានតាមរយៈការធ្វើលំហាត់ប្រាណ។

៣. កាត់ស្ត្រេស

ការចំណាយពេលពី ២០ ទោ ៣០ នាទី ដើម្បីដើរភ្លាម ក្រោយទទួលទានអាហារល្ងាចរួច គឺត្រូវបានណែនាំជាពិសេសសម្រាប់អ្នកដែលមានបញ្ហាស្ត្រេស ឬតានតឹងក្នុងអារម្មណ៍។ មិនចាំបាច់អង្គុយមើលគេ Live ជេរគ្នា ឬ តាមដានរឿងគេលើ Facebook ដើម្បីកាត់ស្រ្តេសនោះទេ គ្រាន់តែដើរមួយភ្លែតក៏ជួយអ្នកបំបាត់ស្ត្រេសបានទាំងមិនអស់លុយអ៊ីនធើណេត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ